បុរសម្នាក់បើករថយន្តកាមរីឆ្លាមតាមអំណាចស្រា បុករះទាំងកម្រោលលើ រទេះរុញ១គ្រឿង ម៉ូតូ១គ្រឿង និងរថយន្តតូច៣គ្រឿង បង្កឲ្យមនុស្ស២នាក់ រងរបួស
ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយអ្នកបើកបររថយន្ត ក្នុងសភាពស្រវឹងស្រា បើករថយន្តតូច១គ្រឿងម៉ាកតូយ៉ូតាកាមរីឆ្លាម បានបុករះទាំងកម្រោលលើ រទេះរុញ១គ្រឿង ម៉ូតូ១គ្រឿង និងរថយន្តតូច៣គ្រឿងបង្កអោយរងរបួសមនុស្ស២នាក់និងខូចខាត រថយន្ត៣គ្រឿងធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីម៉ោង៥ និង៤៥នាទីល្ងាច នៅចំណុចមុខខ្លោងទ្វារសមាធិផល ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តតបន្ទាយមានជ័យ។
លោកសួន នីប៉ូ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនគរបាល ខេត្តបន្ទាយមានជ័យ អោយ នៅថថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ នេះថា ដើមហេតុគ្រោះថ្នាក់នេះដំបូងគឺ រថយន្ត តូយ៉ូតា កាមរីឆ្លាម១គ្រឿងពណ៌ ស្កអត់ស្លាកលេខ(ទើបទិញថ្មី) បើកបរក្រោមឥទ្ធិពលស្រវឹងល្បឿន លឿន ទិសត្បូងទៅជើងទៅបំបុកពេញទំហឹងរទេះរុញ១គ្រឿង ប៉ើងរួចបន្តទៅបុករថយន្តកាមរី ឆ្លាមពណ៌ខ្មៅ១គ្រឿងហើយទៅបុកម៉ូតូ១គ្រឿងទៀតបណ្តាល រេទៅបុករថយន្តម៉ាកតូយ៉ូតា ឡិចស៊ីស្ស ១គ្រឿង រួចនិងទៅបុករថយន្តម៉ាកនីសាន់ណាវ៉ារ៉ា១គ្រឿងទៀត ដែលជារបស់មេ ប៉ូលីសការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្តផងដែរ ហើយបណ្តាលឲ្យមនុស្ស២នាក់រង របួសធ្ងន់ ។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែង និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។
លោកបន្តថា ទោះបីជាអ្នកបើកបរជនបង្កបានប្រព្រឹត្តខុសនាំអោយខូចខាតទ្រព្យសម្បត្តិ ជាមធ្យោបាយអ្នកដទៃ និងបង្ករបួសមនុស្សធ្ងន់ធ្ងន់២នាក់ក្នុងរូបភាពដ៏អាក្រក់ហើយៗអ្នក បើកបរនេះមិនទាន់ស្វាងស្រវឹងរួចបញ្ចេញចរិតច្រឡោងខាមរករឿងគេឯង និងដល់សមត្ថ ប៉ូលីសទៅបំពេញភាកិច្ចថែមទៀត។
លោកបានបន្ថែមថា៖ អ្នកបើកបរបង្ក រថយន្តកាមរីឆ្លាម ពណ៌ទឹកស្ក ស៊េរីឆ្នាំ២០០០ គ្មានស្លាកលេខ និងពុំទាន់អត្តសញ្ញាណនៅឡើយ ព្រោះសន្លប់បាត់ស្មានតីទៅហើយ រថយន្តរងគ្រោះ ទី១ ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-5413 ខូចខាត់ផ្នែកខាងក្រោយធ្ងន់បើកបរដោយឈ្មោះ ប៊ូ រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ រស់ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ។ ទី២ ម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ សេ១២៥ គ្មានពាក់ស្លាកលេខ បើកបដោយឈ្មោះ ជាតិ សុវណ្ណបញ្ញា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិអង្គរខ្មៅ ឃុំគយម៉េង ស្រុកមង្គលបូរី រងរបួសស្រាល ។ ទី៣ រទះអូសអូស ម្ចាស់ឈ្មោះ ខៀវ ស្រីរ័ត្ន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ ។ ទី៤ រថយន្តរងគ្រោះ ម៉ាកលុច្សស៊ីស RX300 ពណ៌ស្កពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0995 ពុំទាន់ដឹងអត្តសញ្ញាណនៅឡើយ និងទី៥ រថយន្តរងគ្រោះ ម៉ាកនីសាន់ ណាវ៉ារ៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-7999 បើកបរដោយឈ្មោះ អ៊ុន សំអន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានស្ទូចយករថយន្តបង្ក និងរថយន្តរងគ្រោះទាំងអស់យកទៅរក្សាទុកនៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមនិតិវិធីច្បាប់នា ពេលក្រោយ ៕ ដោយយីហាំង