Insurance

728x90

ជនជាតិ​ចិន​ម្នាក់ បើក​ម៉ូតូ​លឿន​ពេលយប់​ដួល​បោក​ក្បាល​នឹង​ផ្ន​ល់​ស្លាប់​ភ្លាមៗ​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយបាន​ជិះ​ម៉ូតូ ក្នុង​ល្បឿន​យ៉ាង លឿន ដួល​បោក​ក្បាល​នឹង​ផ្លូវលំ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២១ និង​១០​នាទី​យប់ ថ្ងៃទី​១៣ ធ្នូ​២០១៤ នៅ​ចំណុច​ស្ពាន​១០៦​ស្ថិត​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។


​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ដែល​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹង​៖​ថា​ជន​ជាតិចិន​រូបនោះ​ឈ្មោះ ជិ​ញ​វិច​ស៊ី​អាយុ​៥៥​ឆ្នាំ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ចំការ​ដំឡូង​មី​ឈ្មោះ ហ្លូ​ហ្វៀ​ល កាន់​លិខិត​ឆ្លង ដែន លេខ​(E06083787)​បាន​ជិះ​ម៉ូតូ​ម៉ាក​Yamaha ពណ៌​ស​គ្មាន​ស្លាក​លេខ​បើកបរ​ទិសដៅ​ពី​លិច ទៅ​កើត​ក្នុង ល្បឿន លឿន​។


សមត្ថកិច្ច​បានអោយដឹង​បន្ថែមទៀតថា​៖ នៅ​មុនពេល​កើតហេតុ​ជនជាតិ​ចិន​រូបនោះ​បាន​ជិះ ម៉ូតូ​ចេញពី​ការ ដ្ឋា​ន ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ដួល​បណ្តាលអោយ​ដាច់​ក ម៉ូតូ ហើយ ជនរងគ្រោះ​បាន​ដួល​បោក​ក្បាល​និង​ថ្នល់ បុក​និង​ដៃ​ម៉ូតូ​ចំ​ត្រង់​គ្លៀក​ខាងឆ្វេង​បណ្តាល អោយស្លាប់ ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ​។


ក្រោយ​កើតហេតុ​គេ​ឃើញ​ខាង​ក្រុមហ៊ុន​យក​រថយន្ត​ដឹក​សាកសព​ជនរងគ្រោះ​បញ្ជូន​មកកាន់​ខេត្តកំពង់ឆ្នាំង ដោយឡែក​ម៉ូតូ​ត្រូវបាន​នគរបាល​ស្រុក ដឹក​យកមក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​បគរ​បាល​ស្រុក​ទឹកផុស​។ តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​នគរបាល​អោយដឹងថា​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​ការបើកបរ​ក្នុង​ល្បឿន លឿន​ពេក​ទើប​ដួល​រហូត​ដាច់​ក​ម៉ូតូ​បោក​ក្បាល​និង​ថ្នល់​បណ្តាល​អោយស្លាប់​តែម្តង​៕ ដោយ រិ​ទ្ធិ ជ័យ


KA-65 KA-644 KA-2014-12-14-11-42-38



ជនជាតិ​ចិន​ម្នាក់ បើក​ម៉ូតូ​លឿន​ពេលយប់​ដួល​បោក​ក្បាល​នឹង​ផ្ន​ល់​ស្លាប់​ភ្លាមៗ​ ជនជាតិ​ចិន​ម្នាក់ បើក​ម៉ូតូ​លឿន​ពេលយប់​ដួល​បោក​ក្បាល​នឹង​ផ្ន​ល់​ស្លាប់​ភ្លាមៗ​ Reviewed by yim PH on 8:19 AM Rating: 5

Entertainment

ads
Powered by Blogger.