Insurance

728x90

ម្ចាស់​ម៉ាស៊ីនកិនស្រូវ សង់​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត រំលោភ​មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ​ ​ត្រូវ​សមត្ថកិច្ច និង​មន្ទីរជំនាញ​អោយ​ឈូសឆាយ​ចោល​វិញ​

​ខេត្តកំពង់ឆ្នាំង​៖​ ​ចិញ្ចើមផ្លូវ​កៅស៊ូ​លេខ​៥៣ មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ ថ្មី ស្រុក​រលាប្អៀរ ត្រូវបាន​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ម្នាក់ ចាក់ដី​រំលោភ​យក​ធ្វើជា​ផ្លូវ​ខ្ពស់ជាង​ផ្លូវជាតិ ដើម្បី​សាងសង់​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកស្រូវ​ជា​ផលប្រយោជន៍​របស់ខ្លួន ជាហេតុ​អាចធ្វើអោយ​ស្ទះ​ចរន្តទឹក​ហូរ និង​ចរាចរណ៍​សាធារណៈ ។ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ ចិញ្ចើមផ្លូវ​ដែល​គេ​រំលោភ​យក​ធ្វើជា​ផ្លូវ​ខ្ពស់​ចូលទៅ​កន្លែង​ជញ្ជីង​ថ្លឹង​ស្រូវ​របស់គេ​ត្រូវបាន​សមត្ថកិច្ច និង​មន្ទីរជំនាញ​អោយ​ឈូសឆាយ​ការធ្វើ​ផ្លូវ​ខ្ពស់​នោះ​ចោល​វិញ​។​ ​ ​


លោក នូ ខៀន មេឃុំ​ស្រែ​ថ្មី បានអោយដឹង​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ថា​៖​លោក ង៉ោ ទ្រី ជា​ម្ចាស់​ម៉ាស៊ីន​ស្រូវ​ចាក់ដី​ធ្វើ​ផ្លូវ​ខ្ពស់​ឡើងទៅ​កាន់​ជញ្ជីង​ថ្លឹង​រថយន្ត​របស់ខ្លួន​នោះ​គ្មាន​ការអនុញាត​ពី​ស្ថ​ប័ន​ណា​ឡើយ​។ មិនតែប៉ុណ្ណោះ​គេ​បានគាស់ លូ ​បង្ហូរទឹក នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ​នោះ​មួយចំនួន​នៅ​ចំណុច​នោះ​ទៀតផង​។ ករណីនេះ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ ចំពោះ​ការហូរ​ច្រោះ​បាក់​ផ្លូវជាតិ​លេខ​៥៣ នៅក្នុង​រដូវវស្សា និង​អាច​បង្ក​អោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​ខាងមុខ​ជាមិនខាន​ឡើយ​។​ ​ ​


ក្រោយពី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​និង​មន្ទីរជំនាញ​មានប្រតិកម្ម​មក នៅ ១២ ខែធ្នូ ឆ្នាំ​២០១៤ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ចាត់តាំង​អោយ​ក្រុមការងារ​ជំនាញ​របស់​មន្ទីរ សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កំណត់ហេតុ​អោយ លោក ង៉ោ ទ្រី ឈូសឆាយ​ផ្លូវថ្នល់​ខ្ពស់​ដែល លោក​បាន​ចាក់ដី​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​កន្លែង​ថ្លឹង​រថយន្ត​ដឹកស្រូវ​របស់លោក​នោះ ត្រូវតែ​ធ្វើ ការ​ឈូសឆាយ​ចោល​វិញ​។​ ​ ​


​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ គេ​បានឃើញ​លោក ង៉ោ ទ្រី​បាន​ជួល​គ្រឿងចក្រ​មួយគ្រឿង​មក​ឈូសឆាយ​ផ្លូវ​ផ្ន​ល់​ខ្ពស់​ដែល​លោក​ធ្វើ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​របស់រ​ដ្ឋ​នោះ​ចោល​វិញ​អស់ហើយ​។​


​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ចំការ​តា​ម៉ៅ និង​អាជ្ញាធរ​មូលដ្ឋាន​សូម​ថ្លែងអំណរគុណ​ផងដែរ​ដល់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដែល​បាន​ចាត់ការ​បាន​ទាន់ពេលវេលា ទប់ស្កាត់​ករណី​រំលោភ​ដី​ចិញ្ចើមផ្លូវ​សាធារណៈ នៅក្នុង​ចំណុច​ខាងលើ​ដោយ​ប្រសិទ្ធិភាព​។ ដែល​បញ្ហា​នេះ ប្រជាពលរដ្ឋ​ទាំងឡាយ​ត្រូវតែ​យល់ដឹង​ថា​នៅ លើដី​កម្ម​សិទ្ធ​របស់​យើង គឺ​យើង​មាន​សិទ្ធ​ចាត់ចែង តែ​នៅ​លើដី​សាធារណៈ​របស់​រដ្ឋ​យើង​មិន​អាចធ្វើ​អ្វី​តាម​ទំនើងចិត្ត​នោះឡើយ ហេតុនេះ​សូម​បងប្អូន​កុំ​យក​គំរូ​តាម​នាំអោយ​ខាតបង់​ពេលវេលា និង​លុយ​ចោល​ទទេៗ​អត់​អំពើ​៕​ដោយ រិ​ទ្ធិ ជ័យ ​


KA-09325 KA-09329 KA-09367 KA-09368 ​ ​



ម្ចាស់​ម៉ាស៊ីនកិនស្រូវ សង់​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត រំលោភ​មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ​ ​ត្រូវ​សមត្ថកិច្ច និង​មន្ទីរជំនាញ​អោយ​ឈូសឆាយ​ចោល​វិញ​ ម្ចាស់​ម៉ាស៊ីនកិនស្រូវ សង់​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត រំលោភ​មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ​ ​ត្រូវ​សមត្ថកិច្ច និង​មន្ទីរជំនាញ​អោយ​ឈូសឆាយ​ចោល​វិញ​ Reviewed by yim PH on 12:57 PM Rating: 5

Entertainment

ads
Powered by Blogger.