Insurance

728x90

អាវ​ចំណាំងផ្លាត ចែកជូន​មន្ត្រីនគរបាល​ចរាចរ​ណ៍ ស្រុក ក្រុង ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ អាវ​ចំណាំងផ្លាត​ចំនួន​៣៥​អាវ ត្រូវបាន​ស្នងការ​នគរបាល​ខេត្ត ធ្វើ​ពិធី​ប្រគល់អោយ​មន្ត្រី នគរ បាលច​រាច​ណ៍​ផ្លូវគោគ​ខេត្ត ក្រុង និង​ស្រុក សម្រាប់​ចុះ​បំពេញការងារ​នៅតាម​បណ្តាល​មូលដ្ឋាន​ស្រុក និង​ក្រុង​របស់ខ្លួន​។​ពិធី​ប្រគល់​អាវ​ចំណាំងផ្លាត​ដល់​មន្ត្រី​គរ​បាលច​រាច​ណ៍​ផ្លូវគោក​នេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម្ភ​សេនីយ​ត្រី ប្រាក់ វុ​ទ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ដែលមាន​ការចូលរួម​អស់ពី​លោក​ប្រធានការិយាល័យ​កណ្តាល​សណ្តា​ប់​ធ្នាប់ ប្រធាន​កា​រិ​យា​ល​យ័​ចរាច​ណ៍​ផ្លូវគោក​គ្រប់​ក្រុង និង​ស្រុក​ផងដែរ​។​


​លោក​ឧ​ត្ត​ម្ភ​សេនីយ៍​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​បាន​លើកឡើងថា​៖​មន្ត្រី​ក្នុង​ស្នងការ​នគរបាល​ខេត្ត ស្រុក និង​ក្រុង ទាំងអស់​ដែល​ប្រើប្រាស់​យាន្ត​យន្ត​របស់ខ្លួន​ត្រូវតែ​ពាក់មួក​ការពារ​សុវត្ថិភាព​ដាក់​កញ្ចក់​សម្រាប់​មើល​ក្រោយ និង​មាន​ស្លាក​លេខ​ត្រឹមត្រូវ ធ្វើជា​ក​ម្រូ​ដល់​ប្រជាពលរដ្ឋ​។ គ្រោះថ្នាក់​ចរាច​ណ៍​ក្នុង​ឆ្នាំ​២០ ១៤​នេះ​មានការ​កើនឡើង​៥២​លើក បង្ក​ការខូចខាត​យានយន្ត​គ្រប់​ប្រភេទ​និង​បង្ក​អោយ​មនុស្ស​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់ ដែល​អ្នកស្លាប់​និង​របួស​មួយចំនួន​មិន​ពាក់មួក​សុ​វត្តិភាព​។


​លោកស្នងការ​បាន​ណែនាំ​ដល់​មន្ត្រី​នគ​បាលច​រាច​ណ៍ ធ្វើយ៉ាងណា​នៅក្នុង​ឆ្នាំ​២០១៥​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​អោយបាន ដោយ​បង្កើន​ការចុះ​ត្រួតពិនិត្យ​រឹតបន្តឹង​ច្បាប់​ច​រា​រណ៍ ផាកពិន័យ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង បើកបរ​ពុំមាន​ពាក់មួក​ការពារ​សុវត្ថិភាព បើកបរ​លឿន​និង​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​និង​ពុំមាន​បំពាក់​កញ្ចក់​សម្រាប់​មើល​ក្រោយ​។ កន្លងមក​ការពាក់​មួកសុវត្ថិភាព​របស់​អ្នកបើកបរ​ម៉ូតូ​មាន​ប្រមាណ​ជា​១០%​តែប៉ុណ្ណោះ ចំណែក​ដែល​អ្នក​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​មាន​រហូតដល់​ប្រមាណ​ជា​៩០%​។ ក្នុងនោះ​ចំពោះ​រថយន្ត​ដែល​ផ្ទុកទំនិញ​លើស​ទម្ងន់​កំណត់ ត្រូវធ្វើ​ការផាកពិន័យ​អោយបាន​តឹងរឹង​។​


នៅ​ចុង​ពេល​បញ្ចប់​ពី​ធី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ វុ​ទ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បានប្រគល់​អាវ​ចំណាំងផ្លាត​ចំនួន​៣៥​អាវ ដល់​មន្ត្រីនគរបាល​ខេត្ត ក្រុង និង​ស្រុក​ទាំងអស់ ដើម្បី​យកទៅ​បំរើ​ការងារ​នៅតាម​មូលដ្ឋាន ស្រុក ក្រុង​របស់ខ្លួន​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-653 KA-12 KA-111 KA-87



អាវ​ចំណាំងផ្លាត ចែកជូន​មន្ត្រីនគរបាល​ចរាចរ​ណ៍ ស្រុក ក្រុង ខេត្តកំពង់ឆ្នាំង​ អាវ​ចំណាំងផ្លាត ចែកជូន​មន្ត្រីនគរបាល​ចរាចរ​ណ៍ ស្រុក ក្រុង ខេត្តកំពង់ឆ្នាំង​ Reviewed by yim PH on 4:56 PM Rating: 5

Entertainment

ads
Powered by Blogger.