ស្ត្រីចំណាស់ម្នាក់ ទៅការចៅ បែរជាឆក់ចរន្តអគ្គីសនីស្លាប់ នៅពេលគាត់តោងសសរដែករោងការ
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីចំណាស់ម្នាក់ បានឆក់ចរន្តអគ្គីសនីស្លាប់នៅនឹងកន្លែងភ្លាមៗ ខណៈដែលរូបគាត់បាន តោងសសររោងមង្គលការចៅពេលដែលឆ្លងរចន្តអគ្គីគ្រោះថ្នាក់នេះបានកើតឡើងវេលាម៉ោង៩និង១០នាទី យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ #លោក ជាង សុវណ្ណរិទ្ឋ អធិការនគរបាលស្រុកបរិបូណ៌ បាននិយាយអោយដឹងថា៖ ស្ត្រីរងគ្រោះមាន ឈ្មោះខោល សឿង អាយុ៧០ឆ្នាំ មានទីលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ ។
មុនពេលកើតហេតុ នៅជិតផ្ទះស្តីរងគ្រោះមានរៀបចំពីធីមង្គលការចៅជីដូនមួយរបស់គាត់ ។ យប់នោះ អ្នកស៊ីឈ្នួលធ្វើរោងការ បានតរាយខ្យែភ្លើងតាមរោងការ មិនបានដឹងថា៖ ខ្យែភ្លើងនោះបែកចេញខ្យែ ស្ពាន់មកក្រៅទេ ហើយកន្លែងខ្យែភ្លើងបែកចេញខ្យែស្ពាន់នោះបានជាប់និងសសរដែករោងការ ចៃដន្យ យប់ នោះមានភ្លៀងទៀត។ ក្រោយពេលភ្លៀងរាំង ស្ត្រីរងគ្រោះបានដើរទៅរោងការដោយគ្មានពាក់ ស្បែកជើងនោះទេ ពេលទៅដល់រោងការគាត់បានតោងសសររោងកានោះរក៏បណ្តាលអោយឆក់គាត់ស្លាប់តែម្តង។ ប៉ុន្តែភ្លាមនោះដែរដោយមិនអស់ចិត្តកូនចៅគាត់បានដឹកស្រី្តរងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកបរិបូណ៌ ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះ តែពេលទៅដល់គ្រូពេទ្យប្រាប់ថា៖ គាត់បានស្លាប់ទៅហើយ រួចកូនចៅក៏បានដឹកគាត់ត្រឡប់មកផ្ទះវិញដើម្បីធ្វើបុណ្យទានតាមប្រពៃណី ។
លោកអធិការបានបន្តថា៖ ករណីនេះក្រុមគ្រួសាស្ត្រីរងគ្រោះបានដាក់ពាក្យប្តឹងម្ចាស់ម៉ាស៊ីនភ្លើងរូបនោះ ទើបសមត្ថកិច្ចនគរបាលរបស់លោក បានឃាត់ខ្លួនម្ចាស់ម៉ាស៊ីនភ្លើងឈ្មោះ ប៊ុន សុភាព អាយុ៤៦ឆ្នាំ មានទីលំនៅ ភូមិគក ឃុំខុនរ៉ង ស្រុកបរិបូណ៌រួមជាមួយកម្មករម្នាក់ទៀត និងបានកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកាល ពីរសៀលថ្ងៃទី២៦ខែធ្នូនេះ ដើម្បីអោយការិយាល័យជំនាញបំពេញសំណុំបែបបទបន្ថែមបញ្ជូនខ្លួនជនជាប់ចោទទៅតុលាការខេត្ត បើទោះបីករណីនេះជារឿងអចេតនាក៏ដោយ។
ក្នុងច្បាប់ ក្រមព្រហ្មទ័ណ្ឌ ចំណុច២ មាត្រា២០៧ បានចែងថា៖ បទមនុស្សឃាតដោយអចេតនា មានអំពើធ្វេសប្រហែស បង្កអោយមនុស្សស្លាប់ ត្រូវមានទោសពី១ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២ទៅ ៦លានរៀល ៕ ដោយ រិទ្ធិ ជ័យ