ក្មេងស្ទាវ១ក្រុមផឹកស្រាថ្នាំ អស់២លីត្រ និងស្រាបៀរ១កេះ គងសំដីគ្នាទាញកាំបិតប៉័ងតោ កាប់បង្ហូរឈាមគ្នា
ខេត្តកណ្តាល ៖ ជម្លោះពាក្យសំដីក្នុងវង់ផឹកស៊ីឈានដល់កាប់ប្រហារបង្ហូរឈាមគ្នា ដោយ ក្មេងស្ទាវម្នាក់ រងរបួសក្បាល និងដៃយ៉ាងដំណំ ដោយសារក្មេងស្ទាវម្នាក់ទៀត ទាញកាំបិត ប៉័ងតោ កាប់ដោយមិនញញើតដៃចំនួន ៣កាំបិត ហូរឈាមដាបខ្លួន រងរបួសធ្ងន់ បានធ្វើឲ្យកម្មវិធីហូបចុចសប្បាយអិកអធមនោះ ប្រែក្លាយជាសភាពឆោឡោ ស្រែករញ៉េរញ៉ៃមួយរំពេច ដោយប៉ូសិសចុះទៅចាប់ខ្លួនជនបង្ក និងបញ្ជូនជនដែលត្រូវគេកាប់នោះទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ។ ហេតុការនេះបានកើតឡើងកាលពីវេលា ម៉ោង១៧ និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ស្ថិននៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ថូ លីហ៊ួរ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរកម្មករទ្ប ក្បឿង រងរបួស មុតដៃឆ្វេង២កាំបិត និងក្បាល១ កាំបិត។ ចំណែកឯជនដៃដល់ឈ្មោះ សែម រដ្ឋា ភេទប្រុស អាយុ ២២ឆ្នាំ ជាកម្មករ ឡក្បឿងដូចគ្នា ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុជាមួយគ្នា ។ នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនដៃដល់រួម និងមិត្តភក្តិចំនួន៥នាក់ទៀត បាន នាំគ្នាទិញ ស្រាថ្នាំមក ផឹកស៊ីអស់ចំនួន២លីត្រ រួចក៏បន្តផឹកស្រាបៀរ អស់ចំនួន១កេសទៀត ពេល នោះ ចាប់ ផ្តើមស្រវឹង រៀងៗ ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយមកក៏កើត ទំនាស់ពាក្យសំដីគ្នា ពេលនោះជនដៃដល់បានស្ទុះ ទៅទាញ កាំបិតប៉័ង តោ មកកាប់ពុះទៅលើជនរងគ្រោះ ចំក្បាល១កាំបិតរយះជិត១ចំអាម ហើយបានកាប់បន្ថែមទៀត ប៉ុន្តែត្រូវជន រងគ្រោះលើដៃ រងបណ្តាលឲ្យត្រូវចំដៃ ២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់។ ភ្លាមៗនោះនគរបាល ប៉ុស្តិ៍បាន ចុះទៅដល់រួចឃាត់ខ្លួនជនដៃ ដល់បាននាំយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ កាន់ស្នងការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕