Insurance

728x90

ស្លាក​យីហោ​កាស៊ីណូ​កំពុងសោម​ស៊ី​ធី​ទុស្សេ​ឆេះ ភ្ញៀវ​ផ្អើល​រត់ចេញ​សុទ្ធតែ​ខ្មែរ​

​ខេត្ត​ព្រះសីហនុ​៖ ហេតុការណ៍​ទុស្សេ​ចរន្ត​អគ្គិ​នី​នៅលើ​ស្លាក​យីហោ​កាស៊ីណូ << កំពង់សោម ស៊ី​ធី >> បាន​បង្កឱ្យមាន​មានការ​ភ្ញាក់ផ្អើល ដល់​បុគ្គលិក​ក្នុង​កាស៊ីណូ​នាំគ្នា​យក​បំពង់​ឧស្ម័ន​ពន្លត់​អគ្គិភ័យ​មក បាញ់​ពន្លត់​អស់​ប្រមាណ​ជាច្រើន​បំពង់​ក្នុង​រយៈពេល​១០​នាទី ក៏បាន​រលត់​តែម្តង ពុំមាន​បណ្តាលឱ្យ​ឆាបឆេះ​ទៅ​អាគារ​កាស៊ីណូ​នោះទេ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​១៤​ធ្នូ ២០១៤ នៅ​ចំណុច កាស៊ីណូ​<< កំពង់សោម​ស៊ី​ធី >> នៅតាម​បណ្តោយ​មហាវិថី​ឯករាជ្យ ក្បែរ​រង្វង់​មូល​តោ​ពីរ ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​


​យោងតាម​ប្រភព​អ្នក​បានឃើញ​ហេតុការណ៍​បាន​និយាយថា​៖ ខណៈពេល​ប្រជាពលរដ្ឋ​កំពុងធ្វើដំណើ​រ​តាមផ្លូវ​ជាធម្មតា គេ​បានឮ​សម្លេង​ទុស្សេ​ចរន្ត​អគ្គីសនី​នៅលើ​ស្លាក​យីហោ​របស់​កាស៊ីណូ បន្ទាប់មក​ក៏បាន​លេចចេញ​ជា​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោរ​ន្ធៅ នៅត្រង់ចំណុច​អក្សរ​(​ស៊ី​ធី​) ខណៈ​ពេលនោះ​ភ្ញៀវ​ជាច្រើន​បាន​រត់ចេញ​ចែក​ជើង​គ្នា ក្នុងពេល​នោះដែរ​គេ​ឃើញ​បុគ្គលិក​កាស៊ីណូ​ជាច្រើន​បាន​យក​បំពង​ពន្លត់អគ្គីភ័យ​មក​បាញ់​ពីលើ​ផង​ពីក្រោម​ផង ទើប​ធ្វើ​ភ្លើង​រលត់ទៅវិញ​នៅ​ប៉ុន្មាន​នាទី​ក្រោយ​បន្តិច​។​


​នៅក្នុង​ហេតុការណ៍​ទុស្សេ​ចរន្តអគ្គិសនី​នេះ​ផង ដែរ​គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​បានចេញ​អន្តរាគមន៍ តែ​មិនបាន​បាញ់​ពន្លត់​ទេ ដោយសារតែ​ក្រុម​បុគ្គលិក​សណ្ឋាគារ​សហការ​គ្នា​យក​បំពង់​ឧស្ម័ន​ពន្លត់ អគ្គិភ័យ​មក​បាញ់​ពន្លត់​ឱ្យ​រលត់ទៅវិញ​ក្នុង​រយៈពេល​ប្រហែល​១០​នាទី​។ ប៉ុន្តែ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ចោមរោម​មើល​ហេតុការណ៍​នោះ គឺ​ក្រុម​អ្នក​ចូលទៅ​លេងល្បែង​នៅក្នុង​កាស៊ីណូ​ខាងលើ ដែល​មើលទៅ​សុទ្ធសឹងតែ​ជា​ជនជាតិខ្មែរ នាំគ្នា​រត់​ចែក​ជើង​គ្នា​ចេញពី​ក្នុង​កាស៊ីណូ​ទាំង​អារម្មណ៍​ភ័យ​ស្លន់ស្លោ ដែល​គេ​សង្ស័យ ថា​អ្នក​លេងល្បែង​នៅ​ទីនោះ ខ្មែរ​សុទ្ធ​៕ ដោយ កោះរ៉ុង​ ​


KA-513956549580507616_n KA-6824047862991533007_n



ស្លាក​យីហោ​កាស៊ីណូ​កំពុងសោម​ស៊ី​ធី​ទុស្សេ​ឆេះ ភ្ញៀវ​ផ្អើល​រត់ចេញ​សុទ្ធតែ​ខ្មែរ​ ស្លាក​យីហោ​កាស៊ីណូ​កំពុងសោម​ស៊ី​ធី​ទុស្សេ​ឆេះ ភ្ញៀវ​ផ្អើល​រត់ចេញ​សុទ្ធតែ​ខ្មែរ​ Reviewed by yim PH on 1:44 PM Rating: 5

Entertainment

ads
Powered by Blogger.