Insurance

728x90

លោកយាយ​ជនជាតិ​ព្រៅ​ទូរ​គត់​ម្នាក់​អាយុ​១១០​ឆ្នាំ​កំពុង​រស់នៅក្នុង​ស្ថានភាព​ទីទ័លក្រ​លំបាក​បំផុត​នៅ​ស្រុក​តា​វែង​

​ខេត្តរតនគិរី​៖ លោ​កយា​ចាស់ជរា​ជាងគេ​ម្នាក់​អាយុ​១១០​ឆ្នាំ ជនជាតិ​ព្រៅ មាន​ទីលំនៅ​សព្វថ្ងៃ​រស់នៅ​ជាមួយ​ក្មួយប្រុស​ម្នា​ក់នៅ​ភូមិ​តា​វែង ឃុំ​តា​វែង ស្រុក​តា​វែង ខេត្តរតនគិរី​។​


​តាម​ការ​អោយដឹងពី​លោក​អាំង ភឿ​ក អធិការនគរបាល​ស្រុក​បានអោយ​យក​ព័ត៌មាន​ដឹងថា លោកយាយ​ចាស់ជរា​ជាង​កេ​មានឈ្មោះ ញី ផ្លែ​ន អាយុ​១១០​ឆ្នាំ ជនជាតិ​ព្រៅ មាន​ប្តី​បាន​ស្លាប់ចោល​ទៅ​តាំងពី​ជំនាន់ លន់ ណុល មក​ម្លេះ ហើយ​មាន​កូនស្រី​ម្នាក់​មាន​ប្តី ប៉ុន្តែ​ស្លាប់ចោល​គាត់​។ លោកយាយ​រស់ នៅ​ដ៏ កំសត់​ទីទ័លក្រ​ជាមួយ​ចៅប្រុស​ម្នាក់​មានឈ្មោះ ចាន់ ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ព្រៅ​ទីលំនៅ សព្វថ្ងៃ​នៅ​ភូមិ ឃុំ​ខាងលើ​។ លោក​អធិការ​បន្តទៀតថា ស្ថានភាព​និង​ជីវភាព​របស់​លោកយាយ​បច្ចុប្បន្នកំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង ដោយ​ចៅ​របស់​លោកយាយ​ក៏មាន​ជីវភាព​យ៉ាប់យឺន​ដែរ សព្វថ្ងៃ​ពួកគាត់​អាស្រ័យ​ផល​លើ​ដំណាំ​ប​ន្តិ​បន្តួច​ក្នុង​ចំការ​ប៉ុណ្ណោះ ចំណែក​ដីស្រែ​កាលពីដើម​មាន​មួយកន្លែង ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​ហ៊ុំព័ទ្ធ​យក​អស់​ទៅហើយ ការ​អាស្រ័យ​ផលដំណាំ​ប​ន្តិ​បន្តួច​លើ​ចំការ គឺ​ជួប​ផល​លំបាក មិន​គ្រប់គ្រាន់​នោះឡើយ ដូច្នេះ​ការរស់នៅ​ជីវភាព​ប្រចាំថ្ងៃ បាន​ព្រឹក​ខ្វះ​ល្ងាច​ក្រ​តោកយ៉ាក​គួរសម​។​


​ចំណែក​លោក​ជូ​ង ប្ល៊ៀ​វ មេភូមិ​ទីរួមស្រុក​តា​វែង បានអោយដឹង​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤ នេះ​ថា​លោកយាយ​អាយុ​១១០​ឆ្នាំ ឈ្មោះ ញី ផ្លែ​ន ពិតជា​ក្រលំបាក​ប្រាកដ​មែន ហើយ​លោក​ចង់​ផ្សព្វ​ផ្សាយដំណឹង​ទាំងនេះ​ជា​យូរ​មកហើយ​ដែរ ប៉ុន្តែ​គ្មា​ឱកាស​ទាល់តែសោះ មិនដឹងថា​ផ្សព្វផ្សាយ​ចេញ​តាមរយៈ​របៀប​ណា​ទេ​? លោកយាយ​សព្វថ្ងៃ​រស់នៅ​អាស្រ័យ​ជាមួយ​ចៅប្រុស​ម្នាក់​ប៉ុណ្ណោះ​។ ហើយ​ចៅប្រុស​មានផ្ទះ​សាងសង់​ដោយមាន​ទំហំ​ទទឹង​២​ម៉ែត្រ បណ្តោយ​៣​ម៉ែត្រ ប្រក់​ស្បូវ ជញ្ជាំង​ប៉ា​ទាំ​ឫស្សី នៅពេល​ភ្លៀង​ធ្លាក់​ផ្ទះ​នេះ​ធ្លុះធ្លាយ​លិច​ពីមុខ​ពីក្រោយ​សឹងតែ​ពុំមាន​កន្លែងដេក​នោះទេ​។ ប្រជាពលរដ្ឋ​ដែលជា​អ្នកស្រុក​ភូមិ​ជាមួយ​លោកយាយ​តែង​នឹង​អាណិតអាសូរ​លោកយាយ​គ្រប់ៗ​រូប ប៉ុន្តែ​ខាង​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស​លោក​ម៉ួ​ង ប៉ាង អភិបាល​គណៈ​អភិបាលស្រុក​តា​វែង បែរជា​មើលរំលង​ទៅវិញ ។​


​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​វែង ឃុំ​តា​វែង​លើ សំណូមពរ​ដល់​សប្បុរ​សជន មេត្តាជួយ​ដល់​ក្រុមគ្រួសារ​លោកយាយ​អាយុ​១១០​ឆ្នាំ ដែល​កំពុង​ជួប​ការលំបាក​ទីទ័លក្រ​ជាងគេ​នៅមាន​ជីវិត​នេះ​ផង​៕ ដោយ លី វណ្ណៈ​ ​


KA-01-(2) KA-02K



លោកយាយ​ជនជាតិ​ព្រៅ​ទូរ​គត់​ម្នាក់​អាយុ​១១០​ឆ្នាំ​កំពុង​រស់នៅក្នុង​ស្ថានភាព​ទីទ័លក្រ​លំបាក​បំផុត​នៅ​ស្រុក​តា​វែង​ លោកយាយ​ជនជាតិ​ព្រៅ​ទូរ​គត់​ម្នាក់​អាយុ​១១០​ឆ្នាំ​កំពុង​រស់នៅក្នុង​ស្ថានភាព​ទីទ័លក្រ​លំបាក​បំផុត​នៅ​ស្រុក​តា​វែង​ Reviewed by yim PH on 1:28 PM Rating: 5

Entertainment

ads
Powered by Blogger.