Insurance

728x90

ស្រី​អ៊ីតនាយ ចឺម និង​ នាយ ក្រូច ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ​

Saturday 17/01/2015 Time : 10: 45 am


ភ្នំពេញ៖តារា​កំប្លែង​នាយ ក្រូចនាយ ចឺម និង ​ស្រី​អ៊ីតបាន​នាំ​គ្នា​ចុះ​កុង​ត្រា​ច្រៀង​ឲ្យ​ផលិត​កម្ម​សាន់ដេ​រយៈ​ពេល ​៣ ​ឆ្នាំក្រោយ​គម្រោង​ចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បរាជ័យ។


នាយ ក្រូច និយាយ​ថាពូក​ខ្ញុំ​បាន​ចុះ​រួច​ហើយតាំង​ពី​អាទិត្យ​មុន​ម៉េ្លះ និង ​កំពុង​ត្រៀម​ថត​បទ​ចម្រៀង​ចូល​ឆ្នាំផលិតកម្ម​កំពុង​រៀប​ចំ។ ប៉ុន្តែ​នាយ​បន្ត​ថាភាគី​ផលិតកម្ម​បាន​ទាក់ទងពូក​គេ​ ​ក្នុង​អំឡុង​ ២ ​ខែ​មុន​មក​ម្ល៉េះ។


តារា​កំប្លែង​រូប​នេះ​បាន​បន្ត​ថាពេល​នេះ​កំពុង​មាន​ការ​មមាញឹក​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯងសម្រាប់​​ក្មួយ និង ​ប្អូន​ស្រីហើយ​យក​ទៅ​ឆ្លង​យោបល់​ពី​ខាង​ផលិតកម្ម​ជាមុន​សិនបន្ទាប់​មក​ទើប​ចាប់​ផ្ដើម​ថត​តែ​ម្ដង។ ទោះ​បី​ជា​យ៉ាង​ណានាង​មិន​ទាន់​មាន​ទំនុក​ចិត្ត​ថា បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ និង​ច្រៀង​របស់​នាយ​បាន​ទទួល​ការ​គាំទ្រ​ច្រើន ឬ​យ៉ាង​ណា​នោះ​ទេ។


ប៉ុន្តែ​តារា​កំប្លែង​ខាង​លើ​អះអាង​ថា អ្នក​ទាំង​ ៣​នឹង​ព្យាយាម​ឱ្យ​លទ្ធភាព ដើម្បី​ក្រសោប​ការ​គាំទ្រ​បន្ថែមក្រៅ​ពី​ប្រជាប្រិយភាព​មាន​ស្រាប់ តាម​រយៈ​កំប្លែង​នៅ​ស្ថានីយ​ទូរទស្សន៍ ​CTN។ ទោះ​បី​ជា​យ៉ាង​ណា នាយ ​បញ្ជាក់​ថា អាជីព​ចម្រៀង​នៅ​សាន់ដេមិន​មាន​ផល​ប៉ះពាល់​ដល់​ការងារ​ស្នូល​នៅ​ស្ថានីយ​ខាង​លើ​នោះ​ទេខណៈ​មាន​ការ​យោគយល់​ពី​មេកោយ​របស់​ខ្លួន​ដែរ៕


hh


ដោយៈ ករុណា


រៀបចំដោយៈ​ ភក្ដី


By: khmeronlinews.com


http://ift.tt/17S3FYT
ស្រី​អ៊ីតនាយ ចឺម និង​ នាយ ក្រូច ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ​ ស្រី​អ៊ីតនាយ ចឺម និង​ នាយ ក្រូច ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ​ Reviewed by yim PH on 10:59 AM Rating: 5

Entertainment

ads
Powered by Blogger.