Insurance

728x90

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រង​ការ​ការ​រិះគន់ថា លោក​មិន​ប្រឹងប្រែង​ធ្វើការ​ងារ​ជំនាញ​ប៉ូលិស​ទេ ចង់​ធ្វើ​ការងារ​កាកបាទក្រហម​ច្រើនជាង​!

​ខេត្តបន្ទាយមានជ័យ​៖ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥​នេះ បាន​ចុះ​ចែក​អំណោយ​មួយចំនួន​ទៅ​ជួន​ក្រុមគ្រួសារ ដែល​បាន​ជួប គ្រោះ​អគ្គិភ័យ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ នាពេល​កន្លងទៅនេះ ដែល​ពលរដ្ឋ​រិះគន់ថា​ខុស​ភារកិច្ច​។​


ការចំណាយ​ពេល​ចុះ​ចែក​អំណោយ​នោះ ក៏មាន​ការកៀងគ​អូសទាញ មន្ត្រីនគរបាល មួយចំនួន​ផ្សេងទៀត​ដើម្បី​ឲ្យ​សម្បើម ប៉ុន្តែ​ពលរដ្ឋ​ក៏​រិះ​ថា​បានធ្វើ​ឲ្យ​មន្ត្រី​អនុវត្ត​ការងារ​ខុស​ទិស​។ អំណោយ ដែល​បាន​ចែក​ដល់​គ្រួសារ​ជន​ពលរដ្ឋ​នោះ​មាន​៖ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន ដែល​គួរតែ​ប្រគល់​ឲ្យ​ស្ថាប័ន​កាកបាទក្រហមកម្ពុជា​ធ្វើ​ទេ​ទើប​មិន​ឆ្គង ។​


លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម សកម្មភាព​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ តាម​មូលដ្ឋាន បាន​រិះគន់ថា កំពុងតែ​រំលោភ​ការងារ​កាកបាទក្រហម​កម្ពុជា​។ ពលរដ្ឋ​ថា​លោក​គួរតែ​យកចិត្ត​ទុក​ថែរក្សា​ដោះស្រាយ​រឿង​សន្តិសុខ និង​លុបបំបាត់​ភាព​អសកម្ម ចោរកម្ម ល្បែង គ្រឿងញៀន ការរត់ពន្ធ​ឈើ ទំនិញ ការ​រត់ពន្ធ​មនុស្ស ការលួច​​កកាយ​កាប់​ដីភ្នំ​ក្នុង​ខេត្ត ការដាក់​កុងត្រូលជជុះ​តាម​ផ្លួ​វ ។ល។ នោះ​ជា​រឿង​ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម​ត្រូវធ្វើ​។


​គេ​សង្កេតឃើញថា​ស្ទើរតែ​រាល់​ចុង​សប្តាហ៍ លោក​តែងតែ​នាំ​មន្ត្រីក្រោមឱវាទ ចុះ​មូលដ្ឋាន​តាម​មូលដ្ឋាន ពុំ​ធ្វើ​ការជំនាញ​ទេ ដែល​មើលទៅ​កំពុងតែ​ដើរតួនាទី​ជា មន្ត្រី​កាកបាទក្រហមកម្ពុជា ឬ​តំណាងរាស្ត្រ ហើយ​គេ​សង្ស័យថា អាត់ ខែម ចង់​ធ្វើ​តំណាងរាស្ត្រ​ហើយ​មើលទៅ​។​ ​ទាក់ទង​ការរិះគន់​នេះ​ការ​សែត​ខ្មែរ​អង្គរ​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​មិន​ចូល កាលពី​រសៀល​ថ្ងៃទី​១៨ មករា​នេះ ៕ (​មិត្ត​អ្នកអាន​៖ យាយ​ញាប់​) ​


KA-90B KA-91B



លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រង​ការ​ការ​រិះគន់ថា លោក​មិន​ប្រឹងប្រែង​ធ្វើការ​ងារ​ជំនាញ​ប៉ូលិស​ទេ ចង់​ធ្វើ​ការងារ​កាកបាទក្រហម​ច្រើនជាង​! លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រង​ការ​ការ​រិះគន់ថា លោក​មិន​ប្រឹងប្រែង​ធ្វើការ​ងារ​ជំនាញ​ប៉ូលិស​ទេ ចង់​ធ្វើ​ការងារ​កាកបាទក្រហម​ច្រើនជាង​! Reviewed by yim PH on 11:07 PM Rating: 5

Entertainment

ads
Powered by Blogger.