Insurance

728x90

លោក ភិន យ៉ាន ប្រធាន​ពន្ធនាគារ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក យ៉េន ឆៃ ល្បី​ខាង​រត់ការ​ឲ្យ​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់ ដោយ​មិន​កោតក្រែង​ច្បាប់ទម្លាប់​បន្តិច​សោះឡើយ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ លោក ភិន យ៉ាន ប្រធាន​ពន្ធនាគារ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក យ៉េន ឆៃ ជា​មន្ត្រី​ល្បីល្បាញ​បំផុត​ពាក់ព័ន្ធ​ជំនួញ​ឈើ​ខុសច្បាប់​ក្នុង​ខេត្ត​នេះ ចេញមុខ​រត់ការ បង់លុយ​ឲ្យ​សមត្ថកិច្ច​ចម្រុះ​នៅតាម​ដងផ្លូវ ដោយ​មិនដែល​ឃើញ មាន​សមត្ថកិច្ច​ផ្នែក​ណាមួយ​ហ៊ាន​ប៉ះពាល់​ដល់ សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជា​ហូរហែ​របស់​បក្ខ​ពួកគាត់​ម្តងណា​ឡើយ ដោយ​ម្នាក់ៗ​ចាំ​ទទួល​ប្រាក់​យ៉ាង​ស្រក់ទឹកមាត់​ពី​លោក ភិន យ៉ាន និង​លោក យ៉េន ឆៃ រហូតដល់​ជួយ​មើលផ្លូវ និង​សម្រួល​ឲ្យ​ការដឹកជញ្ជូន​ឈើ​នោះ​ទៅដោយ​រលូន​។​


ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៥ រហូតមកទល់​ពេលនេះ លោក ភិន យ៉ាន និង​លោក យ៉េន ឆៃ បាន​រត់ការ​ឲ្យ រថយន្ត​ដឹកឈើ​អត់​ច្បាប់ ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន​៨ គ្រឿង សុទ្ធតែ​រថយន្ត​យី​ឌុប​ខ្នាត​យក្ស ដែលមាន​ប្រវែង ១២​ម៉ែត្រ ។ ហើយ​ជាក់ ស្តែង​នៅវេលា​ម៉ោង ៥​រសៀល​ថ្ងៃ ទី​១៧ ខែមករា ឆ្នាំ​២០១៥ គេ​ឃើញ​រថយន្ត ម៉ាក​យី​ឌុប​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ចាម 3A- 2759 ដែល​បាន​ផ្ទុក​ឈើ​ពេញប្រៀប ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ PR ១៧៤ ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ ឆ្ពោះទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ត​យកទៅ ចែកចាយ នៅ​ខេត្តបន្ទាយមានជ័យ ដោយ​លោក យ៉េន ឆៃ និង​លោក ភិន យ៉ាន អះអាងថា គាត់​បាន​រត់ការ បង់លុយ​ឲ្យ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ អស់ហើយ​។


​បើ​គិតពី​បរិមាណ​ឈើ​វិញ គឺ​មិន​ក្រោម​ពី ៤០០​ម៉ែត្រគូប​ឡើយ ពីព្រោះ​ក្នុង​មួយ​រថយន្ត អាច​ផ្ទុក​បាន ៥០​ម៉ែត្រគូប​ឡើង ហើយ​សកម្មភាព​ទាំងអស់នេះ កើតមាន​ជាច្រើន​ឆ្នាំ​មកហើយ មិនដែល​ឃើញ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បង្ក្រាប​ឡើយ​។ លោក ភិន យ៉ាន ដែលជា​ប្រធាន​ពន្ធនាគារ ខេត្ត​ឧ​ត្ត​មានជ័យ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា គេ​បាន​ឲ្យ​លោក​រត់ការ​ផ្នែក​សមត្ថកិច្ច ដើម្បី​យកលុយ មក​កសាង​អង្គភាព ហើយ​ចំណែក​លោក យ៉េន ឆៃ រត់ការ​ផ្នែក ស្ថាប័ន​សារព័ត៌មាន​ដើម្បី​បញ្ចៀស​ការផ្សាយ​ពីស​កម្ម​ភាពមិន​ស្របច្បាប់​ទាំងនោះ​៕ ​


KA-6666



លោក ភិន យ៉ាន ប្រធាន​ពន្ធនាគារ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក យ៉េន ឆៃ ល្បី​ខាង​រត់ការ​ឲ្យ​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់ ដោយ​មិន​កោតក្រែង​ច្បាប់ទម្លាប់​បន្តិច​សោះឡើយ​ លោក ភិន យ៉ាន ប្រធាន​ពន្ធនាគារ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក យ៉េន ឆៃ ល្បី​ខាង​រត់ការ​ឲ្យ​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់ ដោយ​មិន​កោតក្រែង​ច្បាប់ទម្លាប់​បន្តិច​សោះឡើយ​ Reviewed by yim PH on 12:29 AM Rating: 5

Entertainment

ads
Powered by Blogger.