Insurance

728x90

ភោជនីយដ្ឋាន​តា​បារាំង​បើក​ថ្មី អញ្ជើញ​ភ្ញៀវ​ជាង​២០០​នាក់ ភ្លក់​ម្ហូប​មិន​គិតថ្លៃ​

​ខេត្តកំពង់ឆ្នាំង​៖ ភោជនីយដ្ឋាន​យីហោ​តា​បារាំង ទើបតែ​បើក​ថ្មី​នៅក្នុង​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​ខាងជើង​តារាង​ប៉ាល់​ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥​យើង​បានឃើញ​អតិថិជន​ជាង​២០០​នាក់​បាន​ចូល​ភ្លក់​ម្ហូប​យ៉ាង​ណែនណាន់​តាប់ ដែល​គេ​បាន​ប្រាប់​អោយដឹងថា ជាការ​អញ្ជើញ​ភ្ញៀវ​មក​ពិសារ​ភ្លក់​ស្នាដៃ​មិន​គិតលុយ ដែល​ពី មុនៗ មក​មិន​ធ្លាប់មាន​ទេ​នៅក្នុង​ទីក្រុង​កំពង់ឆ្នាំង និង​ជា​ទំនាក់ទំនង​រក​ម៉ូយ របស់​ម្ចាស់​ភោ​ជ នី​យ​ដ្ឋា​ន​ថ្មី​។​


លោក យូ សឿង ហៅ​តា​បារាំង ជា​ម្ចាស់​ភោជនីយដ្ឋាន​បាន​និយាយ​អោយដឹងថា​៖ ការពិត​ ​កន្លែង​ទីតាំង​នេះ​ជាង​២​ឆ្នាំកន្លងមក កូនៗ​គាត់​ក៏បាន​បើក​លក់​គុយទាវ បាយ កាហ្វេ​ផងដែរ និង​ ​ក៏មាន​អ​ថិ​តិ​ជន​គាំទ្រ​ច្រើន​ដែរ​តែ​ហាង​គាត់​គ្មាន​ឈ្មោះ​គ្មាន​យីហោ​នោះទេ​។ ក្រោយមក​ដោយ មាន ការរីកចំរើន​ជា​បន្តបន្ទាប់​គាត់​ក៏បាន​បង្កើត​ភោជនីយដ្ឋាន​ដាក់ឈ្មោះ តា​បារាំង នេះ​ឡើង​ ​ដើម្បីអោយ​មិត្តភក្តិ និង​អតិថិជន​បាន​ស្គាល់ និង​ចំណាំបាន​ច្បាស់​។​


តា​បារាំង​បានអោយដឹងថា​ទៀតថា​៖​មេ​ចុងភៅ​របស់​ភោជនីយដ្ឋាន​ថ្មី​របស់គាត់​នេះ​គឺជា​កូន ប្រុស​ច្បង​របស់គាត់​ផ្ទាល់ ដែលមាន​បទពិសោធន៍​ជា​ចុងភៅ​នៅក្នុង​ភោជនីយដ្ឋាន​បារាំង មួយកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​ជាង​៥​ឆ្នាំ​មកហើយ គឺមាន​បទពិសោធន៍​ធ្វើ​ម្ហូប​គ្រប់មុខ​របស់​ខ្មែរ​និង​ម្ហូប​ ​បរទេស​យ៉ាង​ស្ទាត់ជំនាញ ចង់ដឹង​រស់ជាតិ​អាច​ចូលមក​ពិ​សារបាន​ពិតជា​មិន​ខុស​ចិត្ត​ឡើយ​។​


លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​នៅក្នុង​ក្រុង​កំពង់​ ​ឆ្នាំង​មាន​ភោជនីយដ្ឋាន​ធំៗ​តែ​៧​កន្លែង​ប៉ុណ្ណោះ ហើយ​ភោជនីយដ្ឋាន​ដែល​លក់ដាច់​មាន​៣ ទៅ​៤​កន្លែង​តែប៉ុណ្ណោះ​។ តាម​ការវាយតម្លៃ​រប​ស់លោក​អោយដឹងថា​៖​ការដូរ​ដាច់ និង​មានការ គាំទ្រ​ពី​អតិថិជន​គឺ ភោជនីយដ្ឋាន​ស្អាត​មាន​បរិ​ដ្ឋា​ន និង​អនាម័យ​ល្អ មាន​ធុង​ដាក់​សំរាម ក្រោម តុ អ្នក​បំរើភ្ញៀវ​ស្អាតបាតរ​ស់រាយ​រាក់ទាក់​ចេះ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ មាន​សម្លៀកបំពាក់ សមរម្យ​មិន​ស៊ិ​ច​ស៊ី បើ​អ្នក​បំរើភ្ញៀវ​មាន​ឯកសណ្ឋាន​ដូចៗ​គ្នា​ទៀត​នោះ កាន់តែ​ល្អប្រសើរ ចុង ភៅ​ត្រូវតែមាន​ឯកសណ្ឋាន​ស្អាតបាត សម្ភារៈប្រើប្រាស់​ចានឆ្នាំង កែវ សម ស្លាបព្រា ត្រូវមាន អនាម័យ​ល្អ កន្លែង​លាងចាន​និង​កន្លែង​ទុក​កាកសំណល់​ត្រូវមាន​អនាម័យ​ល្អ ចំណុច​ពិសេស ម្យ៉ាង ទៀត​នោះ​គឺ​ការលក់ដូរ​ម្ហូបអាហារ​មានតម្លៃ​សមរម្យ​មិន​កោរ​ភ្ញៀវ មាន​បញ្ជី​មុខម្ហូប​មាន ដាក់​តម្លៃ​កំណត់​ត្រឹមត្រូវ មាន​សេវាកម្ម​លឿន​រហ័ស​ទាន់​ចិត្ត មាន​បង្គន់​អនាម័យ​ស្អាត​ល្អ និង​ត្រូវមាន​ការថែទាំ​ជាប្រចាំ​មិនធំ​ក្លិន​។​


ដោយឡែក​អាហារ​ដ្ឋា​ន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​គឺមាន​ច្រើន ប៉ុន្តែ​អាហារ​ដ្ឋា​ន​ដែល​លក់ដាច់ នោះ​មិនមាន​ច្រើន​ទេ ព្រោះតែ​មិនមាន​លក្ខណៈ​ដូច​រៀបរាប់​ខាងលើ​។​ចំណែក​សេវាកម្ម​កំ​ ​សាន្ត កា​រា​អូ​ខេ​វិញ​មាន​គ្រាន់បើ​តែ​៣​កន្លែង​តែប៉ុណ្ណោះ ហើយ​ធ្លា​ប់រង​ការរិះគន់​ពី​ភ្ញៀវ​ទាំងអស់​ ​ថា បង្គន់​អនាម័យ​គក្រិចៗ​ចូល​មិន​រួច​ឡើយ ដែល​បញ្ហា​នេះ​ម្ចាស់កា​រា​អូ​ខេ​ទាំងនោះ​ល្មម​ធ្វើការ​ ​កែលំអ​រហើយ​កុំអោយ​ខ្មាស់​ភ្ញៀវ​មក​កំសាន្ត​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-20150105_074211 KA-20150105_074711 KA-20150105_074908 KA-20150105_074917 KA-20150105_074103 ​ ​ ​ ​ ​ ​ ​ ​



ភោជនីយដ្ឋាន​តា​បារាំង​បើក​ថ្មី អញ្ជើញ​ភ្ញៀវ​ជាង​២០០​នាក់ ភ្លក់​ម្ហូប​មិន​គិតថ្លៃ​ ភោជនីយដ្ឋាន​តា​បារាំង​បើក​ថ្មី អញ្ជើញ​ភ្ញៀវ​ជាង​២០០​នាក់ ភ្លក់​ម្ហូប​មិន​គិតថ្លៃ​ Reviewed by yim PH on 8:58 AM Rating: 5

Entertainment

ads
Powered by Blogger.