ប៉ូលិសប្រមូលអាវុធកែច្នៃដុតកំទេចចោល
ខេត្តបន្ទាយមានជ័យ៖ ស្នងការខេត្តបន្ទាយមានជ័យបានប្រមូលយកអាវុធកែច្ឆៃជាច្រើនដើម ដែលកម្លាំងនគរបាលស្រុកនានា បានការសហការណ៍ជាមួយមន្ត្រីជំនាញ់ផងដែរ។ អាវុធកែច្ឆៃទាំងនោះបានរៀបចំដុតកំទេចចោលនៅក្នុងបរិវេណស្នងការខេត្ត នៅព្រឹកថ្ងៃទី០៦ ខែកមរា ឆ្នាំ២០១៥នេះ ក្រោយអធិបតីភាពលោកគោស៊ុំ សារឿត អភិបាលខេត្ត ។
ក្នុងឱកាសនោះលោក ស្នងកាខេត្ត អាត់ ខែមបានថ្លែអោយដឹងថា ក្នុងរយៈពេលមួយឆ្នាំ២០១៤ កន្លងមក នេះកម្លាំងនគរបាលស្នងការខេត្តយើងបានបង្ក្រាបបាន និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្ត ដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយអនុវត្តបន្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
លោកស្នងការខេត្តថា អាវុធកែច្នៃទាំងនេះ ខ្លះសមត្ថកិច្ចយើងបានបង្ក្រាបបានខ្លះ និងខ្លះទៀតពលរដ្ឋយល់ពីបញ្ហាខុសច្បាប់ភូមិឃុំសិវត្ថិភាពទាំង9ចំណុច ដូច្នេះពួកគាត់បានយកមកប្រគល់ជូនសមត្ថកិច្ចយើង។ លោកស្នងការខេត្តបានបញ្ជាក់ថា យោងតាមតួលេខជាក់ស្តែង ដែលប្រជាពលរដ្ឋយើងបានប្រគល់ និងការបង្ក្រាបបានក្នុងឆ្នាំ២០១៤នេះ មានចំនួនរួមមាន អាវុធកែច្នៃ ប្រើប្រាស់បាញ់គ្រាប់កង់ ចំនួន៤០០ដើម អាវុធកែច្នៃបាញ់ព្រួញ ស្នាតេះ ចំនួន២៤ដើម ម៉ូទ័រឆក់ត្រី ចំនួន៣៦០គ្រឿង ដងឆក់ធ្វើពីដើមឬស្សី តដែក ចំនួន៥៧គូ ។
លោកបានស្នងការបន្ថែមថា អាវុធកែច្នៃដែលប្រជាពលរដ្ឋភ្ញាក់រលឹកយកមកប្រគល់ជូនសមត្ថកិច្ចយើងមានចំនួន ៣២៤ដើម និងបង្ក្រាបបានចំនួន៧២ដើម ឧបករណ៍ឆក់ត្រី ចំនួន៣៥២គ្រឿង និងបង្ក្រាបបានចំនួន៦៥គ្រឿង។ ស្នងការសំរាប់ទិសដៅបន្តក្នុងឆ្នាំ២០១៥ យើងខ្ញុំធ្វើការប្តេជ្ញាចិត្ត ខិតខំជំរុញការផ្សព្វផ្សាយអប់រំអោយកាន់ តែខ្លាំងក្លាថែមទៀត ដល់ប្រជាពលរដ្ឋក្នុងការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលអោយកាន់តែមានប្រសិទ្ធភាព និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូប្រជាពលរដ្ឋទូទៅអោយមានសន្តិសុខ សុវត្ថិភាព ក្នុងខេត្តយើង៕ ដោយ យីហាំង