ស្ត្រីម្នាក់បានស្លាប់ទាំងកូនទាំងម្តាយ ពេលសំរាលកូន
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីពោះធំម្នាក់ស្លាប់ទាំងខ្លួនឯង និងស្លាប់ទាំងកូនពេលសំរាលកូនរួច ក្រោយ ពេលរូបនាងបានឈឺពោះពេល១ថ្ងៃរយៈ១៣ម៉ោង គឺនាងបានចូលសំរាលកូនក្នុងមណ្ឌល សុខភាពឃុំរយៈពេល៩ម៉ោង សំរាលមិនរួចទើបត្រូវក្រុមគ្រួសារបញ្ជូមនមកមន្ទីរពេទ្យខេត្ត អស់២ម៉ោង និងដោយសារសុខភាពខ្សោយហើយនោះ ក្រោយពេលគ្រូពេទ្យខេត្តជួយ បង្កើត កូនបានហើយនោះកូនស្រីមិនគ្រប់លក្ខណៈក៏ស្លាប់ និងរូបនាងក៏ស្លាប់ដែរ។ ស្ត្រីរងគ្រោះបានឈឺពោះ តាំងពីម៉ោង៥ភ្លឺថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥នៅក្នុងភូមិដា ឃុំដា ស្រុកកំពង់លែង និងបានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តនៅម៉ោង៩ និង១៥នាទីយប់ថ្ងៃដែល។
បុរសជាប្តីស្ត្រីស្លាប់ក្នុងហេតុការណ៍ឆ្លងទន្លេរឈ្មោះ ញឹម សុខុម អាយុ៤៩ឆ្នាំ រស់នៅភូមិដា ឃុំដា ស្រុកកំពង់លែង បាននិយាយអោយដឹងថា៖ ប្រពន្ធរបស់គាត់ឈ្មោះ ឡោម វីន អាយុ៣៩ ឆ្នាំ មានកូន៤នាក់ មានមុខរបរជាកសិករ។ នៅម៉ោង៥ទាបភ្លឺថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ ពេលប្រពន្ធគាត់ឈឺពោះសំរាលកូន គាត់បានបញ្ជូនប្រពន្ធគាត់មកកាន់មណ្ឌលសុខភាពឃុំដា ដើម្បីអោយគ្រូពេទ្យជួយបង្កើតកូន ប៉ុន្តែគ្រូពេទ្យជួយបង្កើតកូនមិនបានដល់ម៉ោង៣រសៀល ទើបគ្រូពេទ្យអោយគាត់បញ្ជូនប្រពន្ធមកកាន់មន្ទីពេទ្យខេត្ត ដោយធ្វើដំណើរតាមផ្លូវគោកផង និងផ្លូវទឹកផងមកអស់២ម៉ោងទើបមកដល់កំពង់ផែផ្សារក្រោមនៅម៉ោង៥ល្ងាច ហើយត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យខេត្តជួយដឹកមកកាន់ អាគារសម្ភពនៃមន្ទីរពេទ្យខេត្តដើម្បីជួយបង្កើតកូន។
លោក ស សាវ៉ាត ប្រធានរដ្ឋបាលមន្ទីរពេទ្យខេត្ត និងលោកវេជ្ជបណ្ឌិតអាគារសង្គ្រោះបន្ទាន់ម្នាក់បានអោយអ្នកយកព័ត៌មានយើងដឹងថា៖ពេលមកដល់មន្ទីរពេទ្យខេត្ត ស្ត្រីពោះធំខាងលើនេះមានតង់ស្យុងស្ទើរតែសូន្យទៅហើយ គ្រូពេទ្យផ្នែកសម្ភពគ្មានជំរើសអ្វីក្រៅពីជួយបូបបង្កើតកូននោះឡើយ។ពេលកូនស្រីជាកូនទី៥របស់គាត់កើតមកនៅម៉ោង៦ព្រលប់ៗ និងពុំគ្រប់លក្ខណៈឡើយ គឺក្បាលពយគ្មានលលាដ៏ក្បាលខុសពីធម្មតា ច្រមុះផុងកំពិត ភ្នែកម្ខាងបិតជិតកំពិតចូលក្នុង គឺទារិកានោះកើតមកបានមួយសន្ទុះក៏ស្លាប់ទៅវិញ។
នៅម៉ោង៨ និង១០នាទីយប់ ស្ត្រីកូនខ្ចីនេះមានអាការៈធ្ងន់ធ្ងរត្រូវបានបញ្ជូនមកកាន់អាគារ សង្គ្រោះបន្ទាន់ ដើម្បីជួយសង្គ្រោះជីវិតតែជួយសង្គ្រោះ មិនបាននាងក៏បានស្លាប់នៅម៉ោង៩ និង១៥នាទីយប់ ហើយមន្ទីរពេទ្យខេត្តបានជួយឧបត្ថម្ភប្រាក់ចំនួន២០ម៉ឺន រៀលដល់ក្រុម គ្រួសារ ដើម្បីទុកជួលកាណូតដឹកសពនាងទៅផ្ទះវិញ និងមន្ទីពេទ្យខេត្តបានជួយ ដឹកសពនាង តាមរថយន្តទៅកាន់កំពង់ផែផ្សារក្រោមវិញ និងបន្តរកកាណូតដឹកសពទៅលំនៅដ្ឋានធ្វើ បុណ្យទាន។
ករណីស្លាប់របស់ស្ត្រីខាងលើនេះក៏មានមតិខ្លះរិះគន់ថាមកពីគ្រូពេត្យមិនយកទុដាក់មើល តែគ្រូពេទ្យខេត្ត បានបញ្ជាក់ថាពួកគាត់បានប្រឹងប្រែងអស់សមត្ថភាពហើយ គឺគ្រូពេទ្យមិនដែ លចង់ធ្វើអោយអ្នកជម្ងឺណាម្នាក់ស្លាប់នោះឡើយ៕ ដោយ រិទ្ធិ ជ័យ