Insurance

728x90

​ឃាត់​​ខ្លួន​​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿងញៀន​ម្នាក់​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ត្រូវបានកម្លាំង​​នគរបាល​​ប៉ុស្តិ៍រដ្ឋបាល​ស្រះ​ចក​ បានធ្វើការ​​បង្ក្រាប​​ករណី​ជួញដូរ​​គ្រឿង​ញៀនឃាត់ខ្លួន​ និងដកហូត​បាន​ថ្នាំ​ញៀន​៣​កញ្ចប់ ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​​ថ្ងៃ​ទី​០៩ ខែ​មករា ​ឆ្នាំ២០១៤ ស្ថិត​​នៅ​​លើ​​ផ្លូវ​លេខ​R​៦ ក្នុងសង្កាត់​​ស្រះ​​ចក ខណ្ឌដូន​ពេញ ខណៈ​​ជនសង្ស័យ​​កំពុង​ចែកចាយ​គ្រឿងញៀន​​ ​។​


ជុំវិញ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​​ខាងលើ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំង​ពួកលោក​បាន​ធ្វើការ​ស្រាវជ្រាវ ​និង​ដាក់​កម្លាំង​ឃ្លាំ​មើល​រហូត​ដល់​​​ថ្ងៃ​ឃាត់ខ្លួន​​​​ឃើញ​ជនសង្ស័យ​កំពុង​បើក​ម៉ូតូ​យក​ថ្នាំ​ញៀន​មក​​ឱ្យ​ម៉ូយ​នៅ​ខាង​មុខ​រដ្ឋាករទឹក​ស្វ័​យ​ត​ភ្នំពេញ ​​សមត្ថកិច្ច​ក៏​បាន​ចូល​ទៅ​ឃាត់ខ្លួន​​តែម្តង ។


ជនសង្ស័យ​​ឈ្មោះលឹ​ម ប៉េង​​លា​ភ អាយុ​២២ឆ្នាំ ស្នាក់​​នៅ​បន្ទប់​ជួល​​ផ្ទះសំណាក់​​ (អូ​​យេ​ស) មា​នទី​តាំងនៅ​ខាង​មុខ​​វត្ត​នាគ​វ័​ន្ត ក្នុងសង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ចំណែក​វត្ថុ​តាង​ដកហូត​រួម​​មាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក​​៣​កញ្ចប់, ម៉ូតូ​ម៉ាក​ធូ​ដេ​ ​មួយ​គ្រឿង​ ៕


បច្ចុប្បន្ន ជនសង្ស័យត្រូវបាន ប៉ូលិសកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាតការ តាមនិតិវិធីនៃច្បាប់៕


0031


ដោយៈ ឧត្តម

រៀបចំដោយៈ សុខា

By: khmeronlinenews.com


http://ift.tt/1AU3FT7
​ឃាត់​​ខ្លួន​​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿងញៀន​ម្នាក់​ ​ឃាត់​​ខ្លួន​​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿងញៀន​ម្នាក់​ Reviewed by yim PH on 8:25 AM Rating: 5

Entertainment

ads
Powered by Blogger.