Insurance

728x90

បង្ក្រា​បកន្លែង​ដាំ​​ដើមកញ្ឆា​មួយកន្លែង​ដកហូត​បានវត្ថុតាង និង​ឃាត់ជន​សង្ស័យម្នាក់ ​  

​បន្ទាយមា​នជ័យ ៖ ​ផ្ទះប្រជាពលរដ្ឋម្នាក់ត្រូវបាន កម្លាំងកង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យបាន​ចុះ​ប្រតិ​បត្តិការ​បង្ក្រាប និង​ឆែក​ឆេរ​ទី​តាំង​ដាំដុះ​ដើមកញ្ឆា​មួយ​កន្លែង ​នៅវេលា​ម៉ោង២ ​និង១៣​នាទីរសៀល​ថ្ងៃទិ៩ ​ខែមករា ​ឆ្នាំ២០១៥ ស្ថិត​នៅ​ភូមិ​និមិ្មត១ ​សង្កាត់​និមិ្មត ​ក្រុងប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​។


លោកបាន​បន្តថា ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួនមាន​ឈ្មោះ ​ហុី ហ៊ុន ​ភេទប្រុស​ អាយុ៧១ឆ្នាំ ​រស់នៅ​ភូមិកើត​ហេតុ​ខាង​លើ​នេះ បាន​ដកហូត​បានវត្ថុតាង​រួមមាន ​កញ្ឆា​ក្រៀម​ចំនួន​៤គីឡូក្រាម ​ដើមកញ្ឆា​ស្រស់តូ​ចធំ ​ចំនួន៦៨​ដើម និង​ផើង​សំ​រាប់ប​ណ្តុះចំនួន​១​ផងដែរ ។


យោង​តាម​ពាក្យ​បណ្តឹង​ពីពល​រដ្ឋេរាយ​ការ​ណ៍​ លោកឧត្តម​សេនីយ៍​ត្រី ​ឱ បូរិន្ទ បានបញ្ជាកម្លាំង​ដោយ​ផ្ទាល់​ចុះបង្ក្រាប​ និងបាន​ឃាត់​ខ្លួនបាន​ជន​សង្ស័យ​ម្នាក់ និង​​ដក​ហូតបានដើម​កញ្ឆា​ក្រៀម​ និង ដើម​​កញ្ឆាស្រស់ជា​ច្រើន​ផងដែរ ។ ក្រោយ​ពីសមត្ថ​កិច្ចឃាត់​ជនសង្ស័យ ​និងវត្ថុ​តាង ​បាន​ឆ្លើយ​សារភាព​ថា ខ្លួនពិត​ជាបាន​ដាំដុះ​ដើម​​កញ្ឆាពិត​មែន និង​រក្សា​ទុកកញ្ឆា​ក្រៀម​ចំនួន​ខាង​លើមែន ។​


បច្ចុប្បន្ន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​បាន​ក​សាង​សំណុំ​រឿង​បញ្ជូន​​ជន​សង្ស័យ​និងវត្ថុតាង​​ទៅ​កាន់សាលា​​ដំបូងខេត្ត​​​ដើម្បីចាត់ការតាម​និតិវិធីច្បាប់៕


0032


ដោយៈ ឧត្តម

រៀបចំដោយៈ សុខា

By: khmeronlinenews.com


http://ift.tt/14cqZhF
បង្ក្រា​បកន្លែង​ដាំ​​ដើមកញ្ឆា​មួយកន្លែង​ដកហូត​បានវត្ថុតាង និង​ឃាត់ជន​សង្ស័យម្នាក់ ​   បង្ក្រា​បកន្លែង​ដាំ​​ដើមកញ្ឆា​មួយកន្លែង​ដកហូត​បានវត្ថុតាង និង​ឃាត់ជន​សង្ស័យម្នាក់ ​   Reviewed by yim PH on 8:58 AM Rating: 5

Entertainment

ads
Powered by Blogger.