Insurance

728x90

ជនជាតិ​បារាំង​ចងករ​សម្លាប់ខ្លួន ក្នុងផ្ទះ​សំណាក់ សុខុម បន្ទប់​លេខ​៣០៥

​ខេត្ត​ព្រះសីហនុ​៖ បុរស​ជា​ជនបរទេស​ម្នាក់ ត្រូវបាន​បុគ្គលិក​នៃ​ផ្ទះសំណាក់ សុខុម​ប្រទះឃើញ​ចងករ​សម្លាប់ខ្លួន​នៅមុខ​បន្ទប់ទឹក ដោយ​ពុំ​ដឹង​អំពី​មូលហេតុ បង្កអោយមាន​ភាព​ភ្ញាក់ ផ្អើល​ដល់​ភ្ញៀវ​ដែល​កំពុង​ស្នាក់​។ សាកសព​ចងក​សម្លាប់ខ្លួន​នេះ ត្រូវបាន​គរ​ឃើញ​នៅ វេលា ម៉ោង​៤​និង​២២​ទៀបភ្លឺ​ថ្ងៃទី​៩ មករា ឆ្នាំ​២០១៥​នេះ នៅក្នុង​បន្ទប់​លេខ​៣០៥ នៃ​ផ្ទះសំណាក់​សុខុម ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​៥០២ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​


​យោងតាម​សមត្ថកិច្ច​ប៉ូល​ស​ប៉ុស្តិ៍​សង្កាត់​លេខ​៤ បានអោយដឹងថា ជនបរទេស​ដែល បាន​ចងករ​សម្លាប់ខ្លួន​នេះ មានឈ្មោះ FORET FRANH ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ 03TT18842 មានមុខ​របរ​ទេសច​រណ៍ បាន​ចូលមក​ស្នាក់នៅ​ក្នុងផ្ទះ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ ចំពោះ​មូលហេតុ​នៃ​ការស្លាប់​នេះ​គេ​នៅ​ពុំបាន​ដឹងថា មកពី​មូលហេតុ​អ្វី​នោះទេ គ្រាន់តែ​ដឹងថា នៅមុន​កើតហេតុ ជម​បរទេស​រូបនោះ​តែង​ចេញចូល​នឹង​ស្នាក់​នៅក្នុង​ផ្ទះសំណាក់​នេះ​ជា​ញឹក​ញ៉ាប់ បន្ទាប់ពី​បានមក​ដើរលេង​នៅ​ខាងក្រៅ ហើយ​នៅមុន​កើតហេតុ​ក៏​ពុំមាន​រឿង​អ្វី​កើតឡើង​នោះទេ​។​


​ដោយឡែក​យោងតាម ស្ត្រី​ឈ្មោះ ម៉ី ប៊ុណ្ណា​រី អាយុ​៤៣​ឆ្នាំ ជា​ម្ចាស់​ផ្ទះសំណាក់ បាន​អះអាងថា នៅមុន​កើតហេតុ​មួយថ្ងៃ​វេលា​ម៉ោង​៣ និង​២១​នាទី​ទៀបភ្លឺ ជនបរទេស​រូបនោះ​បាន​ចុះមក​ទិញ​ស្រា​បៀរ​ចំនួន​៣​កំប៉ុង រួច​ឡើង​ចូលក្នុង​បន្ទប់​វិញ​បាត់​រហូត ដល់​វេលា​ម៉ោង​៤​និង​២២​នាទី​ថ្ងៃ​ទ​០៩​មករា បុគ្គលិក​របស់គាត់​បា​ន​ក្រឡេក​តាម​បង្អួច​ឃើញ​ជនបរទេស​នោះ​ចងក​នៅមុខ​បន្ទប់ទឹក​ហើយ ទើប​រូបគាត់​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ដែនដី​ភ្លាមៗ​ដែរ​។​ #​លោក​វរៈសេនីយ៍ទោ សា រ៉ាត់​វិជ្ជា នាយការិយាល័យ​បច្ចេកទេស​ពិនិត្យ​សាកសព​បាន​អះអាងថា សាកសព​ស្លាប់​ដោយសារ ធ្វើ​អត្ត​ឃាត់ ដោយ​សាកសព​បាន​យក​ខ្សែរ​នីឡុង​(​ខ្សែ​អង្រឹង​) ចង​ជាមួយ​ឥត​ខ្ស​ល់​មុខ​បន្ទប់ទឹក​។​


ទាក់ទិន​ទៅនឹង​ការស្លាប់​ជនបរទេស​នៅក្នុង​ផ្ទះសំណាក់​នេះ​ផងដែរ គេ​សង្កេតឃើញ សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ គ្រប់​ជំនាញ​ពាក់ព័ន្ធ​ពុំ​បាត់​មុខមន្ត្រី​ណា​ម្នាក់​នោះទេ វា​ផ្ទុយទៅនឹង​ការស្លាប់​ស្ត្រី​ម្នាក់​នៅក្នុង​ខ្ចុះ​ក្បែរ​ព្រៃ​ស្ថិត​នៅក្បែរ​សណ្ឋាគារ​ឯក​រាជ្យ ហៅ​សណ្ឋាគារ​៧​ជាន់ គេ​ពុំ​បានឃើញ​សមត្ថកិច្ច​ជំនាញ ពាក់​ព័​ន្ឋ​នាំគ្នា​ទៅពិនិត្យ​ដូច​សាកសព​ស្លាប់​នៅក្នុង​ផ្ទះសំណាក់​នេះ​ទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​ទុក​សាកសព​អោយ​សត្វ​ហែក​ស៊ី​សល់​តែ​គ្រោងឆ្អឹង ដែល​មើលទៅ​គួរ​អនិច្ចា​បំផុត ខណៈពេល​សមត្ថកិច្ច​បា​ន​ត្រឹមតែ​ទៅ​អើតមើល​ហើយ​ដើរចេញ​រៀងៗ​ខ្លួន មិន​ខ្វល់​អំពី​គុណធម៌ និង មនុស្សធម៌ នឹង​ឧ​ត្ត​ម​គតិ​ជា​មន្ត្រី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ជំនាញ​អ្វី​ទាំងអស់​។ ឱ​លោក​លុយ​អើយ​!​។​ ​ ​


ក្រោយ​ពិនិត្យ​រួច សាកសព​ត្រូវបាន​សមត្ថកិច្ច​រក្សាទុក​ប្រគល់ជូន​ស្ថានទូត​យកទៅ​ចាត់ចែង​បន្ត​៕ ដោយ កោះរ៉ុង​ ​


KA-02529 KA-02526



ជនជាតិ​បារាំង​ចងករ​សម្លាប់ខ្លួន ក្នុងផ្ទះ​សំណាក់ សុខុម បន្ទប់​លេខ​៣០៥ ជនជាតិ​បារាំង​ចងករ​សម្លាប់ខ្លួន ក្នុងផ្ទះ​សំណាក់ សុខុម បន្ទប់​លេខ​៣០៥ Reviewed by yim PH on 3:42 PM Rating: 5

Entertainment

ads
Powered by Blogger.