Insurance

728x90

រថយន្ត​កាមរី​ដឹក​បងប្អូន​ទៅ​មន្ទីរពេទ្យ​មិនទាន់​ដល់​គោលដៅ​ផង ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ខូចខាត​ទាំងស្រុង​

​ខេត្តបន្ទាយមានជ័យ​៖ ករណី​ឆាបឆេះ​រថយន្ត​ដោយសារតែ​ឆ្លង​ចរន្តអគ្គិសនី ឆេះ​ទាំងស្រុង​តែ សំណាងល្អ​តៃកុង និង​អ្នករួមដំណើរ​រត់ចេញ​ទាន់ពេល មិន​បង្ក​អោយ​អ្នករងរបួស​ឡើយ ។ ហេតុ​ការ​នៅវេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៥ តាមផ្លូវ​ជាតិ​លេខ 56A ត្រង់ចំណុច​ភូមិ​ខ្លែង​ពណ៌​ត្បូង ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។


​ប្រភព​បាន​បង្ហើប​ប្រាប់ថា​៖ ម្ចាស់​រថយន្ត​បាន​ដឹក​បងប្អូន​មាន​ជម្ងឺ​ឈឺ​ធ្ងន់​ធរ យកទៅ​សំរាក​ព្យាបាល ជម្ងឺ នៅ ទី​រួម​ខេត្ត ព្រោះ​នៅ​មន្ទីរពេទ្យ​នៅក្នុង​ស្រុក​ស្វាយចេក​គ្មាន​ថ្នាំ​ល្អៗ និង​ខ្លះ​ខាត​ផង​នោះ ក៏​សម្រេច​បង ប្អូន បញ្ជូនទៅ​បន្ត​បែបនេះ មិនទាន់​ដល់​គោលដៅ​ផង រថយន្ត បាន​ឆ្លង​ប្រព័ន្ធ​ភ្លើង បណ្តាលអោយ​ឆេះ​ខ្ទេច​តែម្តង​។​


លោក សន គឹមសួគ៌ នាយ​កា​រិ​យ​ល័យ​នគរបាល​សណ្តាប់ធ្នាប់​ផ្លូវគោក បាន​ប្រាប់​តាមរយៈ​ទូ​រ័​ព្ទ​នៅ​រសៀល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥ រថយន្ត​ខាងលើនេះ ខណៈ​ម្ចាស់​ដែល​កំពុង​បើកបរ​ស្រាប់តែ​ឆ្លង​ប្រព័ន្ធ​ភ្លើង​តែម្តង រហូត​ឆាបឆេះ​ទាំងស្រុង សំណាងល្អ​មិន​បណ្តាល​អ្នកជិះ​ក្នុង​រថយន្ត​រងរបួស​អ្វី​ទេ​។​ ​លោក​បាន​បន្តថា ករណីនេះ​ឆាបឆេះ​រថយន្ត​ម៉ាក​កា​មា​រី ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-8825 បើកបរ​ដោយ​ឈ្មោះ​ហឿ ពេ​ច ភេទ​ប្រុស អាយុ ២៥​នៅ​ភូមិ​ខ្វាវ​កើត ឃុំ​រលួស រួម​ដំណើរ ៥ រួមទាំង​អ្នក​ជំ​ងឹ​ម្នាក់​ផងដែរ តែ​ពុំមាន​គ្រោះថ្នាក់​អ្វី​ទេ ឯ​រថយន្ត​ឆេះ​អស់ទាំង​ស្រុង​។​


​ក្រោយពេល​កំពុង​ឆាបឆេះ គេ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ នៃ​ស្នងការ​ខេត្តបន្ទាយមានជ័យ​ទៅ​បាញ់​ទឹក​ពន្លត់ និង​បាន​ជួយ​បញ្ជូន​អ្នក​ជម្ងឺ អ្នករួមដំណើរ​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​៕ ដោយ យី​ហាំង​


KA-20150109-WA0075 KA-4563



រថយន្ត​កាមរី​ដឹក​បងប្អូន​ទៅ​មន្ទីរពេទ្យ​មិនទាន់​ដល់​គោលដៅ​ផង ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ខូចខាត​ទាំងស្រុង​ រថយន្ត​កាមរី​ដឹក​បងប្អូន​ទៅ​មន្ទីរពេទ្យ​មិនទាន់​ដល់​គោលដៅ​ផង ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ខូចខាត​ទាំងស្រុង​ Reviewed by yim PH on 4:15 PM Rating: 5

Entertainment

ads
Powered by Blogger.