Insurance

728x90

ក្មេងប្រុស​អាយុ​១៦​ឆ្នាំ បញ្ឆោត​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ឲ្យ​ស៊ី​ផ្លែ​អម្ពិលទឹក​ក្នុងផ្ទះ​របស់ខ្លួន ហើយ​ចាប់រំលោភ​រហូត​បានសម្រេច​

​ខេត្ដ​តាកែវ ៖ ក្មេងស្រី​អាយុ​៦​ឆ្នាំ ខណៈ​ឪពុកម្តាយ​មិន​នៅផ្ទះ ត្រួវ​ក្មេងប្រុស​អាយុ​១៦​ឆ្នាំ​ម្នាក់​នៅផ្ទះ​ក្បែរ​គ្នា​បញ្ឆោត​ហៅ​ទៅផ្ទះ​របស់គេ​ស៊ី​ផ្លែ​អំពិល​ទឹក ក្នុងពេល​កុមារី​កំពុងស៊ី​ផ្លែ​អម្ពិលទឹក ក៏​ត្រូវបាន​ក្មេងប្រុស​កំហូច​នោះ​ចាប់រំលោភ​រហូត​បានសម្រេច​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៥ វេលា ម៉ោង​១៤​និង​៣០​នាទី ស្ថិតនៅ ឃុំ​គោក ពោធិ៍ ស្រុក​បុរី​ជលសា ខេត្ដ​តាកែវ ។ បន្ទាប់ពី​មានការ​ប្តឹ​ពី​ឪពុកម្តាយ​ក្មេងរងគ្រោះ យុវជន​នោះ​ត្រូវបាន​ចាប់ខ្លួន​។


សមត្ថ មូលដ្ឋាន​កិច្ច​បាន​ឲ្យ​ដឹងថា មុនពេល កើតហេតុ​ខណៈ​ឪពុក​មា្ដ​យ​ក្មេងស្រី​រង គ្រោះ​មិន​នៅផ្ទះ​ជន សង្ស័យ​បាន​ហៅ​ក្មេង ស្រី​ខាងលើ​ឲ្យ​មក​ផ្ទះ​របស់ខ្លួន​ដើម្បី​ហូប​ផ្លែ​អម្ពិលទឹក ។ តាម​របាយការណ៍​ឲ្យ​ដឹង ទៀតថា ពេល​ពី​ក្មេងស្រី​រងគ្រោះ​កំពុង ហូប​ផ្លែ​អំពិល​ទឹក​ជនសង្ស័យ​ក៏​ចាប់ រំលោភ​រហូត​បានសម្រេច ។​ជនសង្ស័យ​ឈ្មោះ ចាយ វន់ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​កុមារី​រងគ្រោះ​មាន​អាយុ​៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា ។​


​ក្រោយពេល​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​មានការ​ឈឺចាប់ និង​ហូរឈាម​តាម​ប្រដាប់ភេទ មានការ​ភិតភ័យ​ក៏បាន​ប្រាប់​ឪពុកម្ដាយ​អំពី​រឿងហេតុ ហើយ​ឪពុកម្ដាយ​របស់​នាង​បាន​ប្ដឹង​សមត្ថកិច្ច​ឈានដល់​ឃាត់ខ្លួន​យុវជន​វ័យក្មេង​យកទៅ​សូរ​ចម្លើយ​តែម្តង ។ នៅ​ចំពោះមុខ សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិត ជា​បាន​រំលោភ​កុមារី​ខាងលើ ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​នគរបាល​ខេត្ដ​តាកែវ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ខេត្ដ​ចាត់ការ​តាមច្បាប់ ៕


KA-88888



ក្មេងប្រុស​អាយុ​១៦​ឆ្នាំ បញ្ឆោត​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ឲ្យ​ស៊ី​ផ្លែ​អម្ពិលទឹក​ក្នុងផ្ទះ​របស់ខ្លួន ហើយ​ចាប់រំលោភ​រហូត​បានសម្រេច​ ក្មេងប្រុស​អាយុ​១៦​ឆ្នាំ បញ្ឆោត​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ឲ្យ​ស៊ី​ផ្លែ​អម្ពិលទឹក​ក្នុងផ្ទះ​របស់ខ្លួន ហើយ​ចាប់រំលោភ​រហូត​បានសម្រេច​ Reviewed by yim PH on 4:06 PM Rating: 5

Entertainment

ads
Powered by Blogger.