Insurance

728x90

មនុស្ស​ស្លាប់​ម្នាក់ របួសធ្ងន់​និង​ស្រាល​៥​នាក់ រយៈពេល​តែមួយ​ម៉ោង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ​កើតឡើង​២​ករណី​នៅក្នុង​ស្រុក​បរិបូណ៌​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្សម្នា​ក់បាន​ស្លាប់ និង​៥​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​នៅ​កន្លែង​ផ្សេងគ្នា​នៅក្នុង​ចន្លោះពេល​តែមួយ​ម៉ោង​ប៉ុណ្ណោះ នៅ​យប់​ថ្ងែ​ទី​១៦ ខែមករា ឆ្នាំ​២០១៤​ក្នុង​ឃុំ​២ នៅ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​


សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បានអោយដឹងថា​៖ ករណី​ទី​១​បាន​កើតឡើង​នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥២​អា ចំណុច​មុខ​វត្ត​អណ្តូងរវាង ក្នុងភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង រវាង​ម៉ូតូ​លក់​ការ៉េម​កី​កង់​បី និង​រថយន្ត​មិន​ស្គាល់​ម៉ាក ។​


ដោយ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​លក់​ការ៉េម កី​កង់​បី​មួយគ្រឿង បើកបរ​ដោយ​បុរស​ឈ្មោះ សៀម ថុល​អាយុ​៣៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត កណ្តាល មក​ស្នាក់នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ បាន​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៣( ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​) ពី​លិច​មក​កើត​ស្រាប់ តែ​មកដល់ ចំណុច កើតហេតុ មាន​រថយន្ត​ទំនើប​៣​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​បើក​មកពី​ក្រោយ​ក្នុង​ដំណើរ ស្រប​ទិស គ្នា លុះ​ពេលមកដល់​រថយន្ត​ទី​១​បើក​គេច​ម៉ូតូ​កង់​បី​ផុត​ទៅ ចំណែក​រថយន្ត​ទី​២​ដោយសារ​ដី​ហុយ ខ្លាំង ពេក មើលគ្នា​មិន ឃើញ​ក៏​ទៅបុក​ម៉ូតូ​កង់​បី​បណ្តាលអោយ​ធ្លាក់ចូល​ប្រឡាយ ចំណែក​រថយន្ត​បង្ក​បាន​ជ្រុល​ទៅបុក​នឹង​ម៉ូតូ​ម៉ាក​ឌ្រី​ម​មួយគ្រឿង​ទៀត​ដែលមាន មនុស្ស​ជិៈ​៣​នាក់ រងរបួស​ស្រាល​។​


ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​មិនបាន​ឈប់​ទេ​គឺ​បើក​គេច​មកលើ​ផ្លូវជាតិ​លេខ​៥​បាត់ស្រមោល​តែម្តង ក្នុង​ហេតុ​ការ​ណ៏​នេះ​អ្នកបើក​ម៉ូតូ​កង់​បី​លក់​កា​រ៉ែ​ម​កី​រងរបួស​ធ្ងន់ និង​ដាច់​ប្រដាប់ភេទ​ទៀតផង ត្រូវបាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត​ចំណែក​អ្នក​ជិៈ​ម៉ូតូ​៣​នាក់​រងរបួស​ស្រាល មាន​១​ឈ្មោះ ផាន់ សុជាតិ អាយុ​២២​ឆ្នាំ ២.​ឈ្មោះ លី ចាន់ អាយុ​២៤ ឆ្នាំ និង​៣.​ឈ្មោះ ហោង វិជ្ជា អាយុ​៣៣​ឆ្នាំ​បុរស​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​អញ្ចាញ​រូង​។


​ករណី​ទី​២ បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល នៅលើ​ផ្លូវលំ​ក្នុងភូមិ​អូរ ឃុំ ពន្លៃ ខណៈដែល​បុរស​ម្នាក់​ឈ្មោះ ស៊ុយ សុខុម អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ពន្លៃ បាន​ត្រឡប់​ពី​បើករថយន្ត​អោយគេ​វិញ បាន​ជិៈ​ម៉ូតូ​របស់ខ្លួន​ម៉ាក​សង់​កូរ៉េ គ្មាន​ស្លាក​លេខ គ្មាន​ភ្លើង ត្រឡប់មកផ្ទះ​វិញ ពេលមកដល់​ចំណុចកើតហេតុ​ដោយសារ​គ្មាន​ភ្លើង​បំភ្លឺ បាន​ទៅបុក​បុរស​ម្នាក់​ឈ្មោះ សៀន សរ អាយុ​៦៨​ឆ្នាំ កំពុង​ជិះ​កង់​បណ្តាលអោយ​រងរបួស​ស្រាល ចំណែក​អ្នកបើក​ម៉ូតូ​បាន​បោក​ក្បាល​ទៅ​ថ្នល់​ក្រាល​គ្រួស​ក្រហម​បណ្តាលអោយ​រងរ​បួស​ធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ខេត្ត​។​


​ករណី​ទាំង​២​ខាងលើនេះ សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បាន​យក​មធ្យោបាយ ទាំងអស់​ទៅ​រក្សាទុក នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ស្រាវជ្រាវ​ដោះស្រាយ​ការ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-951838849378773028_n KA-1828919868310867756_n KA-4870846062521976654_n



មនុស្ស​ស្លាប់​ម្នាក់ របួសធ្ងន់​និង​ស្រាល​៥​នាក់ រយៈពេល​តែមួយ​ម៉ោង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ​កើតឡើង​២​ករណី​នៅក្នុង​ស្រុក​បរិបូណ៌​ មនុស្ស​ស្លាប់​ម្នាក់ របួសធ្ងន់​និង​ស្រាល​៥​នាក់ រយៈពេល​តែមួយ​ម៉ោង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ​កើតឡើង​២​ករណី​នៅក្នុង​ស្រុក​បរិបូណ៌​ Reviewed by yim PH on 2:52 PM Rating: 5

Entertainment

ads
Powered by Blogger.