តេង លក្ខិណា សំងំសាងស្នេហ៍ជាមួយមន្រ្តីធំ ?
Friday 16/01/2014 Time : 07 : 55 am
ភ្នំពេញ៖មួយរយៈនេះហាក់បីដូចជាបាត់មុខអតីតពិធីការិនី អេ វាន់ ពីភពសិល្បៈ ដោយហេតុ ថា មិនសូវបង្ហាញមុខដូចមុនឡើយ ។ បន្ទាប់ពីនាងបាយក្លាយទៅជាតារាចម្រៀងប្រចាំផលិត កម្ម អេម មួយត្រដរខ្យល់នោះ ។ ប៉ុន្តែការបាត់មុខតារារូបនេះមួយរយៈ គឺអាចបណ្តាលមកពី បុរសកំពូលស្នេហ៍របស់នាងឃែ មិនចង់ឲ្យចេញក្រៅឫប្រកបរបរសិល្បៈដូចមុនទៀតឡើយ ។ ប្រភពមួយចំនួនបាននិយាយថា តេង លក្ខណាកំពុងតែសំងំសាងភាពផ្អែមល្ហែមជាមួយនឹង មន្រ្តីធំម្នាក់។ តែគេមិនដឹងថា មានឋានៈជាឧកញ៉ា ឫ ឧត្តមសេនីយ៍នោះទេ ។ តែគេដឹងថា បុរសរូបនោះមានវ័យប្រហែល ៤០ឆ្នាំប្លាយ ។
បើតាមប្រភព ដែលខ្សឹបខ្សៀវពីមាត់អ្នកក្រៅសិល្បៈបានឱ្យដឹងថា បុរសជាមន្រ្តី កំពុងភ្ជាប់ទំនាក់ទំនងស្នេហ៍ជាកញ្ញា តេង លក្ខិណា នេះមានវ័យ ប្រហែលជាង ៤០ឆ្នាំប្លាយ ជិះរថយន្ត Lexus 570 ពណ៌ស្ករ ហើយក៏មានអង្គរក្ស តាមការពារយ៉ាង ប្រកិតទៀតផង ។ទោះបីជាយ៉ាងណាក្តី ពុំមានប្រភពណាមួយ ស្គាល់អត្តសញ្ញាណពិត របស់បុរសសក់ល្បាយអាចម៍ខ្លា នោះឡើយ។
ប្រភពដដែលបន្តថា ក្នុង១ខែបុរសនោះតែងមកជួប តេង លក្ខិណា យ៉ាងហោចណាស់ ២ ឬ ៣ដង ។ ម្យ៉ាងទៀតតារាចម្រៀងសម្បូរសាច់ដើមទ្រូង នាង តេង លក្ខិណា ក៏ឧស្សាហ៍ចុះឡើង តាមផ្សារទំនើបដើម្បីទៅទិញ ផលិតផល និង សម្ភារៈ ដែលមានតម្លៃថៃ្លៗ ទុកប្រើប្រាស់ប្រចាំថ្ងៃទៀងផង ។
កញ្ញា តេង លក្ខិណា ក្រោយពីស្ងប់ស្ងាត់បាត់មុខពីសិល្បៈ អស់មួយរយៈពេលធំមក នាងក៏បាន ផ្តើមលេចមុខជាថ្មី ឡើងវិញជាមួយអាជីពសិល្បៈ ជាតារាចម្រៀង។ ក្នុងនោះ តេង លក្ខិណាក៏រកផលិតកម្មផ្ញើខ្លួន ដល់ពេលបច្ចុប្ប គឺឈានជើង ចូលក្នុងផលិតកម្ម M ។បទចម្រៀងថ្មីៗ របស់នាង ដែលបានដាក់ចរាចណ៍ លក់នៅលើទីផ្សារគឺហាក់មានការគាំទ្រច្រើន គួរសមពីសំណាក់មហាជន ក៏ដូចជា ស្រទាប់យុវវ័យ ៕
ដោយៈ ករុណា
រៀបចំដោយៈ ភក្ដី
By: khmeronlinenews.com
http://ift.tt/1E5T9Ib