Insurance

728x90

​បក្ខពួក​ជនល្មើស​នេសាទ បាច​លិខិត​អ​នា​មឹក បង្ខូចឈ្មោះ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​២​នាក់​

​ខេត្តកំពង់ឆ្នាំង​៖​ ​លិខិត​អ​នា​មឹក​រាប់រយ​សន្លឹក ត្រូវបាន​គេ​ដើរ​បាច​ទាំងយប់​នៅក្នុង​ស្ថាប័ន​មួយចំនួន​ទាំងយប់ ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​បាន​សរសេរ​ចោទប្រកាន់ថា​«​លោក​ព្រះរាជអាជ្ញា យូ ទិ​ត្យ​វឌ្ឍនៈ និង​លោក ឯក ស៊ុន​រស្មី បានរួម​គ្នា​ចុះ​យកលុយ​តាម​ទូក​បទល្មើស ក្នុង​មួយ​ទូក​៥​លាន​រៀល​»​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃ ទី​០៧ មករា ឆ្នាំ​២០១៥ នៅ​ចំណុច​៨​កន្លែង ក្នុង​ក្រុង​កំពង់ឆ្នាំង​។​


លោក​អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ សមត្ថកិច្ច​បាន​រកឃើញ​លិខិត​អ​នា​មឹក​នេះ​នៅ ៨​ចំណុច​គឺ មុខ​ក្លោងទ្វារ​សាលាដំបូង​ខេត្ត​២​កន្លែង មុខ​សាលាខេត្ត​កំពង់ឆ្នាំង​៤​កន្លែង មុខ​អធិការដ្ឋាន​នគរបាល​ក្រុង​១​កន្លែង និង​សួនច្បារ​នា​ងក​ង្រី​មុខ​មន្ទីរពេទ្យ​ខេត្ត​១​កន្លែង​។ លិខិត​អ​នា​មឹក​ដែល​សមត្ថកិច្ច​ប្រមូលបាន​មាន​រាប់រយ​សន្លឹក​ដែល​សមត្ថកិច្ច​បាន​ពិនិត្យ និង​សន្និដ្ឋានថា មាន​មនុស្ស​៣​នាក់​ដែល​បាន​សរសេរ​លើ​លិខិត​នេះ​អក្សរ​នៅក្នុង​លិខិត​ទាំងអស់នេះ​មាន​៣​ប្រភេទ​ដែល​សរសេរ​ដោយ​ដៃ មិនមែនជា​លិខិត​ថតចម្លង​ឡើយ​។​


​ទាក់ទង​នឹង​ខិ​លិ​ត​អ​នា​មឹក​ខាងលើនេះ​ត្រូវបាន​គេ​សង្ស័យថា​៖ ជា​ទង្វើ​របស់​ក្រុម​ជនល្មើស​នេសាទ ក្រុម​អ្នក​នៅក្រោយ​ខ្នង​ជនល្មើស​នេសាទ និង​មន្ត្រី​ខិលខូច​មួយចំនួន​ដែល​កាង​បទល្មើស​នេសាទ ព្រោះថា​កន្លងមក​នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ឃុំ​កំពង់ព្រះ​គគីរ ត្រូវបាន​អ្នកកាសែត​មួយក្រុម​រិះគន់​ជា​បន្តបន្ទាប់​យ៉ាងខ្លាំង​ក្លា អំពី​បទ ល្មើស​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក ការដាក់​សម្រាស់ ការដាក់​របាំង​លប​សាច់​អួន​រហូតដល់​រាប់ពាន់​ម៉ែត្រ រហូត​មាន​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​បទល្មើស​ញុះញង់​អោយគេ​ប្តឹង​អ្នកកាសែត​២​នាក់​ទាំង​បំពាន​ទៀតផង ខណៈ​នៅក្នុង តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ​មាន​បទល្មើស​រាប់រយ​ក​រ​ណី​ដែល​គ្មាន​អ្នកណា​ធ្វើការ​បង្ក្រាប​ឡើយ​។​


​ក្រោយពី​ក្រុម​សារ​ព័​ព៌​មានបាន​ចុះផ្សាយ​បង្ហាញ​បទល្មើស​ជា​បន្តបន្ទាប់​រួចមក លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង ដោយបាន​ការឯកភាព​ពី​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ សមត្ថកិច្ច និង​ប្រជា​នេសាទ​ស្ម័​គ​ចិត្ត​ក្នុង​សហគមន៍​ចុះ​ឆ្មក់​បង្ក្រាប​បទល្មើស​នេសាទ និង​កាប់បំផ្លាញ​ឧបករណ៍​នេសាទ​នៅក្នុង​តំបន់​អភិរក្ស​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​ពេល​ចុងក្រោយ​នៅវេលា​ម៉ោង​១​និង​១៥​នាទី​យប់​ថ្ងៃ ទី​០២ ខែមករា ឆ្នាំ​២០១៥ កន្លងមកនេះ លោក ឯក ស៊ុន រស្មី បាន​ដឹកនាំ​កំលាំង​ប្រជា​នេសាទ​ស្ម័​គ​ចិត្ត និង​សមត្ថកិច្ច​ចរាចរណ៍​ជើង​ទឹក ចុះ​ព័ទ្ធ​ចាប់បាន​ទូក​រុញ​ជន​ធុន​ធំ​២​គ្រឿង និង​ជនល្មើស​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ នៅ​ចំណុច​កោះ​កញ្ឆា និង​ចុង​តា​គង់ ស្ថិតក្នុង​តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌​។ ករណីនេះ ម្ចាស់​កាណូត ឈ្មោះ ចាំង យ៉ាំង​ជ្រីវ អាយុ​៤៥​ឆ្នាំ និង​ឈ្មោះ ង្វៀង យ៉ាំង​លី អាយុ​៥១​ឆ្នាំ រស់នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់ ផ្សារឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ឯកម្មករ​១០​នាក់ បាន ដោះលែង​។​


​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៥​នេះ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង បានអោយដឹងថា​៖​មេក្លោង​ជនល្មើស​២​នាក់​ខាងលើនេះ ត្រូវបាន​ចោទប្រកាន់ និង​ឃុំខ្លួន​នៅក្នុង​ពន្ធនាគា​ខេត្ត​កាលពី​ថ្ងៃទី​០៤ មករា ឆ្នាំ​២០១៥ ដែល​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ដាក់គុក ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ពិន័យ​ជា ប្រាក់​ពី​១​លាន ទៅ​៥​លាន​រៀល និង​ត្រូវ​រឹបអូស​ឧបករណ៍​ល្មើសច្បាប់​ជា​សម្បត្តិ​រដ្ឋ​។​


ព្រោះតែ​ករណី​ចុះ​លប​ឆ្មក់​បង្ក្រាប​បទល្មើស​នេសាទ​ជា​បន្តបន្ទាប់ នៅក្នុង​តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ​នេះ និង​ធ្វើអោយ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​ក្រុម​ជនល្មើស ទើប​ក្រុម​ជនល្មើស និង​អ្នក​នៅ​ពី ក្រោយ ខ្នង​ជនល្មើស​ខាងលើនេះ បាន​ប្រឌិត​រឿង​ធ្វើលិខិត​អ​នា​មឹក​សំអុយ​ឈ្មោះ​លោក​ព្រះរាជអាជ្ញា​ទាំង​២​ខាងលើ មិន​ខុសពី​ការ​ញុះញង់​អោយគេ​ប្តឹង​អ្នកកាសែត​ទាំង​២​នាក់​ខាងលើ​នោះដែរ ក្នុង​បំណង​ធ្វើអោយ​ខូច​កិត្តិយស និង​បំបាក់ស្មារតី​ដល់​ស្ថាប័ន​អយ្យការ និង​អ្នកសារព័ត៌មាន ដើម្បី​តែ​ផលប្រយោជន៍​ក្រុម​ពួកគេ​ដែល​កំពុងតែ​រារាំង​បង្ក្រាប​ជា​បន្ត​បន្ទាប់ពី​លោក​ព្រះរាជអាជ្ញា​ទាំង​២​នាក់​ដែល​កំពុងតែ​ជម្រុញ​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ដូច​ភ្លៀងរលឹម​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-00236 KA-00237



​បក្ខពួក​ជនល្មើស​នេសាទ បាច​លិខិត​អ​នា​មឹក បង្ខូចឈ្មោះ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​២​នាក់​ ​បក្ខពួក​ជនល្មើស​នេសាទ បាច​លិខិត​អ​នា​មឹក បង្ខូចឈ្មោះ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​២​នាក់​ Reviewed by yim PH on 11:02 PM Rating: 5

Entertainment

ads
Powered by Blogger.