Insurance

728x90

អ្នក​ទេសចរណ៍​បរទេស​ស្រី​ប្រុស ជិះ​ម៉ូតូ​អាក្រាតកាយ​ននលគក ធ្វើ​ឲ្យ​ផ្ទុះ​ការភ្ញាក់ផ្អើល​

​ខេត្ដ​កណ្ដាល​៖ ជនបរទេស​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​នារី​ម្នាក់ ជាមួយ​ដៃគូ ជិះ​ឱប​ចង្កេះ​ពីក្រោយ​ដោយ​អាក្រាតកាយ​ននលគក បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​។ ប៉ុន្តែ​ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ប្រដេញ​តាម​ឃាត់ខ្លួន​ខណៈ​កំពុងតែ​ជិះ​ម៉ូតូ​បង្ហាញ​ស្លៀក​ខ្យល់​ដណ្តប់មេឃ កាលពី​វេលា​ម៉ោង​៤ និង​៣០ នាទី​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១៤ ពី​អ្នក​លឿង មក​ក្អម​សំណ ខេត្ដ​កណ្ដាល​។​


នគរបាល​ស្រុក​លើកដែក​បាន​ឲ្យ​ដឹងថា ជនបរទេស​ដែល​បាន​ឃាត់ខ្លួន ទី​១-​ឈ្មោះ CRAWFORD BROWN ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ទី​២-​ឈ្មោះ CATARINA AARNIO ភេទ​ស្រី អាយុ ២១​ឆ្នាំ និង​ទី​៣-​ឈ្មោះ GIANCARLO ALLOCCA ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ខណៈ​ឃាត់ខ្លួន​នោះ​ពួកគេ​ទាំង​៣​នាក់​នេះ​ពុំមាន​លិខិតស្នាម​អ្វី​នៅជាប់​ខ្លួន​ទេ​។​ជនបរទេស​ទាំង​៣​នាក់​នេះ​ជិះ​ម៉ូតូ​២​គ្រឿង​ដោយ​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ថត​ម្នាក់​មួយគ្រឿង​ធ្វើដំណើរ​ថត​យក​រូបភាព​យ៉ាង​សប្បាយ​។​


សមត្ថកិច្ច​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនបរទេស ទាំង​៣​នាក់​នេះ​គឺ​ដើម្បី​រក្សា​សេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដែល​មិនអាច បណ្ដែតបណ្ដោយ​ឲ្យ​ជនបរទេស​ណា​ម្នាក់ មក​ប្រ​ព្រឹ​ត្ដ​អំពើ​អាស នៅ​ទីសាធារណៈ​បែបនេះ​នៅក្នុង​ប្រទេស​កម្ពុជា​បានឡើយ​។ តែ​ជនបរទេស​ទាំងនោះ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ធ្វើការ​អប់រំ និង​ផ្ដល់​សម្លៀកបំពាក់​ឲ្យ​ពួកគេ​។​ទោះយ៉ាងណា​ការដើរ​ស្រាត​នៅតាម​ទីសាធារណៈ​ថ្មីៗ​នេះ​ក៏មាន​ស្ត្រី​ម្នាក់​ដើរ​ស្រាត​បង្ហាញ​ប្រដាប់​កេរ្តិ៍​នៅ​សួន​មាត់ទន្លេ ក្បែរ​ព្រះ​គម្លង់​មុខ​វត្ត​ឧណ្ណាឡោម ក្នុងភូមិ​សាស្ត្រ​សង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ៕ ​


KA-0009 KA-0008K KA-588K



អ្នក​ទេសចរណ៍​បរទេស​ស្រី​ប្រុស ជិះ​ម៉ូតូ​អាក្រាតកាយ​ននលគក ធ្វើ​ឲ្យ​ផ្ទុះ​ការភ្ញាក់ផ្អើល​ អ្នក​ទេសចរណ៍​បរទេស​ស្រី​ប្រុស ជិះ​ម៉ូតូ​អាក្រាតកាយ​ននលគក ធ្វើ​ឲ្យ​ផ្ទុះ​ការភ្ញាក់ផ្អើល​ Reviewed by yim PH on 10:15 PM Rating: 5

Entertainment

ads
Powered by Blogger.