ចោរស្ទើរជំនាញកំពុងតែលក់ម៉ូតូដែលលួចបាន មិនទាន់បានទទួលលុយផង ត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ ចោរស្ទើជំនាញម្នាក់ត្រូវបាន ពលរដ្ឋ និងសមត្ថកិច្ចការពារព្រំដែនគោកលេខ៨៩១ ក្របួចបាន និងស្វាគមន៍ម្នាក់១ដៃ១ជើង ស្រងល់ទល់ផ្អក។ ហេតុការណ៍ចាប់ខ្លួន និងវាយទាត់ធាក់ជនសង្ស័យជាចោរអស់លក្ខណ៍នេះនៅមុខប៉ុស្តិ៍ក្បាល ស្ពាន នៃវរការពារព្រំដែនគោកលេខ៨៩១ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ ។
បើតាមប្រភពពីសាក្សីបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យបាន យកម៉ូតូ មកលក់អោយពលរដ្ឋម្នាក់ ក្នុងតម្លៃថោក លុះពេលជិតត្រូវរ៉ូវគ្នា ភាគីទទួលទិញបាន សួរថាមានពន្ធទេ ជនសង្ស័យបានឆ្លើយថាអត់ ភ្លាមដោយមានការសង្ស័យថា ជារបស់ចោរលួចយកមកលក់។ ហើយចៃដន្យសមត្ថកិច្ចការពារព្រំដែន បានឃើញបានសួរដេញដោរ ជនសង្ស័យភ័យ ខ្លាំងពេក បានឆ្លើយថាខ្ញុំបានលួចម៉ូតូពីបឹងត្រកួន។ ភ្លាមនោះគ្រាន់តែដឹងថាជាចោរ ពលរដ្ឋក៏ស្វាគមន៍ ម្នាក់១ដៃ ១ជើង យ៉ាងហុយដីក្រោមសម្រែកថា កុំវ៉ៃខ្ញុំ។
សមត្ថកិច្ចការពារព្រំដែនបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅខេត្ត សៀម រាប និងបានសារភាពនៅកន្លែងកើតហេតុថា ខ្លួនបានបានលួចពីច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈពេលម្ចាស់ម៉ូតូកំពុងចូលទៅកាប់ដំឡូងមី ដោយមានឱកាសល្អ ខ្លួនក៏លួចយកមកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ និង បានដោះស្លាកលេខចោល និងបានធ្វើសកម្មភាពកាលពី៤ថ្ងៃមុនមកម្ល៉េះព្រមទាំងបានយកទៅលក់នៅខេត្ត សៀមរាបមិនដាច់ ក៏យកមកលក់នៅក្រុងប៉ោយប៉ែតវិញក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅកាន់ទីបញ្ជាការនគរបាលវរការពារ ព្រំដែនគោកលេខ៨៩១ ដើម្បីសាកសួរនាំបន្ត ៕ ដោយយីហាំង