Insurance

728x90

ខ្ចី​ដី​សាលាសង្កាត់​ធ្វើ​ដេប៉ូ​លក់​ឈើ​១៤​ឆ្នាំ ពេល​អាជ្ញាធរ​សាលាសង្កាត់​ទារ​យក​ដី មក​សាង់សាលា​សង្កាត់​វិញ​ ​មិន​ព្រមអោយ​ទេ ថែមទាំង​ប្តឹង​ចៅសង្កាត់​វិញទៀត ពិតជា​ធ្វើ​គុណ​បាន​ទោស​មែន​

​ខេត្តកំពង់ឆ្នាំង​៖ លោកស្រី​ចៅសង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បានសំរេច​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការខេត្ត ប្តឹង​លោក សុខ សុភា ជា​អាជីវ​ករលក់​ឈើ​ក្នុង​ដេប៉ូ​មួយ ដែល​បានធ្វើ​លិខិត​ខ្ចី​ដី​សាលាសង្កាត់ យក​សង់ ដេប៉ូ​លក់​ឈើ​រយះពេល​១៤​ឆ្នាំ ហើយ ពេល​សាលាសង្កាត់​សុំ​យក​ដី​នោះ មក​សាងសង់​សាលាសង្កាត់​វិញ ដែល​គេ​បានធ្វើ កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​សង្កាត់​ថា​ចេញ តែ​រយះពេល​១១​ឆ្នាំ​ហើយ​នៅតែ​មិន​ព្រម​ចេញ​ដដែល មិនតែប៉ុណ្ណោះ ពេលនេះ​បែរជា​ប្តឹង លោកស្រី​ចៅសង្កាត់​វិញ​ថា​ជា​អ្នកផ្តល់​សក្ខីកម្ម​ក្លែងក្លាយ​ទៅវិញ ពិតជា​ធ្វើ​គុណ បាន​ទោស មែន​។​


​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៥ លោកស្រី ភុ​ន ឈុ​យ​អេង ចៅសង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ ​និយាយ​និង​ផ្តល់​ឯកសារ​ពាក់​ព​ន្ធ័​រឿង​ខាងលើនេះ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ នៅក្នុង​ឯ​សារ​កាល ពីថ្ងៃ ទី​០៣ ខែ​កក្ត​ដា ឆ្នាំ​២០០០ លោក សុខ សុភា ជា​អ្នកលក់​ឈើ រស់នៅ​ភូមិ​ត្រពាំង​បី ឃុំ​ផ្សារឆ្នាំង បានធ្វើ​ខិ​ខិត​សុំ​ខ្ចី ដី​មួយកន្លែង​របស់​សាលាឃុំ​កំពង់ឆ្នាំង​ពី​លោក មេឃុំ ឈ្មោះ លឹម ខុង នៅ​ខាងជើង​ជាប់ និង​សាលាសង្កាត់ បច្ចុប្បន្ន ក្នុងភូមិ​សំរោង មាន​ទំហំ​២៥​ម​គុណ​និង​២០​ម ដើម្បី​សាងសង់​ដេប៉ូ​លក់​ឈើ​ជា​បណ្តោះអាសន្ន ដោយ សន្យា ថា​ពេល​ឃុំ​ត្រូវការ​ដី​នេះ​វិញ​ត្រូវ​ជូនដំណឹង​មួយខែ​មុន លោក​និង​ប្រគល់​ដី​នេះ​ជូន​ឃុំ​វិញ ដោយ​គ្មាន​តវ៉ា អ្វី​ទាំងអស់​។​


​លុះដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០០៣ អាជ្ញាធរ​ឃុំ​បាន​ហៅ លោក សុខ សុភា មក​ប្រជុំ​សំណូមពរ​អោយ​ ​លោក សុខ សុភា ប្រគល់​ដេប៉ូ​លក់​ឈើ​មកវិញ​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០០៣ ដើម្បី​សាងសង់​សាលាឃុំ​នៅ​ឆ្នាំ​២០ ០៤ នៅពេលនេះ​លោក សុខ សុភា ក៏បាន​ផ្តិតមេដៃ​ឯកភាព​លើ​កិច្ចសន្យា​ក្នុង​កំណត់ហេតុ​ប្រជុំ​ផងដែរ ប៉ុន្តែ​ដល់​ ​ថ្ងៃ​សន្យា​លោក សុខ សុភា នៅតែ​មិន​ព្រម​ចេញ​ដដែល​រហូតមក​ដល់ពេលនេះ​។ ​ ​


​នៅ​ថ្ងៃទី​២៥ ខែ​កក្ត​ដា ឆ្នាំ​២០១៤ កិច្ចប្រជុំ​ដោះស្រាយ​រឿងនេះ​នៅ​សាលាក្រុង​កំពង់ឆ្នាំង​ម្តងទៀត ក្រោម​ ​ការដឹកនាំ​របស់លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង នៅពេលនោះ លោក សុខ សុភា បាន​និយាយថា​៖ ​ដី​សាងសង់​ស្តង់​ឈើ​នេះ ជា​ដី​សហគមន៍​ដេប៉ូ​ឈើ​តាំងពី​ឆ្នាំ​១៩៨៣​មក​ម្លេះ ដែលមាន​លោក កែវ លន់ ជា​ប្រធាន​ ​តែ​លោក​ស្លាប់បាត់​ហើយ ដី​សហគមន៍​ដេប៉ូ​ឈើ​នេះ​ពុំមាន​ឯកសារ​អ្វី​ទេ​តែ​ចាស់​បន្សល់​ទុកអោយ​ក្មេងជំនាន់ក្រោយ​តៗ​មក គឺ​ដី​នេះ​លោក​មិន​ប្រគល់អោយ​សាលាសង្កាត់​វិញ​ឡើយ ចំណែក​កំណត់ហេតុ​ធ្វើ​នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០០៣ មិន​ច្បាស់​ទេ​ព្រោះ​កាលនោះ​លោក​មិនទាន់​បានដឹង​ពី​បញ្ហា​នេះ​។​


លោក ហៃ មនោ​រម្យ ប្រ​ធា​អង្គ​ប្រជុំបាន​លើកឡើងថា​៖​ការសង់​ដេប៉ូ​លក់​ឈើ​របស់លោក សុខ សុភា ពិតជា​នៅ លើដី​របស់​សាលាសង្កាត់ ដែលមាន​លិ​ត​ខិត​ខ្ចី និង​កិច្ចសន្យា​ត្រឹមត្រូវ មិនមែនជា​ដីឯកជន​នោះ ឡើយ​។ បើ​ម្ចាស់ ដេប៉ូ​លក់​ឈើ​រូបនេះ មិន​ប្រគល់​ដី​នេះ​ឲ្យ​សាលាសង្កាត់​វិញ​ទេ​អាជ្ញាធរ​និង​ដាក់ពាក្យ ប្តឹងទៅ​តុលាការ​ដើម្បី ចាត់ការ តាមផ្លូវ​ច្បាប់​ហើយ​។​


នៅក្នុង​ពាក្យបណ្តឹង​ដាក់ជូន​លោក​ប្រធាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចុះ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៤ លោកស្រី ភុ​ន ឈួ​យ​អេង ចៅសង្កាត់​ផ្សារឆ្នាំង បាន​ប្តឹង​លោក សុខ សុភា សុំ​សិទ្ធ​គ្រប់គ្រង​ដី​ទំហំ​២៥​ម​គុណ​២០​ម ដែលជា​ដី របស់ សាលាសង្កាត់​ផ្សារឆ្នាំង​វិញ និង​ប្តឹង​សុំ​ទាមទារ​សំណង​ថ្លៃ​ខាតបង់​ពេលវេលា​ចំនួន​៥​ពាន់​ដុល្លារ ផងដែរ​។​


លោកស្រី ភុ​ន ឈួ​យ​អេង​បាន​អោយដឹងទៀតថា​៖​ទាក់ទង​និង​ការ​ប្តឹងផ្តល់​រឿង​ដី​នេះ លោកស្រី​បានទទួល​ ​ដីកាកោះ​២​ច្បាប់​ពី​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​គឺ ដីកា​ទី​១​ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ លោក ឯក ស៊ុន​រស្មី ព្រះរាជ​ ​អាជ្ញា​រង បាន​កោះហៅ​អោយ​លោកស្រី​ចូលខ្លួន​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥ ដើម្បី​បំភ្លឺ​ពីបទ​ផ្តល់ សក្ខី កម្ម​ក្លែងក្លាយ ដែល​លោក សុខ សុភា ប្តឹង​ចោទ​វិញ (​ពិតជា​ធ្វើបុណ្យ​បាន​ទោស​ទៅវិញ​)​។​ដីកាកោះ ទី​២​ចុះ​ថ្ងៃ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ របស់លោក​ស្រី គឹម លុយ អនុប្រធាន​សាលាដំបូង​ខេត្ត អោយ​លោកស្រី​ចៅសង្កាត់​ចូល​ខ្លួ​ ​ន​នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៥ ដើម្បី​បំភ្លឺ​ទាញហេតុផល​រឿង​សុំ​សិទ្ធ​គ្រប់គ្រង​ដី និង​សុំ​ទាមទារ​សំណង​ថ្លៃ​ខាត បង់ ពេល វេលា​ពី​លោក​សុខ សុភា​។​ប្រជាពលរដ្ឋ អាជ្ញាធរ​ក្រុង​និង​ខេត្ត រង់ចាំ​មើលថា​តើ​រឿងក្តី​ខាងលើនេះ លោក​តុលាការខេត្ត​និង​ផ្តល់​យុត្តិធម៌​យ៉ាងណាដែរ​ទៅសុំ​រង់ចាំ​តាមដាន​!!៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-00075 KA-00077 KA-00083 KA-20150102_110806 KA-20150102_110820​ ​ ​ ​ ​ ​



ខ្ចី​ដី​សាលាសង្កាត់​ធ្វើ​ដេប៉ូ​លក់​ឈើ​១៤​ឆ្នាំ ពេល​អាជ្ញាធរ​សាលាសង្កាត់​ទារ​យក​ដី មក​សាង់សាលា​សង្កាត់​វិញ​ ​មិន​ព្រមអោយ​ទេ ថែមទាំង​ប្តឹង​ចៅសង្កាត់​វិញទៀត ពិតជា​ធ្វើ​គុណ​បាន​ទោស​មែន​ ខ្ចី​ដី​សាលាសង្កាត់​ធ្វើ​ដេប៉ូ​លក់​ឈើ​១៤​ឆ្នាំ ពេល​អាជ្ញាធរ​សាលាសង្កាត់​ទារ​យក​ដី មក​សាង់សាលា​សង្កាត់​វិញ​ ​មិន​ព្រមអោយ​ទេ ថែមទាំង​ប្តឹង​ចៅសង្កាត់​វិញទៀត ពិតជា​ធ្វើ​គុណ​បាន​ទោស​មែន​ Reviewed by yim PH on 10:16 PM Rating: 5

Entertainment

ads
Powered by Blogger.