Insurance

728x90

​បន្ទាប់ពី​មេព្រៃ​ចាប់​រថយន្ត​ដឹកឈើ​លើស​ច្បាប់​២​គ្រឿង​ម្ចាស់​ឈើ​បាន​អំពាវនាវ​ឲ្យ​មេព្រៃ​មានការ​អនុវត្ត​ចាប់​ជាទូទៅ ព្រោះ​ឧកញ៉ា (​ទ្រី ភាព​, លឹម ប៊ុណ្ណា​, សឹង សំអុល​…) សុទ្ធតែ​ដឹក​លើស​ច្បាប់​មិនដែល​បង្ក្រាប​

​ខេត្តក្រចេះ​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាប់​ឃាត់​រថយន្ត​យី​ឌុប​ចំនួន ពីរ​គ្រឿង ពី​គោលដៅ​ចំនួន​ពីរ​ផ្សេងគ្នា​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៥ បន្ទាប់ពី​ទទួល​ពត៌មាន​ថា​រថយន្ត​ទាំង​២​មាន​ផ្ទុក​ឈើ​ខុសពី​ច្បាប់​អនុញ្ញាត​។ ករណីនេះ​គេ​សង្ស័យថា ឈ្មួញ​សាកល្បង​លោតឆ័ត្រ ដោយ​មិន​បង់​លាភសក្ការៈ​សែនព្រេន​បិទបាំង ទើប​ខ្មោច​ព្រៃភ្នំ​ធ្វើទុក្ខ​រាយការណ៍​ឲ្យ​ជំនាញ​ចុះ​ចាប់​ទាំង​ថ្ងៃ​យ៉ាង​តក់ក្រហល់​។ តែ​ចំពោះ​ឧកញ៉ា (​ទ្រី ភាព​, លឹម ប៊ុណ្ណា​, សឹង សំអុល​…) ដឹក​លើស​ម៉ា​សេរី គេ​មិនដែល​ឃើញ សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ទេ ទំនង​ទទួល​សំណែន​បាំង​ភ្នែក​ជិត​អស់​ទៅហើយ​។​


​រថយន្ត​យី​ឌុប​២​គ្រឿង​ដែលមាន​ផ្ទុក​ឈើ​អារ​ប្រភេទ​លេខ​២​ពេញព្រៀប​ត្រូវបាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​ឃាត់​ឆែក កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៧ ខែ មករា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​កា​ប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ និង​មួយគ្រឿង​ទៀត​ត្រូវបាន​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​ជ្រះ ឃាត់​បាន​នៅ​ចំណុច​ភ្នំ​ព្រិច ក្រោម​ការដឹកនាំ​សម្របសម្រួល​ពី​លោក ហាក់ ហ៊​ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ក្នុងនោះ​សមត្ថកិច្ច​ជំនាញ​រកឃើញ​មាន​ភាពមិនប្រក្រតី ដោយ​រថយន្ត​ទាំងពី​ដឹក​ផ្ទុក​ឈើ​លើសពី​ច្បាប់​អនុញ្ញាត​។​


​រថយន្ត​យី​ឌុប​ទាំង​២​គ្រឿង​នេះ បាន​ដឹកជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន ដីព្រៃ​សម្បទាន​(​ជេ​ស៊ី​ហ្វី​ក​ភើ​ល​យ៉​ញ​ស្តុក​ខម​ភេ​នី​លីមីត​ធី​ត​) ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយមាន​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ចេញ​ដោយ​លោក ឈួន សេរី​វឌ្ឍនៈ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក ដែល​នៅក្នុង​លិខិត​នោះ​ក្នុង​មួយ​រថយន្ត​មាន​ចំនួន​ត្រឹមតែ ១៨ ម៉ែត្រគូប​តែប៉ុណ្ណោះ តែ​ជាក់ស្តែង​រថយន្ត​ទាំង​២ បើតាម​ការប៉ាន់ស្មានរ​បស់​មន្ត្រី​ជំនាញ​អាច​ផ្ទុក​ឈើ​ក្នុង​ចន្លោះ​ពី​២៥​ទៅ ៣៥ ម៉ែត្រគូប ដែល​ករណីនេះ​មានការ​លើកឡើងថា លោក ឈួន សេរី​វឌ្ឍនៈ ជា​អ្នក​ដើមចម ដោយ​រួម​ដៃ​ឃុបឃិត ជា​ថ្នូរ​នឹង​លាភសក្ការៈ ដែល​ថ្នាក់លើ​របស់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​គួរ​ស៊ើបអង្កេត​លុបបំបាត់​អំពើពុករលួយ​នេះ​។​


​ការចាប់​ឃាត់​រថយន្ត​យី​ឌុប​ដឹកឈើ​ខាងលើ ត្រូវបាន​បែកការ​បន្ទាប់ពី​រថយន្ត​មួយ គ្រឿង​បាន​ខូច​នៅ ចំណុច​ក្បែរ​ហាង​បាយ ហេង​ធំ ស្ថិតក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ហើយ ប្រភពពី​សមត្ថកិច្ច​បា​ន​អោយ រថយន្ត​នេះ មាន​ផ្ទុក​លើស​ច្បាប់​អនុញ្ញាត ខណៈ​គេ បាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ លោក ប៊ួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដើម្បី​ត្រួតពិនិត្យ តែ​លោក​ឆ្លើយថា​គ្មាន កម្លាំង​ធ្វើការ​ទេ ។ គេ​មិនដឹងថា លោក ប៊ួ​យ រតនា បានទទួល​សំណែន​ពី​ឈ្មួញ​ដឹកឈើ​នេះ​ឬ​យ៉ាងណា​នោះទេ​ទើប​គាត់​មិន​ចេញ​ចាប់ ហើយ​បានធ្វើ​ឲ្យ​មានការ​រិះគន់ថា មន្ត្រី​យ៉ាងដូច លោក ប៊ួ​យ រតនា ពិតជា​ស៊ី​បាយ​រដ្ឋ​ហិន​អស់​អង្ករ​រាស្ត្រ​មែន​!​។​


​ក្រោយមក​គេ​រាយការណ៍​ទៅ លោក ម៉ី វុ​ទ្ឋី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្មរ​គ្រែ ទើប បាន ចុះ​តាម​ឃាត់​រថយន្ត​បាន​មួយគ្រឿង និង​មួយគ្រឿង​ទៀត​សង្កាត់​ស្វាយ​ជ្រះ​ឃាត់ ជា​បន្តបន្ទាប់​នៅ​ឃុំ​ស្វាយ​ជ្រះ ។​


​បុរស់​ម្នាក់​បើករថយន្ត ឡង់​គ្រី​ស​រ័​ទំនងជា​ថៅកែ​ឈើ​បាន និយាយថា រថយន្ត​របស់គាត់ ដឹក​ចេញ​ពេល​ថ្ងៃ មានច្បាប់​អនុញ្ញាត ត្រឹមត្រូវ ខុស​ត្រង់​ថា​ដាក់​លើស​ច្បាប់​បន្តិច​ប​ន្ទួ​ចនេះ​គ្រាន់​នឹង​ដោះស្រាយ​សមត្ថកិច្ច​តាមផ្លូវ ព្រោះ​គាត់​បាន​រត់ការ​ជាមួយ​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ជាច្រើន​ហើយ ក្នុង​លោក​បញ្ជាក់ទៀតថា បើ​សមត្ថកិច្ច​ចង់​ចាប់ គឺ​គ្រប់​រថយន្ត​ដឹកឈើ​ទាំងអស់ ក្នុង​មួយ​យប់ៗ​រាប់​សឹ​បគ្រឿង គឺ​បានដាក់​ឈើ​លើស​ច្បាប់​ច្រើនជាង​រថយន្ត​របស់គាត់ ទៅទៀត ហើយ​ខ្លះទៀត​គ្មាន​ទាំង​ច្បាប់​ផង​គេ​អាច​ទៅបាន​។ ម្ចាស់​ឈើ​បាន​សុំអោយ​សមត្ថកិច្ច​អនុវត្ត​បែបនេះ​ជាមួយ រថយន្ត​ដឹកជញ្ជូន​ឈើ​របស់​ក្រុម​ឧកញ៉ា​ទ្រី ភាព​, ឧកញ៉ា​លឹម ប៊ុន​ណ្ណា ហៅ​ខ្នា​, ឧកញ៉ា សឹង សំអុល​…​។​ល​។ ដែល​កំពុង​ដឹកជញ្ជូន​លើស​ច្បាប់​អនុញ្ញាត និង​គ្មាន​ច្បាប់​យ៉ាង​កក្រើក​ផ្លូវ​នៅ​ភូមិភាគ​ឥ​ឦា​ន​ក្នុង​មួយ​យប់ៗ​គ្មាន​អ្នកណា​ហ៊ាន​ធ្វើ​អ៊ី​ផង ។​


​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​នេះ​ពិតជា​មានច្បាប់​អនុញ្ញាត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចេញពី​ខេត្តរតនៈគិរី​ប្រាកដ​មែន តែ​ច្បាប់​នោះ​គឺ​ជំនាញ​បានអនុញ្ញាត​ឲ្យ​ដឹក​ត្រឹមតែ​១៨ ម៉ែត្រគូប​ប៉ុណ្ណោះ តែ​ក្រុម​ឈ្មួញ​ទាំងនេះ​បានដាក់​ឈើ​លើស​ច្បាប់​ជាច្រើន​ម៉ែត្រគូប​។​


មន្ត្រី​ជំនាញ​មិនដឹង​ពី​ចំនួន​ឈើ​ដែល​ផ្ទុក​នៅ​រថយន្ត​ទាំង​២​នៅឡើយ​ទេ ដោយ កម្លាំង កំពុង​រើ​ឈើ​ដើម្បី​វាស់ ដោយ​រថយន្ត​មួយគ្រឿង​នាំទៅ​រក្សារ​ទុក​នៅ ស្នាក់ការ បណ្តុះ​កូនឈើ​ខ្សា​រ និង​មួយគ្រឿង​ទៀត​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​ជ្រះ ហើយ​បើតាម​ការប៉ាន់ស្មាន ជំហាន​ដំបូង រថយន្ត​យី​ឌុប​នេះ​អាច​ផ្ទុក​ឈើ ក្នុង ចន្លោះ​ពី​២៥​ទៅ ៣៥ ម៉ែត្រគូប ៕ ព្រា​បស


KA-12 KA-13 KA-14​ ​



​បន្ទាប់ពី​មេព្រៃ​ចាប់​រថយន្ត​ដឹកឈើ​លើស​ច្បាប់​២​គ្រឿង​ម្ចាស់​ឈើ​បាន​អំពាវនាវ​ឲ្យ​មេព្រៃ​មានការ​អនុវត្ត​ចាប់​ជាទូទៅ ព្រោះ​ឧកញ៉ា (​ទ្រី ភាព​, លឹម ប៊ុណ្ណា​, សឹង សំអុល​…) សុទ្ធតែ​ដឹក​លើស​ច្បាប់​មិនដែល​បង្ក្រាប​ ​បន្ទាប់ពី​មេព្រៃ​ចាប់​រថយន្ត​ដឹកឈើ​លើស​ច្បាប់​២​គ្រឿង​ម្ចាស់​ឈើ​បាន​អំពាវនាវ​ឲ្យ​មេព្រៃ​មានការ​អនុវត្ត​ចាប់​ជាទូទៅ ព្រោះ​ឧកញ៉ា (​ទ្រី ភាព​, លឹម ប៊ុណ្ណា​, សឹង សំអុល​…) សុទ្ធតែ​ដឹក​លើស​ច្បាប់​មិនដែល​បង្ក្រាប​ Reviewed by yim PH on 4:32 PM Rating: 5

Entertainment

ads
Powered by Blogger.