Insurance

728x90

សមត្ថកិច្ច និង​អាជ្ញាធរ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ រង​ការ​រិះគន់ថា ទុក​សាកសព​ស្ត្រី​ម្នាក់​ចោល អោយ​សត្វ​ហែក​ស៊ី បន្ទាប់ពី​បានទទួល​តំណឹង​ជាង​១​សប្តាហ៍​មុន​

​ខេត្ត​ព្រះសីហនុ ៖ សាកសព​ស្ត្រី​ម្នាក់​នៅសល់តែ​គ្រោងឆ្អឹង និង​សក់វែង មាន​ខោ​ពណ៌​ខ្មៅ នៅ ចុងជើង ត្រូវបាន​សិស្សសាលា​ប្រទះឃើញ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង ជិត ៤​រសៀល​ថ្ងៃទី​០៧ មករា ២០១៤ ត្រង់ចំនុច​មាត់បឹង​ព្រែក​ទប់ (​ក្បែរ​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ ហៅ​អូ​តែ​ល​៧​ជាន់​) ស្ថិតក្នុង​ក្រុមទី​១៩ ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ។​


យោងតាម​ប្រភព​មួយចំនួន​ដែល​បាន​បានឃើញ​សាកសព​បាន​និយាយថា សាកសព​ស្ត្រី​មិន ស្គាល់​អត្តសញ្ញាណ​ខាងលើ អាច​បណ្តាលមកពី​ករណី​ចាប់រំលោភ​រួច​សម្លាប់ ព្រោះ​គេ​ឃើញ​មាន​ស្នាម​ឈាម​នៅ កន្លែង​អង្គុយលេង មាន​ខោជើងវែង និង​អាវ​ក្រឡា​ការ៉ូ​របស់​បុរស ហើយ​ជាពិសេស​គេ​ឃើញ​មាន​អាវយឺត​ព៌​ណស និង​ខោ​លី​អូ​ព៌​ណ​ខ្មៅ​របស់​ស្ត្រី​នោះ​នៅ​នឹង​ចុងជើង សាកសព ប៉ុន្តែ​គេ​ពុំបាន​ដឹងថា សាកសព​នេះ បាន​ស្លាប់​ពី​ពេលណា នឹង​បណ្តាលមកពី​អ្វី​នោះ ច្បាស់​នោះទេ​។ សាកសព​ស្ត្រី​នោះ ពាក់អាវ​យឺត​ពណ៌​ស សក់វែង មាន​ខោ​សាច់​ក្រណាត់​ពណ៌​ខ្មៅ​នៅ​ចុងជើង​។ គេ​ពុំ​ដឹងថា​សាកសព​មាន​ពណ៌​សម្បុ​ខ្មៅ ឬ​ស​នោះទេ ព្រោះ​សាកសព​បាន​គ្រៀម​ស្វិត នឹង​ជើង​ម្ខាង​ត្រូវបាន​សត្វ ហែក​ស៊ីសាច់ សល់​តែ​ឆ្អឹង​ខ្មង​ជើង​នៅ​រប៉ាត់រប៉ាយ ក្បែរ​សាកសព​។​


​ប៉ុន្តែ​បើ​យោងតាម លោក ខៀវ វណ្ណ​ថា នាយប៉ុស្តិ៍​រដ្ឋបាល​នគ​របាល​សង្កាត់​លេខ​៣ បាន បញ្ជាក់​អះអាងថា​៖ សាកសព​នេះ​គេ​សង្ស័យថា​ជា​សព​ស្ត្រី​វិកល​ចារិក ហើយ​ត្រូវបាន​សមត្ថកិច្ច​ទទួល​ព័ត៌មាន​តាំងពី​១​ស​ប្តា​ហ៏​មុន​មក​ម្លេះ ហើយ​បាន​រាយ​ការ​ណ៏​ទៅ​ថ្នាក់លើ និង អាជ្ញាធរ​មូលដ្ឋាន​ដែរ តែ​អាជ្ញាធរ​ពុំមាន​ចំណាត់ការ​ទើប​សាកសព​នៅ​ទីនោះ​រហូត​ទៅ ហើយក៏​ពុំ​ដឹងថា​សាកសព​នោះ​នឹង​ត្រូវយក​ទៅណា​ដែរ​។​


ជុំវិញ​បញ្ហា​នេះដែរ​អ្នក​ដែល​បានដឹង​រឿង បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅនឹង​សមត្ថកិច្ច​មូល ដ្ឋា​ន និង​អាជ្ញាធរ​ដែន ក៏ដូចជា​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​បច្ចេកទេស (​ប៉ូលិស​ពិនិត្យ​សាកសព​) ថា​ពុំ​អើពើ​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ អោយបាន​ជាក់លាក់ ជាពិសេស​ពុំបាន​យកចិត្ត​ទៅលើ​សាកសព ដោយ​ទុកចោល​ដូច​ខ្មោចសត្វ ធ្វើអោយ​សត្វ​ដ៏​ទៃ​ហែក​ស៊ី រប៉ាត់រប៉ាយ​គួរអោយ​ស​ង្វែ​ក​បំផុត​។ មិនគួរណា​ទិដ្ឋភាព​បែបនេះ​កើតមាន​ទាល់តែសោះ នា​សម័យ​បច្ចុប្បន្ន ទិដ្ឋភាព​ទុក​សាកសព​ចោល​អោយ​សត្វ​ហែក​ស៊ី​បែបនេះ​មានតែ​នៅក្នុង​របប​ខ្មែរក្រហម​តែប៉ុណ្ណោះ ។​


​ប្រភព​ដ៏​ដែល​បាន​បន្តថា​៖ បើទោះបី​សាកសព​ជា​មនុស្ស​ឆ្កួត ឬ​ជា​យ៉ាងណាក្តី ក្នុងនាម​ជា​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​មាន​ភូមិ សង្កាត់ គួរ​ណាស់​តែ​សហការ​ណ៍​គ្នា​យក​សាកសព​ទៅ​កប់ ឬ បូជា​នៅ​វត្ត​ណាមួយ​ដែល​នៅ​ជិត​នោះ​ទៅ មិនគួរណា​បានដឹង​ហើយ ឃើញ​ហើយ បែរជា​ទុកចោល​ដូច​ខ្មោច​ឆ្កែ​យ៉ាងនេះ​ទេ នាំគ្នា​គេចវេស​រៀងៗ​ខ្លួន គ្មាន​ការទទួលខុសត្រូវ ហើយ​គេ​មិន​ប្រាកដថា ជនរងគ្រោះ​ស្លាប់​ដោយសារ​អ្វី​ពិតប្រាកដ​នោះទេ​គួរ​រូតរះ​ធ្វើការ​ស៊ើបអង្កេត កុំ​គិតតែ​ពី​ផលប្រយោជន៍​ពេក គ្មាន​អ្នកណា​ឲ្យ​លុយ​មិន​ធ្វើ​យ៉ាងនេះ​ខុស​ហើយ​៕​ដោយ កោះរ៉ុង​ ​


KA-02497 KA-02498



សមត្ថកិច្ច និង​អាជ្ញាធរ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ រង​ការ​រិះគន់ថា ទុក​សាកសព​ស្ត្រី​ម្នាក់​ចោល អោយ​សត្វ​ហែក​ស៊ី បន្ទាប់ពី​បានទទួល​តំណឹង​ជាង​១​សប្តាហ៍​មុន​ សមត្ថកិច្ច និង​អាជ្ញាធរ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ រង​ការ​រិះគន់ថា ទុក​សាកសព​ស្ត្រី​ម្នាក់​ចោល អោយ​សត្វ​ហែក​ស៊ី បន្ទាប់ពី​បានទទួល​តំណឹង​ជាង​១​សប្តាហ៍​មុន​ Reviewed by yim PH on 5:28 PM Rating: 5

Entertainment

ads
Powered by Blogger.