កម្មករប្រមូលសំរាម របស់ក្រុមហ៊ុន PPC ទាមទារឲ្យក្រុមហ៊ុន តំឡើងប្រាក់បៀវត្ស
ខេត្តបន្ទាយមានជ័យ៖ កម្មករប្រមូលសំរាម របស់ក្រុមហ៊ុន PPC ប្រចាំក្រុងប៉ោយប៉ែតមិនតំឡើងប្រាក់បៀវត្ស និងធ្វើការងារមិនមានម៉ោង ឬគ្មានពេលវេលាត្រឹមត្រូវ ទោះបីជាមានការស្នើសុំឲ្យមានការគិតឡើងវិញរបស់ពួកក៏ដោយ ក៏ពុំមានអ្វីឆ្លើយតប។ បើតាមការអះអាំងពីកម្មករប្រមូលសំរាម ឈ្មោះសាយ រក្សា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥នេះថា ក្រុមហ៊ុនរាល់ថ្ងៃនេះហាក់បីមិនសូវយកចិត្តទុកដាក់ពួកគាត់ជាបុគ្គលិកបន្តិចសោះ ទោះបីសុំអោយក្រុមហ៊ុនតំឡើងប្រាក់បៀវត្សយ៉ាងណាក៏មិនព្រមដែរ។ តែការងារមិនបានកំណត់ច្បាស់លាស់និងការពិកបាកហត់នឿយ ណាស់។
ក្រុមកម្មករបានបន្តថា ការពិបាកជាមួយនឹងការងារដូចជា បាយទឹក មិនគ្រប់គ្រាន់ ម្ហូបមិនមិនសមរម្យ ថែមមិន ឆ្ងាញ់ ជួនរវល់ការយូរពេកដាច់បាយ ក្នុងមួយថ្ងៃក្រុមហ៊ុនបានផ្តល់បាយទឹកចំនួន២ដង ក្នុងមួយថ្ងៃ គឺថ្ងៃនិងល្ងាច និងទទួលប្រាក់ខែ១២០ដុល្លារ ក្នុងមួយខែ ការងារកាន់តែពិបាក ចំណែកការឈប់វិញ សុំច្បាប់ និងមិនសុំច្បាប់ក៏ត្រូវក្រុមហ៊ុនកាត់លុយ ១ថ្ងៃកាត់៤ដុល្លា មិនដូចការងារសំណងចង់សំរាកក៏ស្រួល និងមានពេលវេលាត្រឹមត្រូវ ។ ដោយ ក្នុងមួយថ្ងៃធ្វើការងារជាង១០ម៉ោង ខ្លះចូលទៅធ្វើការងារតាំងពីវេលាម៉ោង១យប់ ខ្លះវេលាម៉ោង២យប់ ធ្វើរហូតដល់ម៉ោង៥ល្ងាចក៏មានដែរ គឺក្រុមហ៊ុនតម្រូវអោយមួយក្រុមប្រមូលចំនួន៣ដង ទើបក្រុមហ៊ុនអោយសំរាក ។
ក្រុមកម្មករបានបន្តទៀតថា គាត់បានឮសូរនៅក្រុងភ្នំពេញ ក្រុងសៀមរាប ខេត្តកំពត ក្រុងព្រះសីហនុ និងខេត្តផ្សេងៗ ទទួលបានប្រាក់បៀវត្សបាន១៩០ដុល្លារក្នុងមួយខែ ដោយគេមានម៉ោងសំរាក ប្រាក់ខែបើកទៀងទាត់ផងដែរ។ ពួកគាត់បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាត្រួតពិនិត្យរាប់បញ្ហាខាងលើនេះផង ព្រោះរាល់ថ្ងៃនេះពួកគាត់កំពុងប្រឈមនិងការឆ្លងជម្ងឺគ្រប់ប្រភេទចំពោះពួកគាត់។ សូមបញ្ជាក់ការចោទប្រកាន់ពីក្រុមកម្មករប្រមូលសំរាមទៅលើក្រុមហ៊ុន PPC ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចសុំការបំភ្លឺបានទេព្រោះគ្មាន លេខ ទូរស័ព្ទ សំរាប់ទំនាក់ទំនង៕ ដោយ យីហាំង