Insurance

728x90

កូន​ខ្មែរ​តូចៗ​៩​នាក់ ចេះ​ជក់​គ្រឿងញៀន តែ​ប៉ូលិស​ទើប​ចាប់ខ្លួន​

​ខេត្តកណ្តាល ៖ កូនក្មេង​ជនជាតិខ្មែរ​៩​នាក់ កំពុង​សំងំ​ជក់​ថ្នាំញៀន​ក្នុង​បន្ទប់​ផ្ទះជួល ត្រូវ​សមត្ថកិច្ច​ក្រុង​តាខ្មៅ ព័ទ្ធចាប់​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៤ និង​៣០​នាទី ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ សមត្ថកិច្ច​បានធ្វើការ​ដកហូត ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន តែ​ពុំបាន​ដកហូត​ថ្នាំញៀន​ឡើយ ព្រោះ​ក្រុម​ក្មេង​តូចៗ​ទាំងនោះ ជក់​អស់​ទៅហើយ ។ ស្ត្រី​ម្ចាស់ ផ្ទះ​ឈ្មោះ សុខ ហ៊ួ​យ អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ មុខរបរ បោកគក់​ខោអាវ​។​


​សមត្ថកិច្ច​បាន​បាន​ឲ្យ​ដឹងថា​៖ ក្រុម​ក្មេង​ទាំង​៩​នាក់​មាន ទី​១-​ឈ្មោះ ឡេង សេងហួ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ បុគ្គលិក​ក្លឹប​បា សាក់​ផា​លេស ទី​២-​ឈ្មោះ សំអាត សុខ​សោភា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ សិស្ស​ទី​១០ នៃ​វិទ្យាល័យ​ហ៊ុនសែន​ចាក់ អង្រែ ទី​៣-​ឈ្មោះ សំអាត សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ នៅផ្ទះ ទី​៤-​ឈ្មោះ គុជ ប៉ាក់​ស័​រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ សិស្ស​ទី​១១​នៃ​វិទ្យាល័យ​ហ៊ុនសែន​ចាក់អង្រែ ទី​៥-​ឈ្មោះ តុង លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ សិស្ស​ទី​១១​នៃ​វិទ្យាល័យ​ហ៊ុនសែន​ចាក់អង្រែ ទី​៦-​ឈ្មោះ ហេង ទី​សិច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ សិស្ស​ទី​១១​នៃ​វិទ្យាល័យ​ហ៊ុនសែន​ចាក់អង្រែ ទី​៧- ឈ្មោះ ធី ប៊ុន​ឈូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករសំណង់ ។ (​យុវជន​ទាំង​៧​នាក់ ខាងលើនេះ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ចំណុច​ចាប់ខ្លួន​ខាងលើ​) ទី​៨-​ឈ្មោះ​សុំ ផាន់​ណា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ​ភូមិ​ព្រែ​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ និង​ទី​៩-​ឈ្មោះ អេ​ម ប្រា​សា្ន​រីតា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ​ភូមិ​អំពៅព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​


​លោក​ស័ក្តិ​២ ស៊ឹម ប៊ុត​បណ្ឌិត អធិការនគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល បង្ក្រាប​សមត្ថកិច្ច​ជំនាញ​បានធ្វើ ការស្រាវជ្រាវ និង​ពិនិត្យមើល​សកម្មភាពរ​បស់​ក្រុម​ជនសង្ស័យ​។ បន្ទាប់មក​កម្លាំង សមត្ថកិច្ច​ក្រុង​តាខ្មៅ សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដើម​មៀន ចុះ​ធ្វើការ ព័ទ្ធចាប់​ជនសង្ស័យ​ដល់​ក្នុង​បន្ទប់​ផ្ទះជួល ឆែកឆេរ​រកឃើញ​មាន ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន ដែល​ក្រុម​ជនសង្ស័យ​ទើប​ប្រើប្រាស់​ហើយ​ថ្មីៗ ។ ដោយឡែក​សមត្ថកិច្ច ពុំបាន​ធ្វើការ​ដកហូត​ថ្នាំញៀន​ទេ ពោលគឺ​ក្រុម​ជនសង្ស័យ​បាននាំគ្នា​ប្រើប្រាស់​អស់​បាត់ទៅហើយ ។​


​ក្រោយ​ឃាត់ខ្លួន​យុវវ័យ​ទាំង​៩ នាក់​សមត្ថកិច្ច​បាន បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន នគរ បាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ តែ​មិនទាន់​ច្បាស់​ថា​ត្រូវ​បញ្ជូនទៅ​តុលាការ​ឬ​ក៍​ធ្វើការ​អប់រំ​នោះទេ រងចាំ​ការសម្រេច​ពី​លោកស្នងការ​នគរបាល​ខេត្តកណ្តាល និង​ពី​ស្ថាប័ន​អយ្យការ​អម សាលាដំបូង​ខេត្ត​សម្រេច ព្រោះ​ជន​ទាំង​៩​នាក់​អាច និយាយបានថា ជា​ជនរងគ្រោះ​ដោយ សារ​ថ្នាំញៀន ៕ ​


KA-7896535167201106135_n KA-575075318508459743_n



កូន​ខ្មែរ​តូចៗ​៩​នាក់ ចេះ​ជក់​គ្រឿងញៀន តែ​ប៉ូលិស​ទើប​ចាប់ខ្លួន​ កូន​ខ្មែរ​តូចៗ​៩​នាក់ ចេះ​ជក់​គ្រឿងញៀន តែ​ប៉ូលិស​ទើប​ចាប់ខ្លួន​ Reviewed by yim PH on 11:29 PM Rating: 5

Entertainment

ads
Powered by Blogger.