Insurance

728x90

កសិករ​ស្រុក​សាមគ្គី​មានជ័យ​ទ័លច្រក​គ្មា​ល​ទឹក​ធ្វើស្រែ​ចំការ បានធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​ពី​មេឃ បាន​ដូច​បំណង គឺ​ក្រោយពេល​បន់ស្រន់​តែ​ជាង​២​ម៉ោង​ភ្លៀង​ធ្លាក់​ដូច​ហែក​មេឃ

​ខេត្តកំពង់ឆ្នាំង​៖ ជំនឿ​អ​រូបិយ​បែប​ព្រហ្ម​មា​ញ់​សាសនា បាន​ដក់​នៅជាប់​ជានិច្ច​ក្នុង​ដួងចិត្ត​បង ប្រជា​ពល រដ្ឋ​ខ្មែរ​យើង​ភាគច្រើន ដោយសារ​មាន​ភាពរាំងស្ងួត​មិនអាច​ធ្វើស្រែ​ក្នុង​រដូវវស្សា គ្មាន​ប្រព័ន្ធធារាសាស្ត្រ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ លោក ជា ម៉ុង អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​សាមគ្គី​មានជ័យ រួមជាមួយ​ព្រះសង្ឃ តាអាចារ្យ គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់ បានរៀបចំ​ពិធី បួងសួង​សុំ​ទឹកភ្លៀង​ពីលើ​មេឃ ដែល​បានរៀបចំ​ធ្វើ​នៅលើ​កំពូល ភ្នំ​ទស្សពិធ ស្ថិតក្នុង​ភូមិ​ធ្លក​វៀន ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ​។​អ្វីដែល​ប្រជាពលរដ្ឋ​នៅតែមាន​ជំនឿ​នោះ គឺ​ក្រោយពី​ធ្វើ​ពី​ធី​បួងសួង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ភ្លៀង​មួយ​មេ​បាន​ធ្លា​ក់មក​យ៉ាង​ជោគជាំ នៅក្នុង​ស្រុក​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​នេះ​តែម្តង​។

​ពី​ធី​បុណ្យ​បួងសួង ខាងលើនេះ​បាន​ប្រព្រឹត្ត​ទៅជា​បន្តបន្ទាប់ ដោយមាន​ព្រះសង្ឃ​២១​អង្គ គង់នៅ​តាម​ទី​កំណត់ លោកតា​អាចារ្យ នៅតាម​ទិស​ទាំង​៨ និង​ក្រោយពី​ពិធី​ចម្រើន​ព្រះ​បរិ​ត រួចមក​ព្រះសង្ឃ និង​លោកតា​អាចារ្យ ទាំង​៨​នាក់​បាន​សូត្រធម៌ ជា​ច្រើ​មេ ទៅតាម​ប្រពៃណី​នៃ​ពិធីបួងសួង​សុំ​ទឹកភ្លៀង (​គឺ​សូត្រ​ឥ​តិ​បិ​សោ​…​ពុ​ទ្ឋោ​ភគវា​តិ ចំនួន​៥៦​ចប់ ,​ធម៌ សៈ​ភោ​ន​តោ​…១០៨​ចប់ និង​ចុងក្រោយ​ជ័យ​យ​ន្តោ ១២​ចប់ ដើម្បី​ជា​កិច្ចបញ្ចប់​ពី​ធី )​។

លោក ដួង ហុង អធិការនគរបាល ស្រុក​សាមគ្គី​មានជ័យ​អោយដឹងថា​៖ ក្រោយពី​ពិធីបួងសួង​សុំ​ទឹក ភ្លៀង បាន​ចប់​តែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ មេឃ​បានចាប់ផ្តើម​ធ្លាក់ភ្លៀង​ដូច​គេ​ចាក់ទឹក ធ្វើអោយ​ដីស្រែ​ ​ដែល​ធ្លាប់តែ​បែក​ក្រហែង ប្រែជា​ទឹ​មាន​កដក់​ពេញ​ស្រែ ដែល​អាចអោយ​ប្រជាកសិករ ធ្វើស្រែ​និង​បង្កប ង្កើ​ន​ផល​ដាំ​ដុះ​ដំណាំ​បាន ។ លោក ដួង ហុង បាន​បន្តថា​៖​អ្នកស្រុក​រស់នៅ​ជើងភ្នំ​ទស្សពិធ មាន ជំនឿ លើ​បារមី​ភ្នំ​នេះ​ខ្លាំងណាស់ រាល់ពេល​មានធុរៈ ឬ​មាន​ការឈឺ​ថ្កាត់ អ្ន​ន​មាន​ជំនឿ តែងតែ​នាំគ្នា​មក បន់ ស្រន់​នៅលើ​ភ្នំ​នេះ​ជានិច្ច ដូច​ករណី​ជួប​គ្រោះរាំងស្ងួត​នេះ​ជាដើម ។

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បានអោយដឹងថា​៖ មកដល់ពេលនេះ​ការធ្វើ​ស្រូវវស្សា ឆ្នាំ ២០១៥​នេះ​ទើប​បានតែ​ជាង​១៥.០០០​ហិកតា​ប៉ុណ្ណោះ ហើយ​ភាគច្រើន​គឺជា​ស្រូវ ពង្រោះ​ទៀត ដែល ឆ្នាំ​ចាស់ ក្នុង​ខែ​ដូចគ្នានេះ ធ្វើបាន​ជាង​៥​ម៉ឺន​ហិកតា​ឯណោះ​។ លោក​បាន​និយាយទៀតថា​៖ នៅ​រសៀល ១៩ ខែកក្កដា ភ្លៀង​បាន​ធ្លាក់​តែ​នៅក្នុង​ស្រុក​សាមគ្គី​មានជ័យ​តែប៉ុណ្ណោះ ដោយឡែក​ស្រុក ដែល​នៅជាប់ ៗ គ្នា​នេះ គឺមាន​ស្រុក​ទឹកផុស និង​ស្រុក​កំពង់ត្រឡាច ពុំមាន​ភ្លៀង​ធ្លាក់​នោះទេ​៕ រិ​ទ្ធិ ជ័យ

KA-22-07-2015-02 KA-22-07-2015-03 KA-22-07-2015-04 KA-22-07-2015-05​ ​


http://ift.tt/1VtJtBb
កសិករ​ស្រុក​សាមគ្គី​មានជ័យ​ទ័លច្រក​គ្មា​ល​ទឹក​ធ្វើស្រែ​ចំការ បានធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​ពី​មេឃ បាន​ដូច​បំណង គឺ​ក្រោយពេល​បន់ស្រន់​តែ​ជាង​២​ម៉ោង​ភ្លៀង​ធ្លាក់​ដូច​ហែក​មេឃ កសិករ​ស្រុក​សាមគ្គី​មានជ័យ​ទ័លច្រក​គ្មា​ល​ទឹក​ធ្វើស្រែ​ចំការ បានធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​ពី​មេឃ បាន​ដូច​បំណង គឺ​ក្រោយពេល​បន់ស្រន់​តែ​ជាង​២​ម៉ោង​ភ្លៀង​ធ្លាក់​ដូច​ហែក​មេឃ Reviewed by yim PH on 6:33 PM Rating: 5
Powered by Blogger.