Insurance

728x90

ឪពុកម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ បណ្ដោះអាសន្ន​

ភ្នំពេញ​៖ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវន​កា​សាកសួរ​ប​ពា្ច​ប់​កាលពី​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ហើយ​នៅ​ព្រលប់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ ២០១៥​នេះ ចៅក្រម​ស៊ើបសួរ​លោក លី សុខ​លេង សម្រេច និង​អនុញ្ញាត​ឲ្យ​ថោង ចំរើន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ និង​ឈ្មោះ កែវ សារី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ដែល ត្រូវជា​ឪពុកម្ដាយ ឧកញ៉ា ថោង សារ៉ាត់ នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​បើក​ការ​ស៊ើប​អ​ងេ្ក​ត​ចប់សព្វគ្រប់​ក្នុង​បទ​ជាប់ចោទ​«​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​» តាម​បញ្ញត្តិ​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ ប្រការនេះ​បានធ្វើ​ឲ្យ​ជនជាប់ចោទ​ទាំងពី​ធូរស្បើយ​មួយគ្រា​។​


​សូម​រំលឹកថា លោក ថោង ចំរើន និង អ្នកស្រី កែវ សារី ត្រូវបាន​សមត្ថកិច្ច នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៤ នៅ​លំនៅដ្ឋាន​របស់គាត់ ស្ថិតនៅ​សង្កាត់​ចាក់ អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជាមួយនឹង​កូនប្រុស​រួមទាំង​កូនប្រសា ដែល​ត្រូវជា​ភរិយា​ឧកញ៉ា ថោង សារ៉ាត់ ជាមួយ​សន្ដិសុខ​ជាច្រើន​នាក់​ទៀត​។ ប៉ុន្ដែ​ក្រោយពី​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុខ​លេង បើក​ការ​ស៊ើបសួរ​ទៅលើ​ជន ត្រូវ​ចោទ​ចប់សព្វគ្រប់ ក៏បាន​សម្រេច អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ។​


​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​ព្រលប់់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ ២០១៥ ចៅក្រម​ស៊ើបសួរ​លោក លី សុខ​លេង បានចេញ​ដីកា​លេខ​៤២៧​ត​.​ព្រ ចុះ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៥ បង្គាប់​ឲ្យ​ដោះលែង​ជន​ត្រូវ​ចោទ ថោង ចំរើន និង​ដីកា លេខ​៤២៤ ត​.​ព្រ ចុះ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ ២០១៥ បង្គាប់​ឲ្យ​ដោះលែង​ជន​ត្រូវ​ចោទ កែវ សារី ដែល​ត្រូវជា​ឪពុកម្ដាយ ឧកញ៉ា ថោង សារ៉ាត់ ដោយយោង​តាម​ដីកា​សម្រេច ដាក់​ជន​ត្រូវ​ចោទ​ស្ថិតក្រោម​ការត្រួត ពិនិត្យ​តាមផ្លូវ​តុលាការ​លេខ​១៨៩៦​ត​.​ព្រ ចុះ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ដីកា​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​លេខ ៤២៤​ត​.​ព្រ​និង​ដីកា​បង្គាប់​ឲ្យ​ដោះលែង ។​


​នៅ​ព្រលប់​ថ្ងៃ​ដដែល​នេះ​ផងដែរ សាច់ញាតិ​និង​ក្រុមគ្រួសារ​របស់​ជន​ត្រូវ ចោទ ថោង ចំរើន កែវ សារី ដែល ត្រូវជា​ឪពុកម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ ជាច្រើន​នាក់​បាននាំគ្នា​ទៅ​ទទួល​ជន​ត្រូវ ចោទ​នៅ​មណ្ឌល​កែប្រែ​ម​១ និង​ម​២ ដើម្បី​នាំមក​កាន់​គេហដ្ឋាន​វិញ ក៏ប៉ុន្តែ​សម្រាប់ ឧកញ៉ា ថោង សារ៉ាត់ កំពុងស្ថិត​នៅក្រោម​ការ​តាម​ចាប់ខ្លួន ពី​នគរបាល នៅឡើយ​៕


KA-44image



ឪពុកម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ បណ្ដោះអាសន្ន​ ឪពុកម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ បណ្ដោះអាសន្ន​ Reviewed by yim PH on 9:51 PM Rating: 5

Entertainment

ads
Powered by Blogger.