Insurance

728x90

អយ្យការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយ​ច្បាប់ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ក្រម​ព្រហ្ម ទណ្ឌ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​នៅក្នុង​ស្រុក​ជល​គី​រី​

ខេត្តកំពង់ឆ្នាំង​៖​ ​សមត្ថកិច្ច​គ្រប់​អង្គភាព និង​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ប្រមាណ​ជិត​៩០​នាក់ នៅក្នុង​ស្រុក​ជល​គី​រី បាន​ចូ​រួម​ស្តាប់​ការផ្សព្វផ្សាយ​ច្បាប់ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ក្រម ព្រហ្មទណ្ឌ​ដែលមាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង ជា​គ្រូ​ឧទ្ទេសនាម​ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់​។ ការផ្សព្វផ្សាយ​ច្បាប់​នេះ​បានធ្វើ​ពេញ​មួយ ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​សាលាស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​ ​ ​


លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​ក្រម​ព្រហ្ម​ទ័​ណ្ឌ​នេះ​មាន​សមាសភាព​ចូលរួម​ពី​គណៈ​អភិបាល នាយក​រដ្ឋបាល​នាយករង ការិយាល័យ​ជុំវិញ​ស្រុក មន្ត្រី​សាលាស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ក្នុងស្រុក មេឃុំ ជំទប់ មេភូមិ​ទាំង​៥​ឃុំ និង​អ្នក​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​សរុប​ប្រមាណ​ជិត​៩០​នាក់​។​


​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​គឺ​ក្នុង​គោលបំណង​អោយ​សមត្ថកិច្ច អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​យល់​កាន់តែច្បាស់​នូវ​ការអនុវត្តន៍ ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​ក្រមព្រហ្មទណ្ឌ ជាមួយ​ស្ថាប័ន​អយ្យការ ក្នុង​ការកសាង​សំណុំរឿង​ដើម្បី​ដាក់បន្ទុក​ដល់​ជនសង្ស័យ​, ការ បញ្ជូន​ដីកា​កោះហៅ ឬ​ដីកានាំខ្លួន​អោយ​ត្រឹមត្រូវ​តាម​លក្ខណៈ​ច្បាប់ និង​ទាន់ពេលវេលា​ដល់​សា​ម៉ី​ជន និង​ពន្យល់​អោយ​កាន់តែ​យល់ច្បាស់​បន្ថែមទៀត​នូវ​ច្បាប់​ស្តីពី​ជលផល ច្បាប់​ព្រៃឈើ ច្បាប់​ចរាចរណ៍ ច្បាប់​រៀប​អាពាហ៍ពិពាហ៍​។ ជាពិសេស​បង្ខិត​ច្បាប់ អោយ កាន់តែ​ជិត​ទៅដល់​ប្រជាពលរដ្ឋ​គ្រប់រូប​នៅតាម​មូលដ្ឋាន​អោយ​គាត់​យល់ដឹង​តាមរយៈ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច ដើម្បី​អនុវត្ត​អោយបាន​ល្អ​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​


​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ ការធ្វើ​លិខិត​សេវាសាធារណៈ​គឺជា​ការងារ ដ៏​ចាំបាច់​បំផុត ដល់​ប្រជាពលរដ្ឋ ដូចនេះ​ទាមទារ​អោយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​យល់ អោយ​ច្បាស់​ពី​ច្បាប់​ដើម្បី​ជៀសវាង​បាន​ក្នុងការ​អនុវត្ត​ទៅ​មាន​បញ្ហា​ប្រឈម​ទៅ​ថ្ងៃក្រោយ​នាំអោយ​សមត្ថកិច្ច អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជួប​នៅ​ការលំបាក​។​


នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​ក្រមព្រហ្មទណ្ឌ​រយៈពេល​ពេញ​មួយ​ថ្ងៃនេះ សមត្ថកិច្ច និង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​និង​បានលើកឡើង​នូវ​សំណួរ​ជាច្រើន​ដែល​ពួកគាត់​មិនទាន់​យល់ច្បាស់ ដើម្បីអោយ​តំណាង​អយ្យការ​ពន្យល់​ពី​ច្បាប់​និង​បទពិសោធន៍​នានា ក្នុង​ការធ្វើ​កិច្ចការងារ​ទាំងអស់នោះ​អោយ​ត្រឹមត្រូវ​ស្របតាម​លក្ខណៈ​ច្បាប់​របស់​ជាតិ​៕ ដោយ រិ​ទ្ធិ ជ័យ


KA-06510 KA-06514 KA-06513



អយ្យការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយ​ច្បាប់ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ក្រម​ព្រហ្ម ទណ្ឌ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​នៅក្នុង​ស្រុក​ជល​គី​រី​ អយ្យការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយ​ច្បាប់ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ក្រម​ព្រហ្ម ទណ្ឌ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​នៅក្នុង​ស្រុក​ជល​គី​រី​ Reviewed by yim PH on 7:48 PM Rating: 5

Entertainment

ads
Powered by Blogger.