Insurance

728x90

រថយន្ត​ស្រា​បៀរ​អង្គ​របុក​គូថ រថយន្ត​កា​ម៉ា​ស់ដឹក​ដែក​ពេញទំហឹង​ទាំង​កណ្តាលយប់ លាន់​ស្នូរ​ដូច ផ្ទុះ​គ្រាប់បែក ខ្ទេច​មុខ​ខ្លួនឯង​តៃកុង​របួសស្រាល​ម្នាក់​

​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ធុន​ធំ បាន​បើក​បុក​គូថ​រថ​យន្តកា​ម៉ាស់​ដឹក​ដែក ពេញទំហឹង​ទាំង​កណ្តាលយប់​លាន​ស្នូរ​ដូច​ផ្ទុះ​គ្រាប់បែក តែ​សំណាងល្អ​អ្នកបើកបរ​រថយន្ត ស្រា​បៀរ​អង្គរ បាន​កៀប ជាប់​ក្នុង​កាប៊ីន​រថយន្ត​រង​របួសស្រាល​។ ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​១ និង​៣០​នាទី យប់​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៥​លើផ្លូវ​ជាតិ​លខ​២ មុខ​មន្ទីរពេទ្យ​ភ្នែក​នៃ​មន្ទីរពេទ្យ​ខេត្ត ក្នុងភូមិ​កណ្តាល សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​


សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​អ្នកបើកបរ​រថយន្ត​ ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កំពង់ចាម 3A-0324 មានឈ្មោះ ធឿន បញ្ញា អាយុ​២៦​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម មុនពេល​កើតហេតុ​គេ​បាន​បើករថយន្ត ដឹក​ស្រា​បៀរ​ពេញ រថយន្ត​ពី​ភ្នំពេញ ឆ្ពោះទៅកាន់​ខេត្តបាត់ដំបង​។​លុះដល់​ចំណុចកើតហេតុ​បាន បើក​បុក​គូថ​រថយន្ត កា​ម៉ាស់​១​គ្រឿង​ពាក់​ស្លាក​លេខ ស្វាយរៀង​3A-0743 ដឹក​ដែក​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត បើកបរ ដោយ ឈ្មោះ​រ៉​ត ឡាយ អាយុ​៣២​ឆ្នាំ រស់នៅ​ទឹកថ្លា ខេត្តបន្ទាយមានជ័យ​។​


​អ្នកបើកបរ​រថយន្ត​កា​ម៉ា​ស់បាន​និយាយ​អោយដឹងថា​៖​មុនពេល​កើតហេតុ​គាត់​បាន​ឈប់​រថយន្ត​ទិញ​កាហ្វេ​ផឹក ហើយ​ពេល​ឡើង​បើករថយន្ត​កាច់​ស៊ីញ៉ូ​ងាកក្បាល​មក​ឆ្វេង ចេញទៅ​មុខ​បាន បន្តិច ក៏​ស្រាប់តែ​រថយន្ត​ស្រា​បៀរ​អង្គរ​មកពី​ក្រោយ​ពេញទំហឹង​តែម្តង ហើយ​ក្រោយពេល​កើត ហេតុ គាត់​ដឹងថា​អ្នកបើកបរ​រថយន្ត​ស្រា​បៀរ​នេះ​គឺ​បានអោយ​ព្រូ​រថយន្ត​បើក​បើក​ជំនួស​។​


ចំណែក​អ្នកបើកបរ​រថយន្ត​ស្រា​បៀរ​អង្គរ​បាន​និយាយ​អោយដឹងថា​៖​រថយន្ត​កា​ម៉ាស់​ពេល​បើក ចេញ ពី​កន្លែង​ឈប់​មិនបាន​កាច់​ស៊ីញ៉ូ​អោយ​ជា​សញ្ញា​ឡើយ​ទើប រថយន្ត​គាត់​បើក​មកពី​ក្រោ​ ​យ​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​បុក​គូថ​គេ​តែម្តង​បណ្តាលអោយ​រថយន្ត​ខ្ទេច​ខូច​ធ្ងន់ធ្ងរ​។​


សមត្ថកិច្ច​បានអោយដឹង​ថា​៖​ក្នុងពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ស្រា​បៀរ​អង្គរ​បាន​កៀប​ជាប់​ក្នុង​រថយន្ត​ជាង​កន្លះ​ម៉ោង​ទើប​គាស់​យក​ច​ញ​បាន​និង​រងរបួស​ស្រាល​។​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ ភាគី​ទាំង​២​បាន​សម្របសម្រួល​គ្នា និង​បាន​ឯកភាពគ្នា​ជួសជុល​រថយន្ត​រៀងៗ ខ្លួន អត់​អ្នកណា​សង​អ្នកណា​ឡើយ​។​ប៉ុន្តែ​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បាន​ខូចខាត​កាប៊ីន​យ៉ា​ ​ង​ធ្ងន់ធ្ងរ ទំនងជា​ពិបាក​និង​ធ្វើការ​ជួសជុល​ហើយ​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-01097 KA-01099 KA-01108 KA-01112



រថយន្ត​ស្រា​បៀរ​អង្គ​របុក​គូថ រថយន្ត​កា​ម៉ា​ស់ដឹក​ដែក​ពេញទំហឹង​ទាំង​កណ្តាលយប់ លាន់​ស្នូរ​ដូច ផ្ទុះ​គ្រាប់បែក ខ្ទេច​មុខ​ខ្លួនឯង​តៃកុង​របួសស្រាល​ម្នាក់​ រថយន្ត​ស្រា​បៀរ​អង្គ​របុក​គូថ រថយន្ត​កា​ម៉ា​ស់ដឹក​ដែក​ពេញទំហឹង​ទាំង​កណ្តាលយប់ លាន់​ស្នូរ​ដូច ផ្ទុះ​គ្រាប់បែក ខ្ទេច​មុខ​ខ្លួនឯង​តៃកុង​របួសស្រាល​ម្នាក់​ Reviewed by yim PH on 6:03 PM Rating: 5

Entertainment

ads
Powered by Blogger.