Insurance

728x90

ភ្ញាក់ផ្អើល​ត​គ្នា ថា​មាន​គេ​កប់​សព​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ ស្អុយ​ពេញ​ព្រៃ​ពេល​សមត្ថកិច្ច​នាំគ្នា ទៅ​គាស់​ផ្នូរ​មើលឃើញ​ខ្មោច​ឆ្កែ​ទៅវិញ​

​ខេត្តកំពង់ឆ្នាំង​៖ មានការ​ភ្ញាក់ផ្អើល​តៗ​គ្នា មួយ​បាន​កើតឡើង​ដឹងឮ​ដល់​សមត្ថកិច្ច​នគរបាល ស្រុក​កំពង់ ត្រឡាច ថា​មាន​គេ​យក​សព​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវបាន​គេ​យកមក​កប់​ចោល​ក្បែ​វត្ត ត្រពាំង​ខ្ចៅ ក្នុងភូមិ​ដើម​ពពេល​ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច​។ រឿង​ដែល​ដែល​ហួសចិត្ត​នោះ នៅវេលា ម៉ោង ៣​និង​៣០​នាទី​រសៀល ថ្ងៃទី​០៥ ខែ​កុ​ម្ភះ សមត្ថកិច្ច​នគរបាល​ស្រុក ដឹកនាំ​ដោយ​លោក​ព្រះរាជ អាជ្ញា រង​ខេត្ត​ម្នាក់ បាន​ទៅ​គាស់​ផ្នូរ​ដែល​គេ​សង្ស័យ​នោះ បែរជា​ឃើញ​ខ្មោច ឆ្កែ​ទៅវិញ​ដែល​នឹក​គួរអោយ ចង់​សើច​។​


លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ ប្រជាពលរដ្ឋ បាន​ភ្ញាក់ផ្អើល​ត​គ្នា​ដោយសារតែ​ខ្លិនស្អុយ​ចេញពី​ផ្នូរ​មួយកន្លែង​នៅក្បែ​វត្ត​ត្រពាំង​ខ្ចៅ ដោយសារ សង្ស័យ ថា​ជា​អំពើ​ឃាតកម្ម​ពី​កន្លែង​ណាមួយ​ហើយ​យក​សព​មក​កប់​ផ្លុ​ង​ចោល​នៅ​ទីនោះ ពេលនោះ​លោក​បាន ទៅពិនិត្យ​មើល គឺ​ខ្លិនស្អុយ​ចេញពី​ផ្នូ​នោះ​មែន និង​បានឃើញ​ខ្យែ​ក្រវ៉ាត់​មួយ​ប្រឡាក់​ដោយ​ឈាម នៅ ក្បែរ ផ្នូ​នោះ​ទៀតផង​។​


​ក្រោយពី​លោក​បាន​រាយ​ការ​ដល់​ថ្នាក់លើៗ​ក៏បាន​បញ្ជា​អោយ​គាស់​សព​នោះ​មើល ដោយមាន​លោក រាជអាជ្ញា​រង​ម្នាក់​ចូលរួម​ផង ក្នុងពេល​ចុះទៅ​ដល់​ផ្នូរ ពិនិត្យឃើញ​ក្រៅពី​ខ្សែក្រវ៉ាត់​ប្រឡាក់​ឈាម នៅមាន​កា​រ៉ុង​ពណ៌​ស​មួយទៀត នៅក្បែ​ផ្នូ​នោះ​ក៏មាន​ប្រឡាក់​ឈាម​ផងដែរ ក្រៅពីនោះ​ដែល​រិត​តែមាន ការសង្ស័យ​ទៀត​នោះ ពេល​គាស់​ទៅបាន​ប្រទះឃើញ​អាវ​រងា​មួយទៀត​នៅ​គ្របពីលើ លុះ​ទាញ​អាវ​នោះ ចេញ​ទើប​ដឹងថា​ជា​ខ្មោច​ឆ្កែ​ទៅវិញ ។


លោក​បាន​និយាយ​ទាំង​ហួសចិត្ត​ថា ខ្មោច​ឆ្កែ​នោះ​ជា​ឆ្កែ​ល្អ​ដែល​ម្ចាស់​វា​ស្រឡាញ់​ណាស់​ទើប​យកមក​កប់​យ៉ាង​ត្រឹមត្រូវ​បែបនេះ ខុសពី​ឆ្កែ​ខ្លះ​ពេល​វា​ងាប់​ម្ចាស់​វា​បានធ្វើ​ស៊ី ឬ​លក់​អោយ​អ្នកលក់​សាច់​ឆ្កែ មិនខានឡើយ ។ ពេល​ដឹងថា ជា​ខ្មោច​ឆ្កែ​ហើយ សមត្ថកិច្ច​បាន​កប់​វា​ត្រឹមត្រូវ​វិញ ហើយ​បាន​ត្រឡប់ មក​អង្គភាព​វិញ​ទាំងអស់​សំណើច​គ្រប់ៗ​គ្នា​រហូត​ហៀរ​ទឹកភ្នែក​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-r1 KA-r2 KA-r3



ភ្ញាក់ផ្អើល​ត​គ្នា ថា​មាន​គេ​កប់​សព​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ ស្អុយ​ពេញ​ព្រៃ​ពេល​សមត្ថកិច្ច​នាំគ្នា ទៅ​គាស់​ផ្នូរ​មើលឃើញ​ខ្មោច​ឆ្កែ​ទៅវិញ​ ភ្ញាក់ផ្អើល​ត​គ្នា ថា​មាន​គេ​កប់​សព​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ ស្អុយ​ពេញ​ព្រៃ​ពេល​សមត្ថកិច្ច​នាំគ្នា ទៅ​គាស់​ផ្នូរ​មើលឃើញ​ខ្មោច​ឆ្កែ​ទៅវិញ​ Reviewed by yim PH on 6:54 PM Rating: 5

Entertainment

ads
Powered by Blogger.