Insurance

728x90

រំលោភនៅ កំពង់ឆ្នាំង រត់ទៅលាក់ខ្លួន នៅកំពង់ចាម ត្រូវជាប់ខ្នោះ



កំពង់ចាមៈ ជនជាប់ចោទម្នាក់ ដែលតុលាការខេត្តកំពង់ឆ្នាំង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធទៅនឹង បទល្មើស រំលោភសេពសន្ថវៈ កាលពីឆ្នាំ២០០៨ រួចរត់ទៅលាក់ខ្លួន នៅខេត្តកំពង់ចាម អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ទីបំផុតត្រូវអស់ល័ក្ខ ក្រោយពីនគរបាលស្រុកបាធាយ ចាប់ខ្លួននៅរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយយោងតាម ការសុំសហការរបស់ នគរបាល ខេត្តកំពង់ឆ្នាំង។


មន្ត្រីនគរបាលស្រុកបាធាយបានឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ អាន ប្រុស អាយុ៣៩ឆ្នាំ គិតត្រឹមឆ្នាំ២០១១ មុខរបរជាអ្នកនេសាទត្រី រស់នៅភូមិភួង ឃុំពាមឆ្កោក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មន្ត្រីនគរបាល ដដែលនេះបាន បញ្ជាក់ទៀតថា ក្រោយពីប្រព្រឹត្តបទល្មើស រំលោភសេពសន្ថវៈកាលពីចុង ខែធ្នូ ឆ្នាំ២០០៨ រួចមកជននេះបាន រត់គេចខ្លួនរហូត ដោយមកលាក់ខ្លួនពួនអាត្មា នៅស្រុកបាធាយ ខេត្តកំពង់ចាម គេចវេះ ពីការតាម ប្រម៉ាញ់របស់សមត្ថកិច្ច។


ក្រោយពីរត់គេចខ្លួន និងមានការដាក់ពាក្យបណ្តឹងពីស្ត្រីរងគ្រោះផងនោះ ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តកំពង់ឆ្នាំង លោក សាន សុផាត កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១១ បានចេញដីកាបង្គាប់ឲ្យ សមត្ថកិច្ចពាក់ព័ន្ធ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។


ក្រោយពីទទួលបានដីការួចមក នគរបាលស្រុកកំពង់លែង ដែលជាម្ចាស់ករណី បានធ្វើការតាមដាន និងតាមស្រាវជ្រាវ រួចក៏ដឹងថា ជននេះរត់ទៅលាក់ខ្លួននៅស្រុកបាធាយ ខេត្តកំពង់ចាមនោះ ក៏សុំកិច្ចសហការដើម្បី តាមចាប់ខ្លួន ត្រឡប់មកវិញ។


មន្ត្រីនគរបាលស្រុកបាធាយ បានបញ្ជាក់ទៀតថា ក្រោយទទួលព័ត៌មាននេះលោកអធិការស្រុក បានសុំគោលការណ៍ណែនាំពីសំណាក់ស្នងការនគរបាលខេត្ត រួចចុះ ទៅឃាត់ខ្លួនជនជាប់ចោទរូបនេះតែម្តង នារសៀលថ្ងៃទី១២ ខែកុម្ភៈនេះ។


ក្រោយការឃាត់ខ្លួនរួចមក នគរបាលស្រុកបាធាយ ក៏បានប្រគល់ជនជាប់ចោទខាងលើ ទៅឲ្យនគរបាល ស្រុកកំពង់លែង យកទៅសួរនាំ និងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល










from Khmernote - The best entertainment website in Cambodia http://ift.tt/1zbDhjz

via IFTTT
រំលោភនៅ កំពង់ឆ្នាំង រត់ទៅលាក់ខ្លួន នៅកំពង់ចាម ត្រូវជាប់ខ្នោះ រំលោភនៅ កំពង់ឆ្នាំង រត់ទៅលាក់ខ្លួន នៅកំពង់ចាម ត្រូវជាប់ខ្នោះ Reviewed by yim PH on 8:30 AM Rating: 5

Entertainment

ads
Powered by Blogger.