Insurance

728x90

ចៅក្រម ស៊ើបសួរ បិទការស៊ើបអង្កេត លើសំណុំរឿង ជាប់ចោទ ឪពុកម្តាយ លោកឧកញ៉ា ថោង សារ៉ាត់

ភ្នំពេញ៖ មន្ត្រីតុលាការ បានឲ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបិទការស៊ើបអង្កេត លើសំណុំរឿង របស់ជនជាប់ចោទ ចំនួន២នាក់ ដែលត្រូវជាឪពុកម្តាយ របស់ លោកឧកញ៉ា ថោង សារ៉ាត់ បន្ទាប់ពីការ សាកសួរជន ជាប់ចោទទាំង២នាក់ កាលពីថ្ងៃព្រហស្បតិ៍នោះ។


ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ ទី១ ឈ្មោះ ថោង ចំរើន ហៅតាន់ សុខ អាយុ ៦២ ឆ្នាំ ត្រូវជាឪពុកឧកញ៉ាថោង សារ៉ាត់ និង ទី២ ឈ្មោះ កែវ សារី ភេទស្រី អាយុ ៥៧ ឆ្នាំ ត្រូវជាម្តាយរបស់លោកឧកញ៉ា ថោង សារ៉ាត់។


អ្នកទាំង២ត្រូវបានតុលាការចោទប្រកាន់ពីបទ «រក្សាអាវុធទុកដោយខុសច្បាប់» និងត្រូវបានឃាត់ខ្លួន កាលពីចុងឆ្នាំ ២០១៤ និង បច្ចុប្បន្ននេះ កំពុងតែឃុំជាបណ្តោះអាសន្ននៅក្នុងមន្ទីរពន្ធនាគារព្រៃស។ ចំណែក លោកឧញ៉ា ថោង សារ៉ាត់ បានរត់គេចខ្លួន៕


9-story1,1


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1FgFuyx

via IFTTT
ចៅក្រម ស៊ើបសួរ បិទការស៊ើបអង្កេត លើសំណុំរឿង ជាប់ចោទ ឪពុកម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ ចៅក្រម ស៊ើបសួរ បិទការស៊ើបអង្កេត លើសំណុំរឿង ជាប់ចោទ ឪពុកម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ Reviewed by yim PH on 9:00 AM Rating: 5

Entertainment

ads
Powered by Blogger.