ចាប់បានចោរប្លន់ម្នាក់ កាលពីយប់មិញ ក្រោយបាញ់តដៃ ជាមួយសមត្ថកិច្ច
រាជធានីភ្នំពេញ៖ ចោរប្រដាប់អាវុធម្នាក់ត្រូវបានសមត្ថកិច្ចចាប់បាន និងគ្នីគ្នា៥នាក់ទៀតបានរត់គេចខ្លួនបាត់ ក្រោយក្រុមចោរទាំងនោះបានបាញ់តដៃជាគ្នា និងសមត្ថកិច្ច កាលពីវេលាទៀបភ្លឺថ្ងៃទី៧ កុម្ភៈ នៅត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យមិត្តភាព កម្ពុជាសូវៀត តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ បើតាមសមត្ថកិច្ចបានអោយដឹងថា ក្រុមចោរទាំងនោះមានគ្នា៦នាក់ បានធ្វើសកម្មភាពប្លន់ម៉ូតូឌ្រីមស៊េរីឆ្នាំ២០១៥ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CW-4983 ពីខណ្ឌមានជ័យមក ប៉ុន្តែពេលមកដល់ចំណុចកើតហេតុនោះ ចៃដន្យក៏បានជួបជាមួយសមត្ថកិច្ច ដែលកំពុងល្បាតពេលយប់ ហើយក្រុមចោរ និងសមត្ថកិច្ច ក៏បានបាញ់តដៃគ្នាទៅវិញទៅមកអស់ជាច្រើនគ្រាប់ ធ្វើឲ្យសមត្ថកិច្ចចាប់បានបក្ខពួកចោរប្លន់ចំនួន២នាក់។ ប៉ុន្តែភ្លាមនោះដែរ ក្រុមចោរក៏បានបាញ់រំដោះគ្នីគ្នារបស់វាបានម្នាក់ទៅវិញដែលមានរបួសជើងឆ្វេងផងនោះ។ បច្ចុប្បន្ននេះ ជនសង្ស័យជាចោរប្លន់ម្នាក់ រួមជាមួយវត្ថុតាង មាន កាំភ្លើង កា៥៤មួយដើម និងម៉ូតូមួយគ្រឿងផង កំពុងតែត្រូវធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា និងបន្តតាមចាប់ខ្លួន៕
from Khmernote - The best entertainment website in Cambodia http://ift.tt/16PCnCu
via IFTTT