Insurance

728x90

វៀតណាម​បកស្រាយ​រឿង​ចាក់​មេរោគ​អេដស៍​ចូលក្នុង​ស៊ុត​មុន​ដាក់លក់​

​មន្ត្រី​ម្នាក់​មកពី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​រប​ស់​វៀតណាម បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម ដែល​កំពុង​ល្បី​សុសសាយ​តាម​បណ្ដាញ​សង្គម​នានា​ថា ស៊ុតមាន់​នាំចូល​ពី​ប្រទេស​ចិន​ដាក់លក់​លើ​ទីផ្សារ​វៀតណាម បាន​ចាក់​បញ្ចូល​ឈាមមាន​ផ្ទុកមេរោគ​អេដស៍​។​


មន្ត្រី​មាន​សមត្ថកិច្ច​បានបញ្ជាក់​ថា ពាក្យ​ចចាមអារ៉ាម​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​អះអាងថា​វីរុស​អេដស៍​មិនអាច​រស់នៅក្នុង​ស៊ុតមាន់​បានទេ​។ រូបភាព​ដែល​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម បានបង្ហាញ​ពី​ស៊ុត​ស្រុះ​រួច មាន​ស្នាម​រន្ធ​តូចៗ​ពណ៌​ក្រមៅ មើលទៅ​ដូចជា​ការចាក់​បញ្ចូល​អ្វីមួយ​។


​កាសែត Ninh Thu Do បាន​ទាក់ទង​ទៅកាន់​លោក Nguyen Van Trong ជា​អនុប្រធាននាយកដ្ឋាន​ស​ត្វ​ចិញ្ចឹម នៃ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ ដើម្បី​សុំ​ស្រាយ​បំភ្លឺ​ការពិត​។ លោក​Trong បាន​និយាយថា វា​ជា​រឿង​ងាយ​ណាស់​ក្នុង​ការចាក់​បញ្ចូល​សារធាតុ​រាវ​មួយ​ចូលទៅក្នុង​ស៊ុត ប៉ុន្តែ​លោក​រក​មិនឃើញ​ហេតុផល​ដែល​ត្រូវ​ឲ្យ​គេ​ធ្វើ​រឿង​បែប​នោះឡើយ​។


​លោក Trong បានកត់សម្គាល់​ឃើញថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែលមាន​ពាក្យ​ចចាមអារ៉ាម​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការលក់​ផលិតផល​កសិដ្ឋាន​មកពី​ប្រទេស​ចិន​នោះ កន្លងមក​ក៏​ធ្លាប់​មានរឿង​បែបនេះ​កើតឡើង​ដូចគ្នា​ដែរ​។ លោក​បាន​និយាយថា បើតាម​បទបញ្ញត្តិ​នាពេល​បច្ចុប្បន្ន រាស់​សត្វ​ស្លាប និង​ស៊ុត​បក្សី​ទាំងអស់ សុទ្ធតែ​មានការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​ពេទ្យសត្វ មុន​ដាក់លក់​នៅលើ​ទីផ្សារ​។


ក្រៅពីនេះ កាសែត​វៀតណាម​ខាងលើ​ក៏បាន​ដកស្រង់​សម្ដី​របស់លោក Nguyen Duy Thinh ​ដែលជា​អតីត​អ្នកជំនាញ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ជីវវិទ្យា និង​ចំណីអាហារ នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Ha Noi ផងដែរ​។ លោក​Thinh បាន​និយាយថា​ស៊ុតមាន់​មិនអាច​ផ្ទុកមេរោគ​អេដស៍​បានទេ ព្រោះ​មេរោគ​នេះ​មិនអាច​រស់នៅ​ក្រៅ​ខ្លួន​មនុស្ស​បានឡើយ​។


​ពេល​សួរ​បញ្ជាក់ថា​អ្វីដែល​អាចជា​មូលហេតុ​នាំ​ឲ្យ​មាន​ចំណុច​សង្ស័យ​ក្នុង​ស៊ុត អតីត​អ្នកជំនាញ​រូបនេះ បាន​បញ្ជាក់ថា​អាច​បណ្ដាលមកពី​ការរក្សា​ទុក​ស៊ុត​មិនបាន​ត្រឹមត្រូវ ការផ្លាស់ប្ដូរ​ហ្សែ​ន ឬ​សារ​ធាតុគីមី​មួយចំនួន​នៅក្នុង​ចំណី​មាន់​៕ ​ប្រភព​៖ News.Sabay


KA-0004




http://ift.tt/1DoiDhu
វៀតណាម​បកស្រាយ​រឿង​ចាក់​មេរោគ​អេដស៍​ចូលក្នុង​ស៊ុត​មុន​ដាក់លក់​ វៀតណាម​បកស្រាយ​រឿង​ចាក់​មេរោគ​អេដស៍​ចូលក្នុង​ស៊ុត​មុន​ដាក់លក់​ Reviewed by yim PH on 2:14 PM Rating: 5

Entertainment

ads
Powered by Blogger.