រថយន្ដបុកចូល ផ្ទះលក់ហ្គាស បណ្ដាល ឱ្យផ្ទុះឆេះក្លាយ ជាអគ្គិភ័យ
បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង នៅវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៥នេះ ដោយសារតែមានអគ្គិភ័យមួយ កើតឡើង នៅទល់មុខមន្ទីរកសិកម្មខេត្ដ បន្ទាយមានជ័យ ក្នុងក្រុងសិរីសោភ័ណ ដែល ករណីនេះ ផ្ដើមចេញពីរថយន្ដមួយគ្រឿង បុកចូលផ្ទះប្រជាពលរដ្ឋ ដែលរកស៊ីលក់ហ្គាស់ ។
យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះយ៉ាងខ្លាំង ពីព្រោះជាកន្លែងលក់ហ្គាស់ ក្រោយពេលដែលរថយន្ដបង្កបានបើកបុកចូលដោយមិនទាន់ដឹងពីមូលហេតុ ។
ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍អាត់ ខែម បានបញ្ជាក់ ថា ពិតជាមានករណីនេះកើតឡើងមែន ហើយ កម្លាំងសមត្ថកិច្ចរបស់លោក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ បានរួមគ្នាជួយអន្ដរាគមន៍ បាញ់ពន្លត់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1Av3FtZ
via IFTTT
រថយន្ដបុកចូល ផ្ទះលក់ហ្គាស បណ្ដាល ឱ្យផ្ទុះឆេះក្លាយ ជាអគ្គិភ័យ
Reviewed by yim PH
on
4:31 PM
Rating: