Insurance

728x90

ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​ស៊េរី​ទំនើប បោះពួយ​លឿន​គ្រប់គ្រង​លែង​បាន ជ្រុល​ទៅបុក​រះ​តូប ក្នុង​ផ្សារ​ពាណិជ្ជកម្ម ទៅមុខ​លែងរួច បើកទ្វារ​រថយន្ត​ដាក់​មេ​ផាយ​គេចខ្លួនបាត់​

​ខេត្ត​ព្រះសីហនុ​៖ រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​បាន​បោះពួយ​លឿន​គ្រប់គ្រង​លែង​បាន ទំនងជា​អ្នកបើក​បរទាំង​ស្រវឹង បាន​ជ្រុល​ទៅបុក​តូប​តូចៗ​នៅក្នុង​ផ្សារ​ពាណិជ្ជកម្ម បណ្តាល​ឲ្យ​ខូច​ខាត់​អស់​ចំនួន​១០​តូប តែ​ជា​សំណាង​ណាស់​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​រងរបួស​នោះទេ ។ ភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​រថយន្ត ដាក់​មេ​ផាយ​គេចខ្លួន​បាត់ស្រមោល ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្នុងភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។​


យោងតាម​សមត្ថកិច្ច​ចរាចរណ៍​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ សារ​តែ​អ្នកបើក​បរមាន​សារជាតិ​ស្រវឹង ហើយ​បើកបរ​ហួស​ល្បឿន​កំណត់ នៅពេល​មកដល់​ចំណុចកើតហេតុ (​ផ្សារ​ពាណិជ្ជកម្ម​) ដែលជា​ចំណុច​ផ្លូវ​កោង អ្នកបើកបរ​ពុំបាន​ប​ត់​នោះទេ ទើបបាន​បុក​ខឿន​ផ្លោង​ចូលក្នុង​ផ្សារ បុក​រះ​គ្រែ និង​តូប​អស់​ប្រមាណ​ជិត​១០​តូប ប៉ើង​ទាំង​ត្រី​ដែល​អាជីវករ​ទុក​លក់​ព្រឹក​ឡើង​រាយប៉ាយ តែ​សំណាងល្អ​ពុំមាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ​។ រថយន្ត​បង្ក​មាន​ម៉ាក តូ​យូ​តា​ហាយ​ព្រិត​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q ៣៤១៥ បើកបរ​ដោយ​យុវជន​ម្នាក់​អាយុ​ប្រហែល​២០​ឆ្នាំ​ជាង រត់គេចខ្លួន​ក្រោយ​កើតហេតុ ទុកអោយ​មិត្តភក្តិ​ស្រវឹង​ដូចគ្នា​មក​ហាម​ប៉ូលិស និង អ្នកការ​សែត​កុំ​ឲ្យ​មក​ប៉ះពាល់​រថយន្ត​របស់​ពួកគេ​។​


​ដោយឡែក​យោងតាម​ប្រភព​សន្តិសុខ​យាម​ផ្សារ​បានអោយដឹងថា នៅវេលា​កើតហេតុ​ខណៈពេល​ពួកគាត់​កំពុង​ល្បាត​ផ្សារ និង សន្តិសុខ​ខ្លះទៀត កំពុង​សំរាក​នៅក្បែ​នោះ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ជិះ​គ្នា​២​នាក់ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច (​ពី​សួនច្បារ​អ​តី​តៈ​មហោស្រប​មក​សំដៅ​ផ្សារ​ពាណិជ្ជកម្ម​) ក្នុង​ល្បឿន​ដូច​ហោះ បានមក​ចូលក្នុង​ផ្សា​រទាំង​កំរោល បង្កអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទាំង​កណ្តាលយប់​។ ក្រោយ​បុក​រួច​គេ​បានឃើញ យុវជន​ចំនួន​២​នាក់​បើកទ្វា​រថយន្ត​ចេញមកក្រៅ​រថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ បន្ទាប់មក​ក៏បាន​ដើរចេញ​បាត់ទៅ បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​


ក្រោយ​កើតហេតុ រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រងចាំ​ការដោះស្រាយ​ការខូចខាត​ជាមួយ​ម្ចាស់​ផ្សារ និង ម្ចាស់​តូប​។​


គួ​បញ្ជាក់​ផងដែរ​ថា បន្ទាប់​អ្នក់បើកបរ​គេចខ្លួន​បាន​មួយសន្ទុះ​គេ​សង្កេតឃើញ​យុវជន​២​នាក់ ស្រវឹង​ជោគជាំ​ដូចគ្នា​បានមក​ស្រែក​ឡូឡា​មិនអោយ​អ្នក​ឈ​មើល រួមជាមួយ​អ្នកសារព័ត៌មាន​ថត​យក​រូបភាព មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ស្រែក​គំរាម​សមត្ថកិច្ច​ថា មិនបាច់​យកទៅ​ទេ បើ​យកទៅ​ក៏​មិន​លើសពី​១​ថ្ងៃ​គេ​នឹង​យកចេញ​វិញ​ហើយ បើ​មិនបាន​គេ​កោស​ក់មួយ​ចំហៀង ព្រោះ​ពួកគេ​ជា​ខ្សែរ​អ្នកធំ សមត្ថកិច្ច​មិនអាច​ធ្វើ​អ្វី​គេ​បានទេ​៕ ដោយ​កោះត្រល់​




ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​ស៊េរី​ទំនើប បោះពួយ​លឿន​គ្រប់គ្រង​លែង​បាន ជ្រុល​ទៅបុក​រះ​តូប ក្នុង​ផ្សារ​ពាណិជ្ជកម្ម ទៅមុខ​លែងរួច បើកទ្វារ​រថយន្ត​ដាក់​មេ​ផាយ​គេចខ្លួនបាត់​ ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​ស៊េរី​ទំនើប បោះពួយ​លឿន​គ្រប់គ្រង​លែង​បាន ជ្រុល​ទៅបុក​រះ​តូប ក្នុង​ផ្សារ​ពាណិជ្ជកម្ម ទៅមុខ​លែងរួច បើកទ្វារ​រថយន្ត​ដាក់​មេ​ផាយ​គេចខ្លួនបាត់​ Reviewed by yim PH on 11:51 PM Rating: 5

Entertainment

ads
Powered by Blogger.