ឃើញប្តីដឹក ស្រីតាមផ្លូវ សង្ស័យជាសហាយ ស្ត្រីជាប្រពន្ធ ឡើងឡាំប៉ា លើដំបូងឡានប្តី ធ្វើអោយ ស្ទះចរាចរណ៍យ៉ាងខ្លាំង (មានវីដេអូ)
ចិន៖ ដោយសារតែជំលោះគ្រួសារមួយ បានបង្កអោយមានចរាចរណ៍មួយខ្សែនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន មានការកកស្ទះយ៉ាងខ្លាំង។ ស្ត្រីម្នាក់មិនត្រូវ បានគេស្គាល់អត្តសញ្ញាណកើតមានចិត្តសង្ស័យប្តីរបស់គាត់ផិតក្បត់ចិត្តគាត់ ទើបថ្ងៃមួយ ពេលប្តីចេញទៅធ្វើការ គាត់ក៏បើកឡានលួចតាមប្តីពីក្រោយ។
ពេលម៉ោងបាយថ្ងៃត្រង់ ស្ត្រីនោះបានប្រទះឃើញប្តីបើកឡានចេញពីក្រុមហ៊ុន ហើយគាត់ក៏ បានតាមក៏ប្រទះឃើញប្តីគាត់ដឹកស្រី២នាក់នៅក្នុងឡាន។ គ្រាន់តែឡានប្តីឈប់ស្តុបភ្លាម ស្ត្រីរូបនោះបានស្ទុះទៅតោងពីលើដំបូងឡានប្តី ហើយស្រែក និងបំរុងវាយបំបែកកញ្ចក់ខាង លើ បន្ទាប់មកស្ត្រីនោះក៏ចុះមកវាយទ្វាឡានថែមទៀត។ ដោយមិនអាចទ្រាំបាន បុរសជាប្តីក៏ចុះពីក្នុងឡានមកសម្រុះសម្រួលប្រពន្ធ ហើយទិដ្ឋភាពនោះត្រូវបានកាមេរ៉ាសុវត្ថិភាព បំពាក់តាមផ្លូវថតបានទាំងស្រុង។
ជំលោះប្តីប្រពន្ធ ដោយសាររឿងសង្ស័យប្តីមានសហាយនោះ បានធ្វើអោយមានការកកស្ទះ ចរាចរណ៍យ៉ាងខ្លាំង រហូតទាល់តែប៉ូលីសមកជួយសម្រួលទើបចរាចរណ៍មានការធូរស្បើយវិញ។ ចុងក្រោយទើបដឹងថា ស្ត្រី២នាក់ជិះឡានជាមួយបុរសនោះ តាមពិតជាមិត្តរួមការងារនឹងគ្នាសោះ។
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1vArV7o