Insurance

728x90

ច្បាប់​ស្តីពី​ការបង់​ពន្ធលើប្រាក់បៀវត្ស​របស់​និយោជក និ​យោ​ជិ​ក ត្រូវបាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ផ្សព្វផ្សាយ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ​

​ខេត្ត​ព្រះសីហនុ​៖ MC.​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បង្កើន​ការផ្សព្វផ្សាយ ច្បាប់​ស្តីពី​ការបង់​ពន្ធលើប្រាក់បៀវត្ស ដល់​និយោជក និ​យោ​ជិ​ក បុគ្គលិក តាម​រោងចក្រ សហគ្រាស នានា ជុំវិញ​ខេត្ត​ព្រះសីហនុ ក្នុងន័យ​ផ្តល់​ការយល់ដឹង​អោយបាន​ស៊ីជម្រៅ ជុំវិញ​កាតព្វកិច្ច​នៃ​ការបង់ពន្ធ​របស់​និយោជក និ​យោ​ជិ​ក បុគ្គលិក ក្នុង​វិស័យ​ឯកជន​។​


ថ្លែ​ក្នុង​សិក្ខាសាលា​ស្តីពី​ពន្ធលើប្រាក់បៀវត្ស នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥ លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បាន​គូស​បញ្ជា​ស់​ថា​៖ ការបង់​ពន្ធលើប្រាក់បៀវត្ស​គឺជា​កាតព្វកិច្ច​មិនអាច​គេចវេស​បានឡើយ​សម្រាប់ និយោជក និ​យោ​ជិ​ក បុគ្គលិក ក្នុង​វិស័យ​ឯកជន តាម រោងចក្រ សហគ្រាស នា នា​តាមច្បាប់​កំណត់ ក្នុង​តារាង​បៀវត្ស​។ ហើយ​ដើម្បីអោយ​ការបំពេញ​កា​រត​ព្វ​កិច្ច​របស់​និយោជក និ​យោ​ជិ​ក បុគ្គលិក មាន​លក្ខណៈ​យុត្តិធម៌ ច្បាស់លាស់ បំបាត់​មន្ទិលសង្ស័យ នានា សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ក្រោម​ការណែនាំ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ បង្កើត​កម្មវិធី​បញ្ជ្រាប់​ការយល់ដឹង​អំពី​ច្បាប់ នានា ដែល​ពាក់ព័ន្ធ ទី​នឹង​ការបង់​ពន្ធលើប្រាក់បៀវត្ស ទាំង​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ​។ ​


លោក​លោក នុត វុត្ថា បានបញ្ជាក់​ទៀតថា ដូចនេះ​គោលបំណង​សំខាន់​ក្នុង​អង្គសិក្ខាសាលា​នៅក្នុង​រោងចក្រ​ស្រា​បៀរ​អង្គរ នាពេលនេះ គឺ​ចង់​ពន្យល់​ណែនាំ​អំពី​កាត​ព្វ​បង់​ពន្ធលើប្រាក់បៀវត្ស​ជូន​ដល់​និយោជក និ​យោ​ជិ​ក រោងចក្រ​ផលិត​ស្រា​បៀ​អង្គរ​ខេត្ត​ព្រះសីហនុ​។​លោក​បន្តថា កម្មវិធី​ផ្សព្វផ្សាយ​ស្តីពី​ពន្ធលើប្រាក់បៀវត្ស និយោជក និ​យោ​ជិ​ក បុគ្គលិក ក្នុង​វិស័យ​ឯកជន តាម​រោងចក្រ សហគ្រាស​នានា ក៏ដូចជា​នៅតាម​ស្ថាប័នរដ្ឋ នឹងត្រូវ​បន្ត​ផ្សព្វផ្សាយ​ទៅតាម​ដំណាក់កាល ដែល​អាចធ្វើ​ទៅបាន​។​


សូមបញ្ជាក់​ផងដែរ​ថា បើ​យោងតាម​ការបញ្ជាក់​ពី​លោក ឆេង សុ​ភ័​ក្រ អ្នកគ្រប់គ្រង ផ្នែក​ធនធានមនុស្ស នៃ​រោងចក្រ​ផលិត​ស្រា​បៀ​អង្គរ​ខេត្ត​ព្រះសីហនុ​បាន​អះអាងថា និយោជក និ​យោ​ជិ​ក ក្នុង​រោងចក្រ​ស្រា​បៀរ​អង្គរ ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​លើ​ប្រាក់បៀវត្ស​ប្រចាំខែ​មាន​ចំនួន​៤២១​នាក់ នេះ​បើ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៥ ក្នុងចំណោម​និយោជក និ​យោ​ជិ​ក បុគ្គលិក កម្មក​ជិត​២​ពាន់​នាក់​៕ ដោយ កោះត្រល់​​


KA-20150213_082449 KA-02855 KA-02852 KA-02857-(1)



ច្បាប់​ស្តីពី​ការបង់​ពន្ធលើប្រាក់បៀវត្ស​របស់​និយោជក និ​យោ​ជិ​ក ត្រូវបាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ផ្សព្វផ្សាយ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ​ ច្បាប់​ស្តីពី​ការបង់​ពន្ធលើប្រាក់បៀវត្ស​របស់​និយោជក និ​យោ​ជិ​ក ត្រូវបាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ផ្សព្វផ្សាយ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ​ Reviewed by yim PH on 12:18 AM Rating: 5

Entertainment

ads
Powered by Blogger.