Insurance

728x90

រថយន្តដឹកដីក្រុមហ៊ុន លឹម ហេងគ្រុប ចុះពីលើភ្នំដាច់ហ្រ្វាំង បុករថយន្ត ឧត្តមសេនីយ៍ផ្កាយ២ នួន នៅ និងអ្នកបើកបរស្លាប់

(ឧត្តរមានជ័យ)៖ ឧត្តមសេនីយ៍យោធាមួយរូប ប្រចាំនៅតំបន់សមរភូមិព្រះវិហារបានថ្លែងប្រាប់អង្គភាពព័ត៌មាន FRESH NEWS នៅម៉ោងប្រមាណជាង ១១៖៣០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានឲ្យដឹងពីមូលហេតុ នៃករណីគ្រោះថ្នាក់ស្លាប់ឧត្តមសេនីយ៍ទោ នួន នៅ និងអ្នកបើកបរថយន្តថា គឺដោយសាររថយន្តដឹកដីក្រុមហ៊ុន លឹម ហេងគ្រុប បានជិះចុះពីលើភ្នំច្រកជាំស្រងាំ ដាច់ហ្រ្វាំងរេចង្កូតមកបុករថយន្តឧត្តមសេនីយ៍ទោ នួន នៅ អូសប្រហែល២០ម៉ែត្រ រួចធ្លាក់ចូលជ្រោះសង្កាត់ពីលើរថយន្តខ្ទេចតែម្តង។



ឧត្តមសេនីយ៍រូបនោះបានបញ្ជាក់ថា រថយន្តរបស់ឧត្តមសេនីយ៍២ផ្កាយ នួន នៅ ជិះឡើងទៅលើភ្នំច្រកជ្រាំស្រងាំ ដើម្បីប្រជុំការងារ ចំណែករថយន្តបង្កហេតុជិះចុះពីភ្នំ។ ដោយឡែកនៅពេលនេះសាកសពរបស់លោក នួន នៅ បានបញ្ជូនទៅកាន់ខេត្តសៀមរាប ធ្វើបុណ្យនៅផ្ទះរបស់លោក។


សូមជំរាបថា ឧត្តមសេនីយ៍ផ្កាយ២ នួន នៅ ជាមេបញ្ជាការរង យោធភូមិភាគទី៤ និងជាប្រធានសមរភូមិទិសទី២ អន្លង់វែង ៕


11002491_386986681473129_8757121379694498919_n


16190_386986694806461_7948732613848079596_n 11034208_386986664806464_1224639377861108989_n 11038645_386986688139795_7096848982564695528_n


ប្រភព៖ FRESHNEWS







from Khmernote - The best entertainment website in Cambodia http://ift.tt/1BoojM7
រថយន្តដឹកដីក្រុមហ៊ុន លឹម ហេងគ្រុប ចុះពីលើភ្នំដាច់ហ្រ្វាំង បុករថយន្ត ឧត្តមសេនីយ៍ផ្កាយ២ នួន នៅ និងអ្នកបើកបរស្លាប់ រថយន្តដឹកដីក្រុមហ៊ុន លឹម ហេងគ្រុប ចុះពីលើភ្នំដាច់ហ្រ្វាំង បុករថយន្ត ឧត្តមសេនីយ៍ផ្កាយ២ នួន នៅ និងអ្នកបើកបរស្លាប់ Reviewed by yim PH on 8:13 AM Rating: 5

Entertainment

ads
Powered by Blogger.