Insurance

728x90

ក្មេងស្រី ២នាក់ លង់ទឹកទន្លេស្លាប់ នៅមុខទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត

ស្ទឹងត្រែង ៖ ក្មេងស្រីពីរនាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត នៅពេលដែលនាំគ្នា ចុះទៅហែលទឹកទន្លេលេង នៅមុខ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងទឹកទន្លេសេកុង មុខបន្ទាយ PM ខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង ។


ប្រភពពីអ្នកឃើញហេតុការណ៍ បាននិយាយ ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្រីពីរនាក់ បាននាំគ្នាចុះទៅ លេងទឹកទន្លេនៅមុខបន្ទាយ PM ខេត្តស្ទឹងត្រែង មួយសន្ទុះក្រោយមក ក្មេងស្រីម្នាក់បានដើរលេង ក្នុងទឹកដល់កន្លែង ទឹកជ្រៅ បានលង់ទឹក ហើយក្មេងស្រីម្នាក់ទៀត បានរត់ទៅជួយ ក៏ត្រូវក្មេងស្រីនោះ ស្រវាឲ្យឱប បណ្តាលឲ្យលង់ទឹក ស្លាប់ទាំងពីរនាក់តែម្តង ។


តាមសម្តីមន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា មុនកើតហេតុក្មេងស្រីទាំងពីរនាក់ខាងលើ បាននាំគ្នាចុះទៅលេងទឹក នៅមាត់ទន្លេខាងមុខបន្ទាយ PM ខេត្ត ហើយមួយសន្ទុះក្រោយ ក៏មានក្មេងៗឯទៀត រត់មកប្រាប់អ្នកនៅក្បែរនោះថា មានក្មេងលង់ទឹក ក៏មានការភ្ញាក់ផ្អើលរត់ទៅជួយ ។ សមត្ថកិច្ចបន្តថា ពេលទៅដល់ បាននាំគ្នាជួយស្រង់ក្មេងស្រីទាំង ពីរនាក់ឡើងមកលើគោក ប៉ុន្តែ ក្មេងស្រីទាំងពីរនាក់ មានសភាពធ្ងន់ធ្ងរទៅហើយ ភ្លាមៗនោះ ឪពុក-ម្តាយ បានយក ក្មេងរងគ្រោះទាំងពីរនាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត តែជាអកុសល លោកគ្រូពេទ្យបានប្រាប់ថា ក្មេង ស្រីទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។


មន្ត្រីអាវុធហត្ថបានបន្តទៀតថា ក្មេងស្រីដែលលង់ទឹកស្លាប់ទាំងពីរនាក់ខាងលើទី១-ឈ្មោះ សាយ គឹមសួរ អាយុ១២ ឆ្នាំ និងទី២-ឈ្មោះ ភុយ លីម៉ា អាយុ១២ឆ្នាំ ដូចគ្នា ជាកូនស្រីរបស់លោក ភុយ ខ្វៃ ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត មាន តួនាទីជាអនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ ។ ក្មេងស្រីរងគ្រោះទាំងពីរនាក់ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុ ខាងលើ ។


លោកវរៈសេនីយ៍ទោ ឌួង វិចិត្រ បានឲ្យដឹងផងដែរថា ក្មេងស្រីរងគ្រោះ ឈ្មោះ ភុយ លីមា ជាកូនស្រីរបស់លោក ភុយ ខ្វៃ ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ដោយសារតែឪពុក-ម្តាយក្មេងរងគ្រោះមានជីវភាពខ្វះខាត លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានជួយឧបត្ថម្ភ ថវិកាក្នុងការចំណាយលើកម្មវិធីបុណ្យសពនេះ ទាំងស្រុង ៕


T-0260


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1FQT1gC
ក្មេងស្រី ២នាក់ លង់ទឹកទន្លេស្លាប់ នៅមុខទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ក្មេងស្រី ២នាក់ លង់ទឹកទន្លេស្លាប់ នៅមុខទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត Reviewed by yim PH on 11:15 AM Rating: 5

Entertainment

ads
Powered by Blogger.