មានមន្ត្រីកំហូច ចេញប័ណ្ណដីធ្លីក្លែងក្លាយជាន់គ្នាចំនួន ១៩ក្បាលដី ឲ្យប្រជាពលរដ្ឋភូមិដំណាក់ខ្លុង ករណីនេះផ្ទុះឡើង បន្ទាប់ពីមានអ្នកយកប័ណ្ណដីធ្លីក្លែងក្លាយជាន់គ្នានោះ លក់ឲ្យក្រុមហ៊ុន ពលរដ្ឋតវ៉ាសុំឲ្យចាប់ខ្លួន មន្ត្រីខិលខូច និងអ្នកបន្លំ
ខេត្តកំពង់ឆ្នាំង៖ រឿងដីធ្លីមួយបានផ្ទុះឡើងដោយនៅក្នុងមន្ទីរសុរិយោដីខេត្ត កាលពីម៉ោង២រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ មានប្រជាពលរដ្ឋមកពីភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ស្រុកទឹកផុស ចំនួន១៩នាក់បានកាន់សាលាកប័ត្រព័ត៌មានដីធ្លីចំនួន ១៩ក្បាលដី របស់ពួកគាត់ មកសុំផ្ទៀងផ្ទាត់ជាមួយគល់បញ្ជីរបស់សុរិយោដី ខេត្ត ក្រោយពីពួកគាត់បានដឹងថា មានជនខិលខូចមានសាលាកប័ត្រដីធ្លីក្លែងក្លាយស្រដៀងគាត់ ជាន់លេខ ប័ណ្ណដូចគ្នា ដែលចេញដោយមន្ត្រីសុរិយោដីខេត្ត យកទៅលក់អោយក្រុមហ៊ុនទិញដីមួយឈ្មោះអង្គរឥន្ធូ។
លោក ឈឹម ម៉ុល និងលោក គុណ សុផល ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់ខ្លុង ក្នុងចំណោមប្រជាពលរដ្ឋ១៩នាក់ខាងលើ បាននិយាយអោយដឹងថា៖ ពួកគាត់មានសាលាប័ត្រដីធ្លីត្រឹមត្រូវ ចេញដោយក្រុមនិសិត្ស និងមន្ត្រីសុរិយោដីឈ្មោះ កុយ សារ៉ន និង គង់ សំអ៊ីម ដែលនៅក្នុងសាលាប័ត្រដីធ្លីពួកគាត់ មានលេខក្បាលដី និងឈ្មោះអ្នកជាប់ព្រំដីគ្នាច្បាស់លាស់ និងក្នុងពេលវាស់វែងដីទាំងនេះកន្លងមក ពួកគាត់បានចុះទៅចង្អុលដីធ្លីរបស់ពួកគាត់ដោយផ្ទាល់ជាមួយក្រុមការងារ។ ដោយឡែកសាលាប័ត្រដីធ្លីក្លែងក្លាយវិញនោះ ព្រំប្រទល់ក្បាលដីជាប់គ្នាមានតែលេខក្បាលដីពុំមានឈ្មោះម្ចាស់ដីឡើយ និងមានចំណុចសង្ស័យមួយ ចំនួន ទៀត។
លោក ចិន សាវន ជាអនុប្រធានភូមិដំណាក់ខ្លុងដែលបានមកជាមួយប្រជាពលរដ្ឋទាំង១៩នាក់ ខាងលើ នេះ បាននិយាយអោយដឹងថា៖ ដីធ្លីចំនួន២២៤ក្បាលដី របស់ប្រជាពលរដ្ឋភូមិដំណាក់ខ្លុងត្រូវបានក្រុមនិសិត្ស និងមន្ត្រីជំនាញសុរិយោដីបានវាស់វែង និងចេញសាលាប័ត្រព័ត៌មានអោយរួចហើយតាំងពីឆ្នាំ២០១៣ មកដល់ ពេលនេះមិនទាន់ចេញប្លង់កម្មសិទ្ធអោយទេ ព្រោះកន្លងមកលោកនាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងប្តឹង ជំទាស់ថាដីទាំងនោះជាគំរបដីព្រៃរបស់រដ្ឋ។ ប៉ុន្តែឥឡូវនេះបែរជាមានអ្នកចេញប័ណ្ណជាន់គ្នាអោយអ្នកផ្សេង កាន់យកទៅលក់អោយក្រុមហ៊ុនទិញដីទៅវិញ ដែលរឿងនេះពួកគាត់សុំអោយសមត្ថកិច្ចស្រាវជ្រាវរកមុខ មាត់ជន ខិលខូច និងបក្ខពួកអោយឃើញចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ តំណាងប្រជាពលរដ្ឋ៥នាក់ ក្នុង១៩នាក់បានធ្វើលិខិតដាក់ជូនលោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ស្នើសុំផ្ទៀងផ្ទាត់ និងបញ្ចា ក់ភាពត្រឹមត្រូវលើសាលាប័ត្រដីធ្លីពួកគាត់ និងសាលាប័ត្រដីធ្លីមួយទៀតស្រដៀងគ្នាចេញជាន់ លើលេខក្បាល ដីពួកគាត់ តើមួយណាត្រឹមត្រូវមួយណាក្លែងក្លាយ។ ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញ គឺប្រធានមន្ទីរ អត់ នៅទៅទស្សនៈកិច្ចការងារនៅប្រទេសវៀតណាម ចំណែកលោកអនុប្រធានមន្ទីរផ្ទេរ សិទ្ធពីប្រធានជាប់សន្និបាត នៅខេត្ត ហើយលោកក៏គ្មានសិទ្ធដោះស្រាយរឿងដ៏ធំនេះទេ ទុកសិទ្ធជូនលោកប្រធានមន្ទីរដោះស្រាយចុះ។
ប្រជាពលរដ្ឋអោយដឹងទៀតថា៖ សាលាប័ត្រក្លែងក្លាយដែលចេញដូចនេះមានច្រើនទៀត ដែលអ្នកកាន់ សាលាប័ត្រ នេះមួយចំនួនបានយកទៅលក់អោយក្រុមហ៊ុនទិញដីរួចហើយ និងទទួលបានប្រាក់កក់ថ្លៃដីពី ក្រុមហ៊ុន បាន៧០%ទៅហើយ ដែលតម្លៃដីនៅតំបន់នោះថ្លៃពី៧០០ទៅ១០០០ដុល្លាក្នុងមួយហិកតា។
តំណាងក្រុមហ៊ុនទិញដីម្នាក់ដែលមកចូលរួមជាមួយប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការសុំផ្ទៀងផ្ទាល់គល់បញ្ជីសុរិយោដីខេត្តបាននិយាយអោយដឹងថា៖ ក្រុមហ៊ុនគាត់គឺជាជនរងគ្រោះ និងជាជនទី៣ដែលបានទិញដីធ្លី ពីជនទី២ គាត់ក៏ចង់បានការទិញដីធ្លីទាំងនេះដោយស្របច្បាប់ដែរ។ ប៉ុន្តែពេលនេះមិនទាន់ដឹងថា អ្នកណាជា ម្ចាស់ដីធ្លីពិតប្រាកដនោះឡើយ ទាល់តែមន្ទីរសុរិយោដីខេត្តធ្វើការផ្ទៀងផ្ទាត់ និងធ្វើការជូនដំណឹងជា ផ្លូវការ មកវិញសិនទើបដឹងច្បាស់។ ចំណែកគាត់តំណាងក្រុមហ៊ុនទិញដីអស់រាប់ម៉ឺនដុល្លាទៅហើយ ក៏មិនលើក លែងអោយអ្នកដែលយកសាលាប័ត្រដីធ្លីក្លែងក្លាយមកលក់អោយគាត់ដែរ៕ ដោយ រិទ្ធិ ជ័យ