Insurance

728x90

លោក គុណ ញឹម មិ​ម​គួរ​ដើរ​តាម​គន្លង លោក ប៉ែន ស៊ីម៉ន បណ្តោយ​ឲ្យ​លោក ខៀវ សំអាន មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ត​ទម្លាប់​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ការទប់ស្កាត់​របៀបនេះ​ទេ​

​ភ្នំពេញ​៖ លោក ខៀវ សំអាន មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សហការី រង​ការ​ចោទ ប្រកាន់​ថា បាន​កោសរូស​គាប​យក​ប្រាក់​តាមបែប​អំពើពុករលួយ ពី​ក្រុមហ៊ុន​វិនិយោគ អ្នកជំនួញ អាជីវករ តាមរយៈ​ការ​រត់ការ​ឯកសារ នាំ​ទំនិញ​ចេញ និង​ចូល​ដែល​បាន​រងគ្រោះ​បង្ខំ​ឲ្យ​បង់ប្រាក់​ក្រៅផ្លូវការ​នោះ​រាប់សិប​ឆ្នាំ​មកហើយ ហើយដោយ​ទ្រាំ​មិនបាន​ពួកគេ​បាន​បើក​កកាយ​លាតត្រដាង​អំពើពុករលួយ​នោះ ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ អ្នករកស៊ី​នាំចេញ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ​អំពាវនាវ​ដល់ លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា គួរ​ចាត់វិធានការ ទប់ស្កាត់ ភាពមិនប្រករតី នៃ​ការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ លោក ខៀវ សំអាន ជាបន្ទាន់​ព្រោះ​អំពើពុករលួយ​នេះ​កើត​ទ្បើង​ជា​យូរ​មកហើយ​។​


ក្រុម​អ្នក​រត់ការ​ឯកសារ​ប្រតិវេទ​គយ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ ដោយ​ធុញទ្រាន់​នឹង​ការ​កោសរូស​នោះ បាន​បង្ហើប​ថា សម្រាប់​សារ​នាំចេញ​ទំនិញ​ត្រូវ​បង់​ឲ្យ អង្គភាព​គយ​ប្រចាំ​ច្រក​នេះ​៤០​ដុល្លារ ហើយ​ឯកសារ​នាំចូល​ទំនិញ​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​គយ​សរុប​៧៥​ដុល្លារ ក្នុង​មួយ​ឯកសារ​។ ក្រុម​អ្នក​រត់ការ​បានបញ្ជាក់​ថា ឯកសារ​នាំចេញ​ត្រូវ​ចំណាយ​ទៅលើ​មន្ត្រី​គយ​ទទួលបន្ទុក​ផ្នែក​ខាង​ចុះ​លេខ​៥ ដុល្លារ ផ្នែក​ត្រួតពិនិត្យ​១០​ដុល្លារ ផ្នែក​បង្កាន់ដៃ​១៥​ដុល្លារ និង​អនុប្រធាន​៥​ដុល្លារ ដោយ​លោក ខៀវ សំអាន ជា​អ្នក​បើកភ្លើង​ខៀវ​លើ​ដំណើរការ​នោះ ហើយ​ក្រៅពីនោះ​លោក ខៀវ សំអាន មិនបាន​ឲ្យ​ពួក​រត់ការ​រួចខ្លួន​ចំពោះ​ការបង់ប្រាក​ជូន​គាត់​ដែរ​នោះទេ​។ ដោយឡែក​ឯកសារ​នាំចូល​ទំនិញ​អ្នក​រត់ការ​ត្រូវ​បង់​ឲ្យ​មន្ត្រី​គយ​ផ្នែក​ចុះ លេខ​៥​ដុល្លារ ផ្នែក​បង្កាន់ដៃ​២០​ដុល្លារ ផ្នែក​ប័ណ្ណ​បញ្ចេញ​ទំនិញ​៥​ដុល្លារ ផ្នែក​ត្រួតពិនិត្យ​១០​ដុល្លារ អនុប្រធាន​ផ្នែក​ត្រួតពិនិត្យ​១៥​ដុល្លារ និង​កាត់​ស្តុក​២០​ដុល្លារ ដែល​ក្នុង​មួយៗ​ថ្ងៃៗ​មាន​ឯកសារ​រត់ការ​ឆ្លងកាត់​ប៊ុ​យ​រ៉ូម​ន្ត្រី​គយ​មិន​ក្រោម​១០០​ច្បាប់​នោះទេ​។​


​អំពើពុករលួយ​របស់​សមត្ថកិច្ច​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ខៀវ សំអាន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មុខរបរ និង​សតិ​អារម្ភ​របស់​អ្នកវិនិយោគទុន អ្នកជំនួញ​និង​អាជីវករ​ដែល​នាំចេញ​នាំចូល​ទំនិញ​តាម​ច្រក​នេះ​។ ជាពិសេស​ប្រសិនបើ​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​មិន​ព្រម​បង់លុយ​តាម ទាមទា ទេនោះ សមត្ថកិច្ច​គយ​ប្រាកដជា​រក​លេស​ផ្សេងៗ​ធ្វើ​ឲ្យ​ទំនិញ​មានការ​ស្ទះ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការខាតបង់​ការផលិត ឬ​ការផ្គត់ផ្គង់​ឲ្យ​ដៃគូ ជាមិនខាន ហេតុនេះហើយ​ទើប​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​ត្រូវ​បង្ខំចិត្ត​បង់ប្រាក់​ឲ្យ សមត្ថកិច្ច​គយ​ពុករលួយ​ទាំង​ទើសទាល់​ក្តៅក្រហាយ​។ ករណីនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​ចាត់វិធានការ​តាមផ្លូវ ច្បាប់​ដែលមាន​ស្រាប់​ជាបន្ទាន់ ចំពោះ​មន្ត្រី​គយ​ដែល​រឹងរូស​មិន​សំអាតខ្លួន​ដែល​នៅតែ​ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ ៕ ដោយ កញ្ញា​សុភា


KA-667788លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា​ ​



លោក គុណ ញឹម មិ​ម​គួរ​ដើរ​តាម​គន្លង លោក ប៉ែន ស៊ីម៉ន បណ្តោយ​ឲ្យ​លោក ខៀវ សំអាន មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ត​ទម្លាប់​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ការទប់ស្កាត់​របៀបនេះ​ទេ​ លោក គុណ ញឹម មិ​ម​គួរ​ដើរ​តាម​គន្លង លោក ប៉ែន ស៊ីម៉ន បណ្តោយ​ឲ្យ​លោក ខៀវ សំអាន មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ត​ទម្លាប់​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ការទប់ស្កាត់​របៀបនេះ​ទេ​ Reviewed by yim PH on 6:26 PM Rating: 5

Entertainment

ads
Powered by Blogger.