អ្នកលេងហ្វេសប៊ុក កំពុងតែផ្ទុះកំហឹង នឹងជនបរទេសម្នាក់ ដែលមើល ងាយប្រាក់ រៀលខ្មែរ (មានវីដេអូ)
កាលពីពេលថ្មីៗនេះ មានខ្សែវីដេអូមួយត្រូវបានគេបង្ហោះចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពី សកម្មភាពជនបរទេសម្នាក់មើលងាយមកលើប្រាក់រៀលខ្មែរ ហើយបានធ្វើអោយ មាននិយមលេងហ្វេសប៊ុក មានការ ខឹងសម្បារយ៉ាងខ្លាំង។
តាមរយៈវីដេអូនោះបង្ហាញអោយឃើញពីសកម្មភាពជនបរទេសម្នាក់ យកប្រាក់ដុល្លារទៅដូរជាប្រាក់រៀលក្រដាស ១០០រៀលជាច្រើនដុំ ហើយមកប្រាក់ទាំងនោះបោះលេង ដុតជក់បារី បាចតាមផ្លូវ យកមកជាន់ និងយកមកធ្វើជា ក្រដាសក្នុងបង្គន់ថែមទៀតផង។
ក្រោយមកវីដេអូនោះហើយអ្នកលេងហ្វេសប៊ុកជាច្រើនមានការខឹងសម្បារយ៉ាងខ្លាំង ហើយទាមទារអោយអាជ្ញាធរចាប់ ខ្លួនជនបរទេស នោះ ដើម្បីយកមកផ្តន្ទាទោស ពីបទមើលងាយរូបិយប័ណ្ណកម្ពុជា។ ចង់ដឹងថា តើជនបរទេសនោះ មើលងាយប្រាក់រៀលយើងយ៉ាងណា? ទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1ALIjb8
អ្នកលេងហ្វេសប៊ុក កំពុងតែផ្ទុះកំហឹង នឹងជនបរទេសម្នាក់ ដែលមើល ងាយប្រាក់ រៀលខ្មែរ (មានវីដេអូ)
Reviewed by yim PH
on
11:12 AM
Rating: