Insurance

728x90

សាលាក្រុង​ហាម​ ប្រើប្រាស់​ យន្តហោះ​ បញ្ជា “Drone”

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​ប្រកាស​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​យន្តហោះ​បញ្ជា “Drone” ផ្ដិត​យក​រូបភាព​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នោះឡើយ ដោយ​អាជ្ញាធរ​បាន​អះអាងថា អាច​បង្ក​ផលប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​ឯកជន ក៏ប៉ុន្តែ​បានលើកឡើង​ថា ក្នុងករណី​ចាំបាច់ ត្រូវសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាមុនសិន​។


​សេចក្តីជូនដំណឹង​រប​ស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ហាម​ដាច់ខាត និង​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ករណី​ល្មើសច្បាប់ ចំពោះ​ក្រុមហ៊ុន​ឯកជន ដែល​បាន​ប្រើប្រាស់​ម៉ាស៊ីនថតរូប និង​វីដេអូ បំពាក់​លើ​យន្តហោះ​បញ្ជា “Drone” ផ្តិត​យក​រូបភាព​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។


​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​សារព័ត៌មាន​នគរបាល​ជាតិ ដោយ​បញ្ជាក់​បន្ថែមថា ការហាមឃាត់​នេះ បានធ្វើ​ឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​នូវ​ភាព​អសកម្ម​មួយចំនួន ដែល​បង្កឡើង​ដោយសារ​ការថត​រូបភាព​តាម​យន្តហោះ​បញ្ជា “Drone”​។


​មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បាន​រំឭកថា នា​សប្ដាហ៍​កន្លងទៅ មាន​ជនបរទេស​ម្នាក់ បាន​បញ្ជា​យន្តហោះ​“Drone” ផ្តិត​យក​រូបភាព​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​ឈានដល់​បរិវេណ​ក្នុង​ព្រះបរមរាជវាំង​ទៀតផង ដែល​ករណីនេះ ជាការ​រំលោភសិទ្ធិ​មួយ​យ៉ាងធ្ងន់ធ្ងរ និង​អាច​ឈានដល់​ភាពអសន្តិសុខ​សុវត្ថិភាព​សាធារណៈ ព្រមទាំង​បង្ក​នូវ​ភាព​អសកម្ម​មួយចំនួនទៀត​ផងដែរ​។


​យ៉ាងណាក៏ដោយ ក្នុង​សេចក្តីជូនដំណឹង ស្តីពី​ការហាមឃាត់ ការប្រើប្រាស់​ម៉ាស៊ីនថតរូប និង​វីដេអូ​បំពាក់​លើ​យន្តហោះ​បញ្ជា “Drone” ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​បញ្ចា​ក់ថា ក្នុងករណី​ចាំបាច់ អ្នក​ប្រើ​យន្តហោះ​បញ្ចា​“Drone” អាច​សុំ​ការអនុញ្ញាត​ជាមុន​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។


​គួរគត់សម្គាល់​ថា ការហាមឃាត់​នេះ បានធ្វើ​ឡើង​ស្រប​ពេលដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ទូរទស្សន៍ និង​ក្រម​ហ៊ុន​មួយចំនួនទៀត ព្រមទាំង​អ្នកទេសចរ​ផ្សេង​ខ្លះ​ផងដែរ កំពុង​ពេញនិយម​ដោយបាន​ប្រើប្រាស់​ម៉ាស៊ីន​ថត​ផ្ដិត​រូបភាព និង​វីដេអូ​បំពាក់​យន្តហោះ​បញ្ជា​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ “Drone” តាម​តំបន់​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ដោយ​ពួកគេ​យល់ថា ការថត​រូបភាព និង​វីដេអូ​បំពាក់​យន្តហោះ​បញ្ជា​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ “Drone” បាន​បង្ក​ភាពងាយស្រួល​ដល់​ពួកគេ ដើម្បី​ផ្តិត​យក​រូបភាព​បាន​ច្បាស់​ល្អ​៕​


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


Pl-Copyrights-16-February-2015-19-18-18-64856






from Khmernote - The best entertainment website in Cambodia http://ift.tt/1L50r0F
សាលាក្រុង​ហាម​ ប្រើប្រាស់​ យន្តហោះ​ បញ្ជា “Drone” សាលាក្រុង​ហាម​ ប្រើប្រាស់​ យន្តហោះ​ បញ្ជា “Drone” Reviewed by yim PH on 10:45 AM Rating: 5

Entertainment

ads
Powered by Blogger.