Insurance

728x90

គ្រូបង្រៀន​ម្នាក់​ផឹកស្រា​ស្រវឹង បង្ករឿង​ជេរប្រមាថ ត្រូវគេ​ព្រួត​វាយ និង​កាប់​ក្បាល​២​កាំបិតប៉័ងតោ​របួសធ្ងន់​ដង្ហើមចង្រិត​

​ខេត្ដ​កណ្ដាល ៖ នៅក្នុង​ជម្លោះ​ជេរប្រមាថ​ឈានដល់​ផ្ទុ​ហិង្សា បុរស​ជា​ជនសង្ស័យ ៤​នាក់ ត្រូវជា​ឪពុក​កូន និង​កូនប្រសា បាន​ព្រួត គ្នា​វាយ ដោយមាន​ទាំង​កាំបិតប៉័ងតោ កាប់​ប្រហារ ទៅលើ​ភាគី​ម្ខាង​ទៀត​ជា ដែល​ត្រូវជា​ប្អូនថ្លៃ​ក្នុង​សភាព​ស្រវឹង បណ្ដាល​ឲ្យ រងរបួស​ក្បាល​ជា​ទម្ងន់​កាលពី​វេលា​ម៉ោង ១០​និង​១០ នាទី​យប់ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ភូមិ​ស្លាប​តា​ឱន ឃុំ​គគីរ ស្រុក​កៀន ស្វាយ ខេត្ដ​កណ្ដាល ប៉ុន្តែ​ក្រោយពី​កើតហេតុ​ជន​ជនសង្ស័យ ៣​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ម្នាក់ទៀត​រត់គេចខ្លួន​។​


សមត្ថកិច្ច​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ ឈ្មោះ ចាន់ សុខ​ដា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន និង​ត្រូវជា​ប្អូនថ្លៃ​របស់​គ្រួសារ​ជនសង្ស័យ​។ ចំណែក​ជនសង្ស័យ​ទាំង ៣​នាក់ ក្នុងចំណោម ៤ នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ១-​ឈ្មោះ តូ ធឹ​ម ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន និង​ត្រូវជា​បងថ្លៃ ជនរងគ្រោះ ២-​ឈ្មោះ ខៃ សា​រាម ភេទ ប្រុស អាយុ ៣២​ឆ្នាំ ជា​បុគ្គលិក​ធនាគារ អេស៊ីលីដា ៣-​ឈ្មោះ តូ ប៊ុន​ណា ភេទ ប្រុស អាយុ ១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ វិទ្យាល័យ​ជ័យវរ្ម័ន​ទី​៧ និង​ម្នាក់ទៀត ដែល​រត់គេចខ្លួន មានឈ្មោះ តូ ចាន់​រិ​ទី្ធ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​លក់ដូរ​។​


សាក្សី​បាន​ឲ្យ​ដឹងថា​៖ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ផឹកស៊ី​សប្បាយ ជាមួយ​មិ​ត្ដ​ភក្តិ​រហូតដល់​ស្រវឹង ហើយក៏​នឹកឃើញ​រឿង​ចាស់ ពាក់ព័ន្ធ​ទៅនឹង​ដី​កេរ្តិ៍ ហើយ​ជនរងគ្រោះ បាន​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ ទៅលើ​ក្រុមគ្រួសារ​ជនសង្ស័យ ធើ្វ​ឲ្យ​ភាគី​ជនសង្ស័យ ទ្រាំ​មិនបាន ក៏​តបត​ពាក្យសម្ដី​វិញ រហូត​ក្លាយជា​អំពើហិង្សា ហើយ​ជនរងគ្រោះ បាន​ទាញ​ស្នួ​រហាល​ខោអាវ វាយ​ទៅលើ​ក្រុម​ជនសង្ស័យ ។ ភ្លាមនោះ​អំពើហិង្សា​បាន​ផ្ទុះឡើង ដោយ​ក្រុម​ជនសង្ស័យ ទាំង​បួន​អ្នក​ព្រួត​គ្នា​វាយ ដោយ​ម្នាក់​ស្ទុះ​យក​កាំបិតប៉័ងតោ កាប់​ប្រហារ​មកលើ ជនរងគ្រោះ​ចំក្បាល និង​ក ដួលសន្លប់​ក្នុង​ថ្លុកឈាម នៅ​ផ្លូវ​ចូល​មុខផ្ទះ​របស់ខ្លួន ត្រូវបាន​សាច់ញាតិ ដឹក​យកមក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។


ជនសង្ស័យ​ឈ្មោះ តួ ធឹ​ម ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវជា​ប្អូនថ្លៃ ហើយ​ករណី​កាប់​ប្រហារ​នេះ គឺ​ដោយសារតែ ជនរងគ្រោះ​ផឹកស៊ី​ស្រវឹង ហើយ​មករ​ករឿង​ជេរ​ដៀមដាម និង​ទាញ​ដំបង វាយ​មកលើ​គាត់ ទើប​គាត់​ចេញមក​អន្ដរាគមន៍ ទាញ​កាំបិត​កាប់​ប្រហារ បណ្តាល​ឲ្យ​រងរបួស​តែម្តង​៕ ​


KA-4587191245886725483_n KA-0004



គ្រូបង្រៀន​ម្នាក់​ផឹកស្រា​ស្រវឹង បង្ករឿង​ជេរប្រមាថ ត្រូវគេ​ព្រួត​វាយ និង​កាប់​ក្បាល​២​កាំបិតប៉័ងតោ​របួសធ្ងន់​ដង្ហើមចង្រិត​ គ្រូបង្រៀន​ម្នាក់​ផឹកស្រា​ស្រវឹង បង្ករឿង​ជេរប្រមាថ ត្រូវគេ​ព្រួត​វាយ និង​កាប់​ក្បាល​២​កាំបិតប៉័ងតោ​របួសធ្ងន់​ដង្ហើមចង្រិត​ Reviewed by yim PH on 5:21 PM Rating: 5

Entertainment

ads
Powered by Blogger.