គ្រូបង្រៀនម្នាក់ និងបុគ្គលិកធនាគារអេស៊ីលីដាម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយកាប់បុរសម្នាក់របួសធ្ងន់
(កណ្ដាល)៖ សមត្ថកិច្ចខេត្តកណ្តាល ឲ្យដឹងនៅរសៀលថ្ងៃនេះថា បុគ្គលិកធនាគារអេស៊ីលីដាម្នាក់ និងបក្ខពួកម្នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពីរនាក់ផ្សេងទៀត បាននឹងកំពុងរត់គេចខ្លួន ក្រោយពីបានបង្កអំពើហិង្សាវាយ និងកាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅម៉ោង ១០៖០០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា អំពើហិង្សាដែលធ្វើឱ្យជនល្មើស ទាំង ៤នាក់ដែលជាបងប្អូន និងសាច់ញាតិ និងគ្នានោះ បានព្រួតវាយនឹងកាប់ទៅលើបុរសម្នាក់ទៀត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ផ្ដើមចេញពីការទាស់ទែងគ្នា ក្រោយផឹកស្រាស្រវឹងជោក។
សមត្ថកិច្ចបានបញ្ជាក់ថា ជនល្មើស ២នាក់ ដែលត្រូវឃាត់ខ្លួនទី១ ឈ្មោះ ខៃ សារៀម អាយុ ៣២ឆ្នាំ ជាបុគ្គលិកធនាគារអេស៊ីលីដា និងទី២ ឈ្មោះតូ ធឹម អាយុ ៤៥ឆ្នាំ មុខរបរជាគ្រូបង្រៀន ខណៈដែលជនល្មើស ២នាក់ផ្សេងទៀត ម្នាក់ឈ្មោះ តូ ច័ន្ទរិទ្ធី អាយុ២៤ ឆ្នាំ មុខរបរលក់ដូរ និង ឈ្មោះតូ ប៊ុនណា អាយុ ១៥ឆ្នាំ មុខរបរសិស្ស បាននឹងកំពុងរត់គេចខ្លួន ។ ដោយឡែកជនរងគ្រោះដែលរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ឈ្មោះចាន់ សុខជា អាយុ ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀន។ ទាំងជនបង្ក និងជនរងគ្រោះរស់ នៅភូមិឃុំកើតហេតុខាងលើ ៕
ប្រភព៖ FRESHNEWS
from Khmernote - The best entertainment website in Cambodia http://ift.tt/1zLi5EG
via IFTTT